ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន
Wed,09 October 2019 (Time 04:49 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 78នាក់)

បាត់ដំបង:លោកវរសេនីយ៍ទោសុខ និមល.នាយការិយាល័យស្តីទីប្រឆាំងបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យចំនួន១០ នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី ៧ ទី ៨តុលាឆ្នាំ២០១៩ កន្លងមកនេះ ក្នុងករណីរក្សាទុកចាត់ចែងចែកចាយនឹងផ្ដល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង។

លោកបានបញ្ជាក់ទៀតថា ពួកគេទាំងនេះត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងៗគ្នាក្នុងក្រុងនិងស្រុក មួយចំនួននៃខេត្តបាត់ដំបង ក្នុងនោះឃាត់ខ្លួនពួកគេទី១,នៅក្នុងក្រុងបាត់ដំបងចំនួន២រឿងពីរនាក់ ទី២.ស្រុកសង្កែ មួយរឿង១នាក់.ទី៣.ស្រុកឯកភ្នំមួយរឿង១នាក់ ទី៤.ស្រុកបវិលមួយរឿង៣នាក់.ទី៥.ស្រុកបាណន់១រឿងបីនាក់។

លោកបន្តថា ក្រោយការឃាត់ខ្លួនពួកគេវត្ថុតាងរឹបអូសបានមានថ្នាំញៀនមេតំហ្វេតាមីន ICEសរុបចំនួន៤១ថង់ទម្ងន់សរុប
៥០,៤៥ក្រាមរួមនឹងវត្ថុតាងវេចខ្ចប់ជាប់ពាក់ព័ន្ធមួយចំនួនធំទៀត។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរចែកចាយគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់រួមនឹងវត្ថុតាងថ្នាំញៀនសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

យុវសិស្សម្នាក់ទៅសាលារៀនត្រូវគេស្ទាក់វាយទ្រោមខ្លួន ឪពុកម្ដាយកើតទុក្ខមិនសុខចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កផ្តន្ទាទោសតាមច្បាប់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋជាជនរងគ្រោះចាញ់បោកមេតុងទីនអស់ម្នាក់រាប់សិបលានរៀលលើកគ្នាប្ដឹងមេតុងទីនឱ្យសងលុយពួកខ្លួនវិញខណៈសមត្ថកិច្ចចាប់ខ្លួនមេតុងទីនរូបនោះ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
1634 នាក់
ខែនេះ :
9394 នាក់
3 ខែនេះ :
29548 នាក់
សរុប :
272830 នាក់