ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន
Wed,09 October 2019 (Time 04:40 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 26នាក់)

បានដំបង:ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រនិងវិញ្ញាបនបត្រដល់សិស្សានុសិស្សសាលាចំណេះទូទៅអន្តរជាតិឌូវីដែលបានបញ្ចប់កម្រិតសិក្សាមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិឆ្នាំសិក្សា២០១៨/២០១៩ និងពិធីប្រគល់ប័ណ្ណសរសើរនិងរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឆ្នើមនិទ្ទេសAនិងនិទ្ទេសBក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨/២០១៩ជាង១ពាន់នាក់នៅសាលសេរីសុភមង្គលក្រុងបាត់ដំបងលោកស៊ូ អារ៉ាហ្វាត់.អភិបាលរង
ខេត្តបាត់ដំបងស្ដីទីបានថ្លែងថា "ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកឲ្យកូនទុកនៅក្នុងសាលារៀនរួចហើយ"ជាទ្រព្យសម្បត្តិដែលចោរមិនអាចប្លន់បានពីកូន គឺ"ចំណេះវិជ្ជា"។

លោកអភិបាលរងខេត្តបានបន្តទៀតថា សម្រាប់រូបលោក លោកមានកូនប្រុស/ស្រី០៥នាក់,លោកមិនមានទ្រព្យសម្បត្តិមួយកាក់មួយសេន ណា១ទុកសម្រាប់ចែកឲ្យកូននោះទេ,ក្នុងចំណោមកូនលោកទាំងប្រាំនាក់ព្រោះឪពុកម្តាយបានយកលុយទាំងនេះទៅទុកដាក់នៅក្នុងសាលារៀនសម្រាប់ចែកកូនទាំង៥នាក់រួចទៅហើយ គឺមានតែការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនៗនោះទេ ទើបអាចទៅយកទ្រព្យសម្បត្តិដែលឪពុកបានទុកឲ្យនោះបាន។

លោកអភិបាលបានបញ្ជាក់ទៀតថាទ្រព្យសម្បត្តិទាំងនោះចោរមិនអាចលួចរឺប្លន់ពីកូនបាននោះទេ.គឺចំណេះវិជ្ជាដែលកូនបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រដល់ទីបញ្ចប់ពីលោកគ្រូអ្នកគ្រូ ដែលជាឪពុកម្ដាយអាណាព្យាបាលទី២,ទើបធ្វើឲ្យកូនមានបញ្ញាកើតមាសកើតប្រាក់មានអនាគតភ្លឺស្វាងទៅថ្ងៃអនាគត.
ហើយទ្រព្យសម្បត្តិដែលឪពុកម្តាយចែកឲ្យកូននោះគឺចោរអាចប្លន់ពីកូនបាន។

លោកខែម រស្មី. នាយកវិទ្យាធិការសាលាចំណេះទូទៅអន្តរជាតិឌូវីបានថ្លែងថា សាលាចំណេះទូទៅអន្តរជាតិឌូវីតែងតែមានកម្មវិធីជាច្រើននិងមានសាស្ត្រាចារ្យល្បីៗក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សទាំងទ្រឹស្តីនិងការអនុវត្តដំណើរទស្សនៈកិច្ចសិក្សាស្រាវជ្រាវក្នុងនិងក្រៅប្រទេសដើម្បីឱ្យក្លាយជាធនធានមនុស្សមានគុណភាពពិតប្រាកដ។

លោកបន្តថា ហើយកម្មវិធីថ្ងៃនេះដើម្បីអបអរសាទរដល់សិស្សានុសិស្សដែលបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រកន្លងមកហើយទទួលបានលទ្ធផលល្អប្រសើរការប្រឡងបញ្ចប់វិញ្ញាបនបត្រនិងសញ្ញាបត្របឋមសិក្សា បឋមភូមិនិងទុតិយភូមិជាស្ថាពរដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់ប្អូននិងក្រុមគ្រួសារជាពិសេសអូនប្អូននឹងក្លាយជាធនធានមនុស្សដ៏សំខាន់ដែលមានតែប្រទេសចាំបាច់ក្នុងការចូលរួមលើកស្ទួយកិត្តិយសគ្រួសារនិងរួម
ចំណែកអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលូតលាស់ទៅមុខជានិច្ច។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
217 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3741 នាក់
ខែនេះ :
11459 នាក់
3 ខែនេះ :
33160 នាក់
សរុប :
256505 នាក់