ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ការប្រគួតកីឡាបាល់ទាត់រដូវកាលទី៤ ពាន់រង្វាន់អាស៊ីហូប
Fri,14 December 2018 (Time 11:46 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 307នាក់)

បាត់ដំបងៈMC.ក្រុមយុវជនកីឡាបាល់ទាត់មានអាយុពី១៦ដល់
១៧ឆ្នាំ(U១៦U១៧)មកពីអង្គការសមាគមន៏ខេត្តចំនួន០៣មាន បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យចំនួន១៤ក្រុមបានមកចូលរួមប្រគួតបាល់បាត់រដូវកាលទី៤ ពាន់រង្វាន់អាស៊ីហូប(អង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ)នៅក្នុងបរិវេណអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ ស្ថិតក្នុងសង្កែខេត្តបាត់ដំបង។

លោក អ៊ូ សាវ័ន្ត,នាយកអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិបានថ្លែងថា នេះជារដូវកាលទី៤ ឬ ជាឆ្នាំទី៤ហើយ ដែលអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ បានបង្កើតឲ្យមានការប្រគួតកីឡាបាល់ទាត់សម្រាប់ក្រុមយុវជនដែលមានវ័យក្រោម១៨ឆ្នាំ ខណៈដែលពួកគេកំពុងសិក្សារៀនសូត្រផងនិងលេងកីឡាផង ដើម្បីសុខភាពឲ្យបានរឹងម៉ាំ។

លោកបន្តថា អង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ តែងបានបង្កើតកម្មវិធីជាច្រើនជួយដល់កុមារកំព្រានិងយុវជន ដែលក្រីក្រខ្វះខាតក្នុងជីវភាពឲ្យបានបន្តការសិក្សាបានដល់សាកលនិងមហាវិទ្យាល័យបញ្ចប់ការសិក្សានិងមានការងារធ្វើចិញ្ចឹមជីវិតជាច្រើននាក់។

លោកបន្តថា ការលេងកីឡានេះបានជម្រុញឲ្យយុវជនមានសុខភាពល្អឆ្លាតវៃផងនិងឲ្យពួកគេជៀសឲ្យឆ្ងាយពីគ្រឿងញៀននិងអំពើពាលាទាំងឡាយផង៕ហើយការប្រគួតបាល់ទាត់រដូវកាលទី៤នេះមានកីឡាករចូលរួមប្រគួត១៤គូរនិងមានរយៈពេល៤ថ្ងៃ ថ្ងៃទី១៤-១៦និង២១ដល់២២ និងជ្រើសរើសក្រុមលេខ១លេខ
២និងលេខ៣ ដើម្បីទទួលពាន់រង្វាន់ប្រចាំក្រុមនិងស្នើសុំឲ្យអាជ្ញាកណ្តាលកាត់ក្តីឲ្យមានភាពយុត្តិធម៌លើការប្រគួតជាលក្ខណៈមិត្តភាពនេះ។

អញ្ជើញជាអធិបតីបើកការប្រគួតបាល់ទាត់ លោក យី សុងគី,អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានផ្តាំផ្ញើរដល់ក្មួយៗជាក្រុមយុវជនទាំងអស់ឲ្យបង្កើនការលេងកីឡានាំមកនូវសុខភាពល្អ ឲ្យបានច្រើន ហើយការបរិភោគចំណីអាហារក៏ត្រូវឲ្យមានសុខភាពល្អដែរ តែឲ្យហូបចំណីអាហារណាដែលមានជីវជាតិជួយទ្រទ្រង់សុខភាពនិងរៀបចំខ្លួនចែកពេលវេលាសិក្សា ធ្វើការងារនិងលេងកីឡាឲ្យបានទៀងទាត់ទើបសុខភាពល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវសិស្សម្នាក់ទៅសាលារៀនត្រូវគេស្ទាក់វាយទ្រោមខ្លួន ឪពុកម្ដាយកើតទុក្ខមិនសុខចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កផ្តន្ទាទោសតាមច្បាប់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋជាជនរងគ្រោះចាញ់បោកមេតុងទីនអស់ម្នាក់រាប់សិបលានរៀលលើកគ្នាប្ដឹងមេតុងទីនឱ្យសងលុយពួកខ្លួនវិញខណៈសមត្ថកិច្ចចាប់ខ្លួនមេតុងទីនរូបនោះ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
175 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
1661 នាក់
ខែនេះ :
9421 នាក់
3 ខែនេះ :
29575 នាក់
សរុប :
272857 នាក់