ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
រថយន្តខ្នាតយក្សមួយគ្រឿងផ្ទកលើសទម្ងន់ដាច់ប្រាំងថយទៅបុកផ្ទះលក់កង់ឡានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្ដិមួយចំនួន
Fri,16 August 2019 (Time 05:39 PM)
ដោយ ៖ ឡុង សារិន (ចំនួនអ្នកអាន: 69នាក់)

បន្ទាយមានជ័យ:ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តដាច់ប្រាំងជាន់មិនស៊ីបណ្ដាលឲ្យបុកផ្ទះលក់អីវ៉ាន់ចំនួន ៣ល្វែងទៅទើជាប់នៅទីនោះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។


សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តធំខ្នាតយីឌុបម៉ាកហ៊ីយ៉ាន់ដាយ Hyun Daiភ្លៅ៥ពាក់ស្លាកលេខព្រះសីហនុ 3A.5412ដឹកខ្សាច់ពេញធ្វើដំណើរពីកើតទៅលិចមកដល់ចំណុចកើតហេតុស្តុបដៃប្រាំបីក៏ដាច់ប្រាំងថយមកក្រោយវិញយ៉ាងលឿនដល់ស្តុបបេនឡានចាស់បុកនឹងម៉ូតូ មួយគ្រឿងអូសប្រហែលជាង១០ម៉ែត្ររួចថយមកបុកផ្ទះលក់កង់ឡានរះអស់ផ្ទះ៣ ល្វែង
បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩, ៤៥នាទីយប់ថ្ងៃទី ១៥ សីហាឆ្នាំ២០១៩ត្រង់ចំណុចភូមិ ៣ សង្កាត់ព្រះពន្លាតាមបណ្តោយផ្លូវជាតិ៥ស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានឲ្យថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺរថយន្តធុនធំប្រភេទម៉ាកយីឌុបហ៊ីយិនដាយបានដឹកដីខ្សាច់ពេញបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចដល់ភ្លើងស្តុបផ្លូវបំបែកមុខសាលាខេត្តបន្ទាយមានជ័យហើយឈប់ពេលភ្លើងស្តុបពណ៌ក្រហមជាន់ប្រាំងមិនស៊ីដោយរថយន្តដឹកដីខ្សាច់ធ្ងន់ពេកទើបរថយន្តថយក្រោយប្រមាណជាង២០០ម៉ែត្រដល់ភ្លើងស្តុបខាងត្បូងចំណតរថយន្តបណ្តាលថយបុករះផ្ទះនៅផ្នែកខាងស្តាំដៃ៣ល្វែងដែលលក់កង់រថយន្តខូចខាតផ្នែកខាងមុខផ្ទះនិងបង្គោលភ្លើង១និងម៉ូតូធុនវីវ៉ាសេរីឆ្នាំ២០១៦ពាក់ផ្លាក់លេខរាជការបណ្តាលកិនខ្ទេចនៅក្រោមរថយន្តនិងខូចសម្ភារៈមាន(ម៉ាស៊ីនថ្លឹងកង់រថយន្ត១គ្រឿង, ម៉ាស៊ីនគាស់សំបកកង់រថយន្ត១គ្រឿង ម៉ាស៊ីនសប់កង់ឡាន
១គ្រឿង)ហើយភ្លាមៗនោះអ្នកបើកបរបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា មូហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបណ្តាលមកពីរថយន្តដឹកខ្សាច់
លើសទំងន់ហើយបើកឡើងចំណតមិនរួចដាច់ប្រាំងថយក្រោយរហូតជិតកន្លះគីឡូម៉ែត្រទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើង។

បច្ចុប្បន្នក្រោយពេលសមត្ថកិច្ចនគរបាលចរាចរណ៏វាស់វែងនិងពិនិត្យហើយត្រូវបានឲ្យរថយន្ត១គ្រឿងទៀតផ្ទេរខ្សាច់,និងរឹបអូសយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយផលប៉ះពាល់ដល់ផ្ទះជនរងគ្រោះនៅពេលក្រោយ៕

មជ្ឈដ្ឋានជាច្រើនក្នងខេត្តបន្ទាយមានជ័យបានលើកឡើងថា នេះពិតជាសំណាងហើយដែលគ្រោះថ្នាក់ចរាចរណ៍បែបនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សម្នារឬថយន្តតូចធំនិងម៉ូតូដែលធ្វើចរាចរណ៏តាមដងផ្លូវជាមួយគ្នាមិនមានប៉ះពាល់ដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បត្តិផ្សេងទៀតដែលបង្កឡើងដោយរថយន្តធុនធំតែងផ្ទុកទំនិញលើសទម្ងន់កំណត់,ដែលតែងបង្កឲ្យខូចខាតផ្លូវនិងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
221 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3745 នាក់
ខែនេះ :
11463 នាក់
3 ខែនេះ :
33164 នាក់
សរុប :
256509 នាក់