ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
សិស្សានុសិស្សទទួលបានការផ្ដល់សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ២៤ ម៉ោងលើ ២៤ម៉ោងទូទាំងពិភពលោកដោយឥតគិតថ្លៃ
Thu,19 September 2019 (Time 09:30 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 41នាក់)

បាត់ដំបង:លោកខែម រស្មី.នាយកសាលាចំណេះទូទៅអន្តរជាតិឌូវីបានថ្លែងថា សាលាចំណេះទូទៅអន្តរជាតិឌូវីបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរម៉ាយក្រូអ៊ិនសួរេន(ម.ក)ដើម្បីធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់សិស្សានុសិស្សដោយគ្រោះថ្នាក់ជាយថាហេតុផ្សេងៗប៉ះពាល់ដល់អាយុជីវិតពួកគេមើលមិនឃើញ ខណៈពេលពួកគេស្ថិតក្នុងវ័យកំពុងសិក្សារៀនសូត្រ។

លោកបានបន្តទៀតថា ការផ្ដល់សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ២៤ ម៉ោងលើ២៤ម៉ោងទូទាំងពិភពលោកដោយឥតគិតថ្លៃរបស់សិស្សានុសិស្សដែលបានចុះឈ្មោះចូលរៀននៅមត្តេយ្យឌូវី ឌូវីឆាល់ឃែរហោស៏និងសាលាចំណេះទូទៅអន្តរជាតិឌូវីគ្រប់ទីតាំងនិងសាខាទាំងអស់រយៈពេល៤ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ២០១៥មកដល់បច្ចុប្បន្ន។

លោកបានបញ្ជាក់ទៀតថា និយមន័យនៃការធានា ផ្ដល់សំណងដល់ករណីរបួសដល់រាងកាយ ពិការភាពឬបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ជាយថាហេតុផ្សេងៗប៉ុន្តែមិនរួមបញ្ចូលការព្យាបាលជំងឺ(ឈឺស្កាត់)ឡើយ។មនុស្សដែលត្រូវធានាទៅលើសិស្សក្នុងម្នាក់៥ពាន់ដុល្លារ.ថ្លៃព្យាបាល(សំណងលើថ្លៃព្យាបាលក្នុងម្នាក់៥០០ដុល្លារ.ក្នុង១គ្រោះថ្នាក់)។

លោកខែម រស្មី.នាយកសាលាអន្តរជាតិឌូវីបានបន្តទៀតថា កន្លងមកមានប្អូនៗសិស្សានុសិស្សជាច្រើននាក់ដែលត្រូវបានធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល២៤ម៉ោងលើ២៤ ម៉ោងទូទាំងពិភពលោកដោយឥតគិតថ្លៃរបស់ពួកគេដែលបានចូលមកសិក្សានៅសាលាចំណេះទូទៅអន្តរជាតិdovi ផងដែរ។ហើយគោលបំណងសិក្ខាសាលាថ្ងៃនេះក៏បានអញ្ជើញឪពុកម្ដាយនិងអាណាព្យាបាលសិស្សទាំង
អស់ចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ដើម្បីឲ្យពួកគាត់ស្វែងយល់ពីតម្លៃនៃការធានារ៉ាប់រងដល់អាយុជីវិតរបស់កូនៗពួកគាត់។

លោកបានបន្តទៀតថា សាលាសាលាចំណេះទូទៅអន្តរជាតិឌូវីរបស់លោកតែងរៀបចំឱ្យមានកម្មវិធីជាច្រើនទាក់ទងទៅនឹងសង្គមទាំងទ្រឹស្ដីការអនុវត្ត ការអប់រំ ការផ្ដល់នូវចំណេះវិជ្ជា ក៏ត្រូវគិតពីសុខភាពនិងផលគ្រោះថ្នាក់របស់សិស្សទាំងការអប់រំពីវប្បធម៌ប្រពៃណីសាសនាអនាម័យបរិស្ថានស្អាតរបស់សិស្សផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3738 នាក់
ខែនេះ :
11456 នាក់
3 ខែនេះ :
33157 នាក់
សរុប :
256502 នាក់