ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
គ្រឿងញៀន៤០គីឡូក្រាមនិងមនុស្ស៤នាក់ត្រូវបានឃាត់ខ្លួននៅខេត្តកំពង់ធំ
Mon,21 October 2019 (Time 07:57 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 122នាក់)

ខេត្តកំពង់ធំ:មនុស្សចំនួន៤នាក់រួមនិងគ្រឿងញៀនចំនួួន៤០
គីឡូក្រាមត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងព្រះរាជអាជ្ញា.ចុះប្រតិបត្តិការបង្ក្ថ្រាបគ្រឿងញៀនទ្រ្ងងទ្រាយធំធ្វើឡើងនៅវេលាម៉ោងជិត៣រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ស្ថិតនៅភោជនីយដ្ឋាន១កន្លែងក្នុងខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្រ្កាបនេះនៅទីតាំងភោជនីយដ្ឋាន រស់ សុខខុម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនិងមានការដឹកនាំសម្របសម្រួលដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញា និងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស
ជួញដូរគ្រឿងញៀនចំនួន៤០ ដុំ ស្មើនឹង ៤០ គីឡូក្រាម ដែលប្រព្រឹត្តឡើងដោយជនជាតិខ្មែរចំនួន៣នាក់ និងជនជាតិថៃ ១នាក់។

សមត្ថកិច្ចបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនដូចជា ៖ ១ .គន់ វណ្ណ: ភេទប្រុស ២.ឈ្មោះ សុខ ប៊ុនសិរិឆៃ ភេទប្រុស ៣ .ឈ្មោះ សាក់ សេងសង ភេទប្រុស ៤ .ឈ្មោះ លី តឹក ភេទប្រុស និងរថយន្តចំនួន០២គ្រឿង បន្ទាប់ពីបង្រ្កាបជាក់ស្តែងរួចរាល់បានបញ្ជូនទាំងវត្ថុតាង និងជនសង្ស័យ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង ចាត់វិធានការបន្តតាមផ្លូវច្បាប់ទៅតុលាការ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
2007 នាក់
ខែនេះ :
11330 នាក់
3 ខែនេះ :
36417 នាក់
សរុប :
338477 នាក់