ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
លទ្ធផលប្រឡងបាក់ឌុបនៅបន្ទាយមានជ័យ បេក្ខជនជាប់និទ្ទេសAកើនឡើងជិត២ដង បើប្រៀបធៀបនិងឆ្នាំមុន
Wed,11 September 2019 (Time 06:27 AM)
ដោយ ៖ ចាន់ តារា (ចំនួនអ្នកអាន: 35នាក់)

បន្ទាយមានជ័យៈ លទ្ធផលការប្រឡងសញ្ញាប័ត្របាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជានៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ បេក្ខជនជាប់និទ្ទេសA កើនឡើងជិត២ដងចំណែកសហភាពសហព័ន្ធយុវជនកម្ពុជានិងរដ្ឋបាលខេត្តអះអាងថា រង្វាន់លើកទឹកចិត្តដល់ជ័យលាភីឆ្នើមនៅដដែលគឺនិទ្ទេសAម្នាក់ៗបានម៉ូតូហុងដា១គ្រឿង ទូរស័ព្ឌដៃស្មាតហ្វូនម៉ាកអាយហ្វូន ១គ្រឿងនិងថវិកាមួយចំនួនទៀតដល់ជ័យលាភីនិទ្ទេសនេះ និទ្ទេសB, C ។

ការប្រកាសនិងបិទផ្សាយលទ្ធផលនៃការប្រឡងសញ្ញាប័ត្របាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជានៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ធ្វើនៅមណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូនសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឈួ ប៊ុនរឿង ប្រធានមន្ទិរអប់រំ យុវជននិងកីឡាខេត្ត លោកតំណាំងក្រុមប្រឹក្សា លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកគណ:គ្រប់គ្រងវិទ្យាល័យនៅព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ជាកិច្ចចាប់ផ្តើមលោកឈួ ប៊ុនរឿងបានឲ្យដឹងថាយោងលទ្ធផលរបស់ក្រសួងអប់រំ យុវជននិងកីឡា លើការប្រឡងបាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជា សម្រាប់នៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩នេះ គឺបេក្ខជននារីចំណេះទូទៅ បំពេញវិជ្ជានិងស្វៃរិនមានវត្តមានមកប្រឡងចំនួន៤.៨៥១នាក់ស្រី២.៥៦៣នាក់ ក្នុងនោះ ការប្រឡងជាប់ចំនួន២.៦៨៤ ស្រី ១.៥៤៦នាក់ ឬស្មើនឹង៥៥,១៧ភាគរយ ក្នុងនោះ បេក្ខជនបាននិទ្ទេសA ចំនួន២៥នាក់ ស្រី១៥នាក់ និទ្ទេសB ចំនួន១០១នាក់ ស្រី៦១នាក់ការប្រឡងបានកើនឡើងនូវចំនួនបេក្ខជននារីនិងមណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គមបានកើន ប៉ុន្តែថ្នាក់វិទ្យាសាស្ត្រថយ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យមាន៧មណ្ឌលរួមមាន មណ្ឌលវិទ្យាល័យសម្តេចឱ វិទ្យាល័យសិរីសោភ័ណ វិទ្យាល័យហ៊ុនសែនខ្លាកូន វិទ្យាល័យសកពនអីរអូរអំបិល បឋមសិក្សាហ៊ុនសែន សូភី សាកលវិទ្យាល័យមានជ័យនិងសាកលវិទ្យាល័យគ្រប់គ្រង់និងសេដ្ឋកិច្ច ដែលស្ថិតនៅក្រុងសិរីសោភ័ណ ពោលគឺឆ្នាំ២០១៩មានសរុប១៩៨បន្ទប់ ឆ្នាំ២០១៨ មានមាន១៧៤បន្ទប់មានបេក្ខជនមានឈ្មោះក្នុងបញ្ជីសរុប៤.៩១៧នាក់ស្រី២.៥៨៧នាក់ ឆ្នាំ២០១៨ មានបេក្ខជន៤.២៩២នាក់ ស្រី២.១៩០នាក់ជារួមបេក្ខជនកើនឡើង៦២៥ស្រី៣៩៧នាក់ មណ្ឌលកើន១មណ្ឌល ។

សូមបញ្ជក់ផងដែរថា ដំណើរការប្រឡងបានប្រព្រឹត្តិទៅរលូន បរិយាកាសល្អ ត្រឹមត្រូវ យុត្តិធម៍គ្មានបាតុភាពធានាលទ្ធផលនិងគុណភាពគឺចេះទើបជាប់។លោកបានបញ្ជាក់ឲ្យដឹងទៀតថាឆ្នាំ២០១៩ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជាគឺថ្នាក់វិទ្យាសាស្ត្រថយចុះ២០បន្ទប់តែថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង៤៤បន្ទប់ ។គួររំលឹកដែរថា កាលពីប្រឡងបាក់ឌុបឆ្នាំ២០១៨ កន្លងមក ក្នុងសម័យប្រឡងថ្ងៃទី២៨ខែសីហា មានបេក្ខជនមកប្រឡងចំនួន ៤.២២០នាក់ ប្រឡងជាប់ចំនួន២.២៥១នាក់ស្រី ១.២០៣នាក់ ត្រូវជា ៥៣,៣ភាគរយ ។

ក្នុងនោះនិទ្ទេស A ចំនួន១៣នាក់ ស្រី ៣នាក់ ។ហើយកាលពីឆ្នាំ២០១៧ ប្រឡងជាប់ចំនួន ១.៨៣០នាក់ ស្រី ៩៨០នាក់ ស្មើជិត៥៥ភាគរយ ក្នុងនោះ បាននិទ្ទេស A ចំនួន១២នាក់ ស្រី ៧នាក់ពោលគឺនិទ្ទេសA កើនជាលំដាប។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរថាកុំអស់សង្ឃឹមហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររងបាន។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3706 នាក់
ខែនេះ :
11424 នាក់
3 ខែនេះ :
33125 នាក់
សរុប :
256470 នាក់