ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
សង្ស័យ២នាក់ប្តីនិងប្រពន្ធ ជាឪពុកមានិងម្ដាយមីងកុមាររងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធក្នុងរឿងឃាតកម្ម
Fri,19 October 2018 (Time 03:49 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 487នាក់)

កំពង់ឆ្នាំងៈទាក់ទងក្នុងរឿងនេះដែរ ជនសង្ស័យ២នាក់ប្តីនិងប្រពន្ធ ជាឪពុកមានិងម្ដាយមីងកុមាររងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨នេះសង្ស័យជាប់ពាក់ព័ន្ធក្នុងរឿងឃាត
កម្មខាងលើ៕ប៉ុន្តែសមត្ថកិច្ចមិនបានទម្លាយឲ្យដឹង អំពីការពាក់ព័ន្ធយ៉ាងណាក្នុងរឿងឃាតកម្ម ជា១នឹងជនសង្ស័យទាំង២នាក់នោះឡើយ ព្រោះសមត្ថកិច្ចកំពុងពន្លឿនការស្រាវជ្រាវបន្ត៕

ចំណែកការធ្វើកោសល្យវិច័្ចយលើសាកសពកាលពីយប់ថ្ងៃទី១៨ ខែតុលា អាជ្ញាធរឃុំបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ អន លក្ខិណា, អាយុ១៤ឆ្នាំត្រូវបានឃាតករវាយបំបាក់ឆ្អឹងជំនីខាងស្ដាំវាយពកក្បាលនិងដៃជើងទាំ៤ត្រូវកាច់បំបាក់ ដើម្បីយកសពញាត់ក្នុងកេស
ឈើ ចំណែកកុមារី ឈ្មោះ ជុន មេត្តា អាយុ ៧ឆ្នាំត្រូវបានឃាតករកាច់បំបាក់កសំលាប់តែម្តងពិតជាសាហាឃោឃៅខ្លាំងណាស់។

នៅក្នុងរឿងឃាតកម្មនេះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសំណូមពរដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់  មេត្តាពន្លឿនការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីវែកមុខឃាតករនិងចាប់ខ្លួនគេយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យបានឆាប់ៗពេលខាងមុខនេះ។

សូមបញ្ជាក់ដែរថា គិតមកដល់ត្រឹមម៉ោង១២និង៣០នាទី ថ្ងៃទី ១៩ ខែតុលានេះ ក្រុមគ្រួសារកុមាររងគ្រោះ០២នាក់ដែលត្រូវឃាតករសម្លាប់ញាត់នៅក្នុងកេសឈើទុកចោលលើផ្ទះនៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌៏កាលពីយប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៨បានទទួលជំនួយពីសប្បុរសជននៅក្នុងស្រុក និងក្រៅប្រទេសរួមនិងអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សរុបជិត៤០
លានរៀល ដើម្បីទុកចាត់ចែងធ្វើបុណ្យបូជាសពនៅរសៀលថ្ងៃទី ១៩ខែតុលានេះ នៅក្នុងអាស្រមធម្មទានវ័នស្ថិតក្នុងភូមិថ្មីឃុំផ្សា។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
201 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3725 នាក់
ខែនេះ :
11443 នាក់
3 ខែនេះ :
33144 នាក់
សរុប :
256489 នាក់