ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង
Wed,09 October 2019 (Time 04:43 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 70នាក់)

បាត់ដំបង:ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរចេញចូលច្រកទ្វារអន្តរជាតិដូងបានរិះគន់ចំពោះរថយន្តតាក់ស៊ីនិងរទេះអូសដែលតែងតែបង្កការកកស្ទះជារៀងរាល់ថ្ងៃធ្វើឲ្យពួកគាត់លំបាកចេញចូលនឹងធ្វើដំណើរជាខ្លាំងដោយសាររថយន្តតាក់ស៊ីទាំងនេះយកផ្លូវថ្នល់ធ្វើជាបេនចំណតចាប់មួយយ៉ាងអនាធិបតេយ្យគ្មានការរៀបចំសណ្ដាប់ធ្នាប់ពីអាជ្ញាធរស្រុកក៏ដូចជាសមត្ថកិច្ចឲ្យមានរបៀបរៀបរយឡើយ។

ប្រភពពីប្រជាពលរដ្ឋដដែលខាងលើបានបន្តទៀតថា ភាពរញ៉េរញ៉ៃនៅខាងមុខច្រកទ្វារអន្តរជាតិដូង(ឡែម)ស្រុកកំរៀងខេត្តបាត់ដំបងមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចណាជួយសម្រួលចរាចរណ៍ឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយនៅមាត់ច្រកទ្វារឡើយគឺតែងតែបង្កការកកស្ទះនិងភាពរញ៉េរញ៉ៃធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងខាតពេលវេលាដល់ការចេញចូលនៅមាត់ច្រកទ្វារនេះតែម្ដង។

អ្នករត់តាក់ស៊ីម្នាក់បានឲ្យដឹងថា ខ្លួនមិនគិតពីចូលបេនចំណតនៅទីណានោះទេ សំខាន់មានភ្ញៀវចាប់ម៉ូយដាក់ឲ្យពេញរថយន្តដើម្បីធ្វើដំណើរចេញទៅតែប៉ុណ្ណោះ.ព្រោះបានបង់លុយឲ្យទៅម្ចាស់ផាស៊ីចាំកាក់រថយន្តយកលុយនៅខាងមុខផ្លូវចេញក្នុងឡានមួយគ្រឿង ១០,០០០ទៅ១៥,០០០ រៀលហើយការរៀបចំឲ្យមានសណ្តាប់ធ្នាប់មិនដែលឃើញមានអ្នកណាមករៀបចំឬណែនាំឲ្យចូលបេនចំណតឡើយ។

ទាក់ទងនឹងបញ្ហានេះលោកគង់សម្បត្តិ.អភិបាលរងស្រុកកំរៀងបានឲ្យដឹងថា កន្លងមកអាជ្ញាធរស្រុកក៏ដូចជាកម្លាំងអធិការស្រុកបានប្រជុំគណៈបញ្ជាការកងឯកភាពស្រុកស្នើរសុំប្រមូលរថយន្តទាំងអស់នោះចូលទៅក្នុងបេនចំណតឲ្យបានត្រឹមត្រូវប៉ុន្តែមិនមានចម្លើយពីខាងក្រុមប្រឹក្សាស្រុកដើម្បីធ្វើការរៀបចំឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយនោះទេ។តែងបង្កឱ្យមានការកកស្ទះចរាចរណ៍ជាញឹកញាប់លោកទទួលស្គាល់មែនប៉ុន្តែក្នុងនាមអាជ្ញាធរស្រុកនឹងធ្វើការងារនេះរៀបចំឲ្យមានសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឡើងវិញទោះបីក្នុងរូបភាពបែបណាក៏ដោយ,ព្រោះបេនចំណតមានច្រើនសម្រាប់ឱ្យរថយន្តតែរថយន្តទាំងនោះមិនត្រឹមចូលបេន។

លោកបានបញ្ជាក់ទៀតថា ស្រុកកំរៀងមានបេនចំណតរថយន្តជាច្រើនកន្លែងប៉ុន្តែសុទ្ធតែជាខ្នងបង្អែករបស់អ្នកធំប្រធានក្រុមប្រឹក្សាស្រុកកំរៀង១បេននិងលោកមេប៉េអឹមស្រុកកំរៀង១បេន។ទើបធ្វើឲ្យបញ្ហានេះសមត្ថកិច្ចក៏ដូចជាអាជ្ញាធរស្រុកមិនអាចរៀបចំឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយកើតឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

យុវសិស្សម្នាក់ទៅសាលារៀនត្រូវគេស្ទាក់វាយទ្រោមខ្លួន ឪពុកម្ដាយកើតទុក្ខមិនសុខចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កផ្តន្ទាទោសតាមច្បាប់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋជាជនរងគ្រោះចាញ់បោកមេតុងទីនអស់ម្នាក់រាប់សិបលានរៀលលើកគ្នាប្ដឹងមេតុងទីនឱ្យសងលុយពួកខ្លួនវិញខណៈសមត្ថកិច្ចចាប់ខ្លួនមេតុងទីនរូបនោះ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
161 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
1647 នាក់
ខែនេះ :
9407 នាក់
3 ខែនេះ :
29561 នាក់
សរុប :
272843 នាក់