ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ
Mon,04 November 2019 (Time 07:16 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 48នាក់)

បាត់ដំបង:កន្លងមកសត្វកុកដែលធ្លាប់តែមានចំនួនរាប់ម៉ឺនក្បាលហោះហើរនៅក្នុងស្រុកចំនួន០៣ មានស្រុកបវេល ស្រុកថ្មគោលនិងស្រុកបាណន់ហើយពួកវារកចំណីស៊ីនៅតាមវាលស្រែ។បច្ចុប្បន្នសត្វកុកទាំងអស់នេះនៅមានតែចំនួនតិចតួចប៉ុណ្ណោះត្រូវបានគេដាក់អន្ទាក់ដាក់លបឬបាចថ្នាំសម្លាប់ចាប់យកធ្វើជាម្ហូបរៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់មួយចំនួនបានលើកឡើងថា កាលពីមុនមានសត្វកុករាប់ម៉ឺនក្បាលតែងតែរកចំណីស៊ីនៅតាមវាលស្រែស្រូវរបស់ពួកគាត់ ក្រោយពេលចូលកាត់រួចប៉ុន្តែបច្ចុប្បន្ននៅមានតែចំនួនតិចតួចប៉ុណ្ណោះដោយ
សារមានអ្នករកស៊ីចាប់សត្វស្លាបលក់ធ្វើជាមុខរបរបានធ្វើឱ្យសត្វកុកទាំងអស់នេះបានបាត់បង់ម្ដងបន្តិចៗស្ទើតែបាត់បង់ផុតពូជទៅហើយ។

លោកសុខ សាវ៉ាន់,ប្រធានអង្គការអភិរក្សធនធានធម្មជាតិព្រៃឈើសត្វព្រៃនិងមច្ឆាជាតិបានឲ្យដឹងថា បច្ចុប្បន្នសត្វស្លាបមួយចំនួនបានផុតពូជនិងមួយចំនួនទៀតកំពុងប្រឈមការបាត់បង់ដូចគ្នាដែរដែលសត្វស្លាបធ្លាប់តែមានចំនួនច្រើនដោយសារការបាត់បង់ព្រៃឈើនិងជម្រកព្រៃលិចទឹកដែលជាជម្រកសម្រាប់ពួកវារស់នៅ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះសត្វស្លាបត្រូវបានគេចាប់និងសម្លាប់យកធ្វើជាម្ហូបអាហារជារៀងរាល់ថ្ងៃជាក់ស្ដែងដូចជាសត្វកុកទាំងអស់នេះកាលពីមុនមានចំនួនច្រើនលោកទទួលស្គាល់មានពិតប្រាកដមែនប៉ុន្តែបច្ចុប្បន្ននេះពួកវានៅមានចំនួនតិចតួច។

លោកបន្តថា សត្វកុកនេះមានពីរប្រភេទមានកុកទន្លេនិងកុកវាលស្រែ។សត្វកុកទន្លេគឺរកស៊ីនៅតាមតំបន់ព្រៃលិចទឹកក្បែរមាត់ទន្លេ រួចចូលទៅក្នុងតំបន់អភិរក្សបឹងទន្លេសាបនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ទើបអភិរក្សអាចគ្រប់គ្រងបាន។

ចំណែកកុកវាស្រែមិនអាចគ្រប់គ្រងបានទេគឺវារកស៊ីចំណីនៅតាមវាលស្រែស្រូវដែរច្រូតកាត់រួចរាល់,ចាប់ស៊ីត្រីជាចំណីអាហារដេកនៅតាមដើមឈើលើគោក។មិនបានចូលទៅក្នុងតំបន់អភិរក្សសត្វស្លាបនៅក្នុងបឹងទន្លេសាបទេ។

លោកប្រធានអភិរក្សបានបន្តទៀតថា លោកមានការព្រួយបារម្ភនិងការបាត់បង់សត្វស្លាបទាំងអស់នេះជាខ្លាំង លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្ស,ការចាប់សត្វស្លាប និងសត្វព្រៃគ្រប់ប្រភេទ,គ្មានច្បាប់ទម្លាប់គឺខុសនឹងផ្លូវច្បាប់,ដូចជាការដាក់អន្ទាក់ដាក់លបដាក់ថ្នាំឆក់សម្លាប់សត្វជាដើម៕សូមឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបញ្ឈប់សកម្មភាពនេះទៅ,បើយើងយកសត្វនេះមកហូបឆ្អែតតែមួយភ្លែតហើយវានឹងធ្វើឲ្យបាត់បង់សត្វព្រៃទាំងនោះជាបន្តបន្ទាប់តែម្ដង។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រើជីគីមីធ្វើឲ្យប៉ះពាល់សុខភាពនិងខូចដីកសិករងាកមកប្រើជីធម្មជាតិទទួលបានទិន្នផលខ្ពស់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើបង្គោលរបងពីលើ បង្កប់ឈើល្អពីក្រោម (សួនសោភ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀន៤០គីឡូក្រាមនិងមនុស្ស៤នាក់ត្រូវបានឃាត់ខ្លួននៅខេត្តកំពង់ធំ (ភ្នាក់ងារ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
293 នាក់
សប្តាហ៍នេះ :
1716 នាក់
ខែនេះ :
6904 នាក់
3 ខែនេះ :
30451 នាក់
សរុប :
265702 នាក់