ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
សមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញា លួចជ័រកៅស៊ូ ចំនួន៣នាក់
Thu,17 October 2019 (Time 12:57 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 122នាក់)

កំពង់ធំៈ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីជនសង្ស័យបានចូលទៅលួចជ័រកៅស៊ូ កាលពីល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩ នៅចំណុច ក្បាលឡាន ភូមិសាស្រ្តភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យដែលប្រព្រឹត្តទាំង បីនាក់មានដូចខាងក្រោម
១. ឈ្មោះ សំ ភាក់ ភេទប្រុស អាយុ ៤២ ឆ្នាំ នៅភូមិទួលទ្រា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមកស្នាក់នៅតំបន់ក្បាលឡាន ភូមិសាស្រ្តភូមិថ្មសំលៀងឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំ ( ជាអ្នកទិញ លក់ជ័រ) មធ្យោបាយ ដឹកជញ្ជូន ដោយរថយន្តកែឆ្នៃ បុកស័រ(ត្រូវបានចាប់ឃាត់ខ្លួន)។
២. ឈ្មោះ ផាន់ នុន ប្រុសអាយុ ១៨ឆ្នាំ ស្នាក់នៅតំបន់ក្បាលឡាន ភូមិថ្មសំលៀង ស្រុកសន្ទុកខេត្តកំពង់ធំ ជាអ្នកបើកបររថយន្តបុកស័រ (ឃាត់ខ្លួន)។
៣. ឈ្មោះ ចិត្ត វ៉ាន់ ភេទប្រុសអាយុ១៨ ឆ្នាំនៅភូមិអូរពីឃុំដងក្តាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ជាកម្មករ (ឃាត់ខ្លួន)។
- មានមធ្យោបាយ ម៉ូតូ C125មួយគ្រឿង
- រថយន្តបុកស័រមួយគ្រឿងនិងជ័រកៅស៊ូបង្កកចំនួន១៥៨១kg។បច្ចុប្បន្នសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្តែម និងកសាងសំនុំរឿងចាត់ការតាមនិតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1977 នាក់
ខែនេះ :
11300 នាក់
3 ខែនេះ :
36387 នាក់
សរុប :
338447 នាក់