ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
អ្នកញៀនថ្នាំញៀនចំនួន២២៣ នាក់ត្រូវបានអប់រំស្តារនីតិសម្បទានិងបណ្ដុះបណ្ដាល នៅក្នុងមណ្ឌលផ្ដាច់គ្រឿងញៀន
Mon,16 September 2019 (Time 12:30 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 43នាក់)

បាត់ដំបង:ជនរងគ្រោះដោយការប្រើប្រាស់នូវសារធាតុញៀនហាមឃាត់ខុសច្បាប់ប្រុស/ស្រីចំនួន២២៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានយកពួកគេមកអប់រំស្ដារនីតិសម្បទានិងបណ្ដុះបណ្ដាលដើម្បីផ្ដាច់សារធាតុញៀនពីក្នុងខ្លួនឲ្យក្លាយទៅជាមនុស្សមានសតិធម្មតាឡើងវិញ។

លោកវរសេនីយ៍ឯក ស៊ាន សុណាល់,អនុប្រធានស្តីទីមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹមបានឲ្យដឹងថាមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹមមានទីតាំងនៅភូមិដំណាក់ដង្កោឃុំក្តុលតាហែនស្រុកបវេលខេត្តបាត់ដំបងបានកើតឡើងនៅក្នុងកំឡុងឆ្នាំ ២០០៤ដែលជាគំនិតដូចដើមរបស់សម្ដេចក្រឡាហោមស ខេង.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំខេត្តនិងស្នងការខេត្តសប្បុរសជនជាច្រើននាក់ទៀតចូលរួមកសាង។

លោកបានបន្តទៀតថា គោលការណ៍ព្យាបាលអប់រំនិងស្តារនីតិសម្បទាចំពោះអ្នកដែលមានសារធាតុថ្នាំញៀនក្នុងខ្លួន.ដំណាក់កាលនៃការព្យាបាលដំបូងគឺការព្យាបាលតាមវេជ្ជ:សាស្ត្រដោយគ្រូពេទ្យជំនាញនិងការស្ដារនីតិសម្បទាឲ្យពួកគេធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនិងមានការអប់រំផ្នែកផ្លូវចិត្ត.ការរស់នៅក្នុងសង្គមពិសេសតាមបែបសាសនានិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឲ្យពួកគេធ្វើសមាហរណកម្មខ្លួនប្រាណឲ្យមានភាពសកម្មមានញើសចេញពីខ្លួនដើម្បីឱ្យសារធាតុញៀនចេញតាមរន្ធញើសរបស់ស្បែក។

លោកអនុប្រធានស្ដីទីបានបញ្ជាក់ទៀតថា ការទទួលទានអាហារបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ៤ពេល.ការធ្វើលំហាត់ប្រាណនិងការធ្វើពលកម្ម ការលេងកីឡាជាប្រចាំធ្វើឲ្យខួរក្បាលពួកគេមានសភាពដូចដើមឡើងវិញក្រៅពីការព្យាបាលនិងធ្វើតេស្តលើទឹកនោមរយ:ពេល៦ខែពួកគាត់នឹងអស់សារធាតុញៀនពីក្នុងខ្លួន.ទើបឲ្យពួកគេវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅក្នុងមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹមមានអ្នកញៀនថ្នាំញៀនដែលត្រូវមកក៏ផ្តាច់មានចំនួន២២៣នាក់ក្នុងនោះមានស្រីម្នាក់។រៀងរាល់ថ្ងៃមានអ្នកត្រូវចេញនិងចូលទៅមកជាបន្តបន្ទាប់.មិនត្រឹមតែពួកគេបានផ្ដាច់នូវសារធាតុញៀនប៉ុណ្ណោះទេថែមទាំងពួកគេបានចេះនៅជំនាញផ្សេងៗជាច្រើនដូចជាការដាំបន្លែបង្ការការលាយជីធម្មជាតិលើវិស័យកសិកម្មនិងជំនាញកាត់ដេរនឹងជំនាញធ្វើម៉ូតូជាដើម.នៅពេលដែលពួកគាត់ចេញទៅវិញពួកគេអាចយកជំនាញនេះទៅដោះស្រាយជីវភាពបាន។

យុវជនឈ្មោះ ឆ.រ, អាយុ២៥ឆ្នាំដែលរងគ្រោះដោយសារគ្រឿងញៀនមកផ្ដាច់ថ្នាំញៀននៅពិភពនៃក្តីសង្ឃឹមបានឲ្យដឹងថា រូបប្អូនញៀនថ្នាំញៀនដោយសារមិត្តភក្កិអូសទាញធ្លាក់ខ្លួនញៀនថ្នាំអស់រយៈពេលជាង៧ខែ.ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកផ្ដាច់នៅមជ្ឈមណ្ឌលនៃពិភពក្តីសង្ឃឹមនេះតែម្តង។

យុវជនរូបនេះបានបន្តទៀតថា ការសេពគ្រឿងញៀនបានធ្វើឲ្យប៉ះពាល់ដល់សុខភាពទៅវិញទេ.វាមិនបានធ្វើឱ្យចំណេញឡើយបានតែខាតបង់ពិសេសធ្វើឲ្យឪពុកពិបាកចិត្តនិងបំផ្លាញកិត្តិយសទ្រព្យសម្បត្តិប្រឈមនិងសេចក្តីស្លាប់នៅពេលដែលខ្លួនចេញវិញមិនប្រព្រឹត្តទៀតទេនិងជៀសឱ្យឆ្ងាយពីគ្រឿងញៀន.
និងសូមផ្តាំ ផ្ញើដល់យុវជនដែលកំពុងជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវដកខ្លួនចេញឲ្យបានទាន់ពេលវេលា។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
200 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3724 នាក់
ខែនេះ :
11442 នាក់
3 ខែនេះ :
33143 នាក់
សរុប :
256488 នាក់