ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ
Tue,05 November 2019 (Time 09:30 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 55នាក់)

បាត់ដំបង:ច្រាំងស្ទឹងសង្កែត្រើយខាងលិចនិងត្រើយខាងកើតត្រូវបានអាជ្ញាធរខេត្ត/ក្រុងបាត់ដំបងអភិវឌ្ឍឱ្យមានសោភ័ណភាពនិងដើម្បីអបអរសាទរក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនាឆ្នាំ២០២០ខាងមុខនេះផងដែរ។

លោកផេង សុទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាជំហានៗហើយក្នុងនោះមានផ្លូវ ស្ពាន លូរ ច្រាំងស្ទឹង និង សួនច្បារនានាក្នុងក្រុងបាត់ដំបង។

លោកបានបន្តទៀតថា ការអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែត្រើយខាងលិចនិងត្រើយខាងកើតជាការអភិវឌ្ឍគម្រោងរបស់សាលាខេត្តបាត់ដំបងជាថវិការបស់ខេត្ត ដើម្បីកែលំអរឱ្យមានសោភ័ណភាពស្អាតបាតស័ក្តសមជាទីក្រុងស៊ីវីល័យដែលធ្លាប់ទទួលបានផ្ការំដួលបីទងជាប់ៗគ្នាហើយការអភិវឌ្ឍន៍នេះគឺដើម្បីចូលរួមវិធីបុណ្យទន្លេនៅថ្ងៃទី១៤ខែមីនាឆ្នាំ ២០២០ក្នុងខេត្តបាត់ដំបងខាងមុខនេះផងដែរ ដែលខេត្តបាត់ដំបងមានព្រំប្រទល់ជាប់និងបឹងទន្លេសាប។

លោកអភិបាលក្រុងដដែលបានបន្តទៀតថា ការអភិវឌ្ឍច្រាំងស្ទឹងសង្កែនេះគឺពីស្ពានសម្ដេចតេជោហ៊ុនសែន មកដល់ស្ពានសម្ដេចក្រឡាហោមស ខេង មានចម្ងាយជាង៨០០ ម៉ែត្រស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងក្រុមការងារជាងនិងសម្រុកធ្វើឱ្យហើយមុនពិធីបុណ្យទន្លេមកដល់។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា កន្លងមកក្នុងពិធីបុណ្យជាតិធំៗខេត្តបាត់ដំបងទទួលបានភ្ញៀវពី៥០ ទៅ ៧០ម៉ឺននាក់ដែលបានទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងកំសាន្តក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករដែលជាខេត្តសម្បូរទៅដោយរមណីយដ្ឋានប្រាងប្រាសាទនិងតំបន់ទេសចរណ៍ ផ្ទះសំណាក់សណ្ឋាគារនិងម្ហូបអាហារមានរសជាតិឆ្ងាញ់និងតម្លៃថោកសមរម្យ។

លោកបានបន្តទៀតថា លោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធិផលដែលបានកើតមាននៅក្នុងខេត្តជាប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងនិងចូលរួមសម្អាតបរិស្ថានទុកដាក់សំរាមឲ្យបានត្រឹមត្រូវងាយស្រួលប្រមូលយកទៅដុតកម្ទេចចោលដើម្បីឱ្យក្រុងខេត្តរបស់យើងមានសោភ័ណភាពនិងបរិស្ថានល្អសម្រាប់មនុស្សទាំងអស់គ្នា។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រើជីគីមីធ្វើឲ្យប៉ះពាល់សុខភាពនិងខូចដីកសិករងាកមកប្រើជីធម្មជាតិទទួលបានទិន្នផលខ្ពស់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើបង្គោលរបងពីលើ បង្កប់ឈើល្អពីក្រោម (សួនសោភ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀន៤០គីឡូក្រាមនិងមនុស្ស៤នាក់ត្រូវបានឃាត់ខ្លួននៅខេត្តកំពង់ធំ (ភ្នាក់ងារ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
194 នាក់
ម្សិលមិញ :
293 នាក់
សប្តាហ៍នេះ :
1704 នាក់
ខែនេះ :
6892 នាក់
3 ខែនេះ :
30439 នាក់
សរុប :
265690 នាក់