ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ប្រើជីគីមីធ្វើឲ្យប៉ះពាល់សុខភាពនិងខូចដីកសិករងាកមកប្រើជីធម្មជាតិទទួលបានទិន្នផលខ្ពស់
Fri,25 October 2019 (Time 06:51 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 188នាក់)

បាត់ដំបង:ថ្វីដ្បិតតែប្រើជីគីមីធ្វើឲ្យទិន្នផលស្រូវមានកម្រិតខ្ពស់ពិតមែន ប៉ុន្តែធ្វើឱ្យផ្ទៃដីស្រែសិករិករិលគ្មានជីជាតិពីមួយឆ្នាំទៅមួយឆ្នាំលុះត្រាតែប្រើជីគីមីទៀងទាត់និងដាក់លើសកម្រិតទើបធ្វើឲ្យទទួលបានទិន្នផល។ដោយសារតែតម្រូវការដីស្រែប្រើជីគីមីមានកម្រិតខ្ពស់ពេកធ្វើឲ្យកសិករងាកមកប្រើប្រាស់ជីធម្មជាតិដីញញឹមវិញទទួលបានទិន្នផលមិនចាញ់ការប្រើជីគីមីឡើយ។

លោក ម៉ុន រ៉ូ,កសិកររស់នៅភូមិមុខរាហ៍ឃុំមុខរាហ៍ស្រុករុក្ខគិរីខេត្តបាត់ដំបងបានឲ្យដឹងថា ជារៀងរាល់ឆ្នាំលោកប្រើជីគីមីដើម្បីដាក់ស្រូវឲ្យទទួលបានទិន្នផលខ្ពស់បើមិនប្រើជីគីមីនោះទេគឺស្រូវមិនទទួលបានទិន្នផលខ្ពស់ឡើយហើយការប្រើជីគីមីក៏បានធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងដីស្រែខូចទៀតផង រីឯទិន្នផលស្រូវ បើលក់ក៏មិនសូវជាបានតម្លៃថ្លៃដែរ។

កសិកររូបនេះបានបន្តទៀតថា ការប្រើជីគីមីឆ្នាំដំបូងក្នុងមួយហិកតាប្រើ៣ការ៉ុង ក្នុង១ការ៉ុងតម្លៃជាង១០ ម៉ឺនរៀលនៅឆ្នាំទី២ ប្រើ៤ការ៉ុងឆ្នាំទីបីប្រើ៥ ទៅ៦ ការ៉ុងគឺឡើងរហូតទើបធ្វើឱ្យស្រូវទទួលបានទិន្នផល ហើយដីក៏គ្មានជីជាតិទៀតចំណាយទុនច្រើនទទួលបានផលតិច។

លោកបានបន្តថា នៅពេលលោកងាកមកប្រើប្រាស់"ជីធម្មជាតិ ដីញញឹម"វិញធ្វើឱ្យស្រូវរបស់លោកមានពណ៌បៃតងបានទិន្នផលល្អលើសពីការប្រើជីគីមីទៅវិញដែលប្រើជីគីមីបានត្រឹមតែ១ហិកតា១តោនទៅ២តោនប៉ុណ្ណោះប្រើ"ជីធម្មជាតិ
ដីញញឹម"ទទួលបានផលពីបីទៅ៥ទៅ៦តោន ក្នុង១ហិកតា ប្រើជីត្រឹមតែ២ការ៉ុងក្នុង១ហត,ដីមិនខូចនិងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគអង្ករថែមទៀតផង។

តំណាងក្រុមហ៊ុនជីធម្មជាតិដីញញឹមបានឲ្យដឹងថា "ជីធម្មជាតិ ដីញញឹម"មានគុណភាពជាងការប្រើប្រាស់ជីគីមីផ្សេងៗក្នុង១ហិកតាប្រើត្រឹមតែ២ការ៉ុងប៉ុណ្ណោះទទួលបានទិន្នផលពី៦ទៅ៧ តោនក្នុង១ហិកតា។ជីធម្មជាតិនេះជួយការពារជំងឺនិងរោគលើដំណាំស្រូវ មិនប៉ះពាល់សុខភាពមនុស្ស ស្រូវលក់បានថ្លៃជាងប្រើជីគីមី ចំណាយទុនតិចចំណេញច្រើន និង មិនខូចដីឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
2015 នាក់
ខែនេះ :
11338 នាក់
3 ខែនេះ :
36425 នាក់
សរុប :
338485 នាក់