ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ថៃចាប់ខ្លួនពលករខ្មែរ១៨នាក់ពីបទចូលកាប់ឈើក្នុងឧទ្យានជាតិ«ថាប់ឡាន»
Tue,19 February 2019 (Time 03:58 PM)
ដោយ ៖ មួន រឹទ្ធិយ៉ា (ចំនួនអ្នកអាន: 229នាក់)

ប្រទេសថៃ ៖ ជនជាតិខ្មែរចំនួន ១៨ នាក់ត្រូវបានកម្លាំងជំនាញដែលថែរក្សាឧទ្យានជាតិ «ថាប់ឡានទី៣និងទី៤ធ្វើការឡោមព័ទ្ធនិងចាប់ខ្លួនបានក្រោយពីពួកគេបានរត់គេចខ្លួនចូលទៅក្នុងព្រៃ បន្ទាប់ពីពួកគេបានលបចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ នៅឯប្រទេសថៃខុសច្បាប់ ។

បើតាមរបាយការណ៍ដែលទទួលបាន គឹនៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០១៩កម្លាំងចម្រុះដែលមានយោធាកម្លាំងបរិស្ថានការពារព្រៃឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡានទី៣និងថាប់ឡានទី៤ដែលដឹកនាំដោយលោកស៊ុំសាក់កានចៈនៈគុជរួមជាមួយនិងអាជ្ញាធរបានចុះទៅកាន់ចំណុចខ្លងណាំម៉ាន់ស្ថិតនៅចុងឃុំឡាំភឿកស្រុកខនបុរីខេត្តនគររាជសីមា ប្រទសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការដែលទទួលបានគឺខណៈដែលកម្លាំងកំពុងធ្វើការឡោមព័ទ្ធដើម្បីចាប់ខ្លួនជនសង្ស័យដែលលបចូលទៅកាប់ឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡានគឺនៅពេលនោះដែរក៏មានមនុស្សជាច្រើនបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់  ដោយបន្សល់នូវអង្រឹងសរុបចំនួន ៣៧ អង្រឹងអង្ករស្បៀងអាហារម្ហូបក្រៀមរណាយន្តនិងកាំភ្លើងខ្យល់ប្រើហ្គាស់ផងដែរ ។

ភ្លាមៗនោះកម្លាំងបានលុកក្នុងព្រៃនិងចាប់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ដែលសុទ្ធតែយុវជនពេញៗកម្លាំងនិងជាជនជាតិខ្មែរទាំងអស់ដែលពួកគេមានឈ្មោះ
១.ជា ជាតិអាយុ ១៩ ឆ្នាំ
២. សរ ដាំ  អាយុ ២២ ឆ្នាំ  អ្នកទាំង ២ មកពីខេត្តបាត់ដំបង  
៣.ចិត្រាអាយុ ២៩ ឆ្នាំមកពីខេត្តបន្ទាយមានជ័យ
៤. រ៉េត ឌុយអាយុ៣២ ឆ្នាំ
៥. ឆប វណ្ណៈអាយុ ៣០ ឆ្នាំ
៦. ចេង ហុងអាយុ ១៥ ឆ្នាំ
៧. ចេង កៀវអាយុ ១៧ ឆ្នាំ
៨. ទ្រី ហេង  អាយុ ១៨ ឆ្នាំ
៩. ជឿន ធីម  អាយុ ១៧ ឆ្នាំ  អ្នកទាំងនេះមកពីខេត្តឧត្តរមានជ័យ
១០. វ៉ន ដុំ  អាយុ ៣៤ ឆ្នាំមកពីខេត្តកំពង់ចាម
១១. ធូ យេតអាយុ ២១ ឆ្នាំ  មកពីខេត្តសៀមរាប
១២. សួន ទិត្យ  អាយុ ២៧ ឆ្នាំ  និង ១៣. ឈ្មោះសុត ឆេត  អាយុ ២៧ ឆ្នាំ  អ្នកទាំង ២ មកពីខេត្តតាកែវ ។
របាយការបានបន្ថែមថាលុះនៅវេលាម៉ោង ៦និង៤៥ នាទី ល្ងាច ថ្ងៃដដែលកម្លាំងចម្រុះថៃបានឃាត់ខ្លួនពលករខ្មែរបន្ថែមបានចំនួន ៥ នាក់ទៀតដោយ
បច្ចុប្បន្នពួកគេទាំង ១៨ នាក់ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញក្នុងស្រុកខនបុរី ហើយដើម្បីសាកសួររកមេក្លោងនៅពីក្រោយ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
198 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3722 នាក់
ខែនេះ :
11440 នាក់
3 ខែនេះ :
33141 នាក់
សរុប :
256486 នាក់