ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ថ្នាំញៀនជាង១៤លានគ្រាប់ ត្រូវសមត្ថកិច្ចថៃបង្ក្រាបបាន នៅក្បែរតំបន់ត្រីកោណមាស
Thu,01 November 2018 (Time 09:32 AM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 306នាក់)

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា  ប្រមាណជាង ១៤ លានគ្រាប់  ដែលមានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់  និងកម្របានជួបប្រទះត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងយោធាថៃធ្វើការប្រមាញ់ឈានដល់ការបង្ក្រាបបានខណៈដែលមុខសញ្ញាបានបង្ហាញខ្លួននាពេលរំលងអាធ្រាត្រ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចថៃបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់គឺនៅក្នុងតំបន់ត្រីកោណមាសដែលស្ថិតនៅជាប់និងព្រំប្រទល់ប្រទេសចំនួន៣  គឺប្រទេសថៃ ប្រទេសលាវនិងប្រទេសភូមាគឺពោរពេញដោយការផលិតថ្នាំញៀនដោយសារតែតំបន់នេះជាតំបន់.ស.គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងលើតំបន់នេះឡើយ ។

ម៉្យាងវិញទៀតក៏មានខេត្តចំនួន ៦ របស់ប្រទេសថៃដែលស្ថិតនៅជាប់និងតំបន់ត្រីកោណមាសនេះផងដែរដែលខេត្ពទាំងនោះរួមមាន ១.ខេត្តឈៀងម៉ៃ២. ខេត្តឈៀងរ៉ាយ  ៣. ខេត្តផៈយ៉ៅ  ៤. ខេត្តណាន ៥. ខេត្តឧត្តរឌីត  និង ៦.ខេត្តភិស្នុលោក  ដោយ មានការលបឆ្មក់ពីមេឈ្មួញធំៗក្នុងការនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ជាញឹកញាប់រហូតធ្លាប់មានការប៉ះទង្គិចគ្នា ជាមួយនិងកងកម្លាំងប្រដាប់អាវុធថៃថែមទៀតផង ។

ក្នុងកិច្ចប្រតិបត្តិការដែលដឹកនាំដោយកម្លាំងជំនាញរួមជាមួយនិងកម្លំាងយោធាភាគទី ៣បានធ្វើឡើងបន្ទាប់ពីទទួលបាននូវសេចក្តីរាយការពីកម្លាំងសម្ងាត់ដោយសមត្ថកិច្ចបានចេញដំណើរតាមរយៈផ្លូវទឹកផងនិងតាមរយៈផ្លូវគោកផងចាប់ផ្តើមពីម៉ោង ៧ យប់  ថ្ងៃទី ២៨  ខែតុលា  ឆ្នាំ២០១៨  រហូតដល់ម៉ោង ១ និង ៣០ នាទី  រំលងអាធ្រាត្រឈានចូលយប់ ថ្ងៃទី ២៩  ខែតុលា កន្លងទៅថ្មីៗនេះ ។របាយការណ៍បានបន្តថានៅពេលរំលងអាធ្រាត្រនោះ  សមត្ថកិច្ចបានប្រទះឃើញរថយន្តចំនួន ២ គ្រឿង បានបង្ហាញខ្លួន នៅចំណុចផ្ទះចែមប៉ង់ក្នុងភូមិ១ឃុំឡាយង៉ាវ ស្រុកវៀងកែនខេត្តឈៀងរ៉ាយប្រទេសថៃដែលជាប្រភេទ
រថយន្តម៉ាកអុីស៊ុយៗ ទាំង២ក្នុងនោះ១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ផៈយ៉ៅ  ៨៩៣  និង ១ គ្រឿងទៀតពណ៌ប្រផេះពាក់ស្លាកលេខ ឈៀងម៉ៃ ៦២៨៩ ។

សមត្ថកិច្ចថៃបន្តថា បន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនបែបនេះកម្លាំងបានសម្រុកចូលប៉ុន្តែ ដោយសារយប់ងងឹតទើបធ្វើអោយអ្នកបើកបរទាំង២បានរត់គេចខ្លួនបាត់ស្រមោលគឺនៅពេលនោះដែរ  សមត្ថកិច្ចបានត្រួតពិនិត្យសង្កេតឃើញថារថយន្តទាំង២មានផ្ទុកការ៉ុងថ្នាំញៀនសរុបចំនួន ៧៣ ការ៉ុង  បើសរុបថ្នាំញៀនប្រភេទយ៉ាម៉ាទាំងអស់មានចំនួន ១៤,៦០០,០០០ គ្រាប់ ( ដប់បួនលាន ប្រាំមួយសែន គ្រាប់ ) ។បច្ចុប្បន្នថ្នាំញៀនរួមជាមួយនិងរថយន្តត្រូវបានកម្លាំងនាំយកទៅរក្សាទុកនៅអង្គភាពជំនាញនៅឃុំរិមខូងស្រុកឈៀងខងខេត្តឈៀងរ៉ាយ ។

លោក ឆ្លងឆៃ ឆៃយៈខាំ,មេបញ្ជាការកងទ័ពទី ៣និងជាថ្នាក់ដឹកនាំក្នុងការការពារទប់ស្កាត់និងបង្ក្រាបថ្នាំញៀនបានបញ្ជាទៅកម្លាំងទំាងអស់ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ឲ្យបានរាល់ការលបលួចនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3727 នាក់
ខែនេះ :
11445 នាក់
3 ខែនេះ :
33146 នាក់
សរុប :
256491 នាក់