ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
កសិករចំនួន១គ្រួសារ បានចាប់យកមុខរបរដើរម៉ៅចំការស្វាយ រួចបញ្ជាឲ្យស្វាយផ្លែ ទទួលបានប្រាក់កម្រៃធ្វើឲ្យជីវភាពគ្រួសារបានប្រសើរឡើង
Thu,19 September 2019 (Time 09:41 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 43នាក់)

បាត់ដំបង:MC.ទាំងពីរនាក់ប្ដីប្រពន្ធដោយសារចេះជំនាញក្នុងការបញ្ជាដើមស្វាយកែវរមៀតឱ្យផ្លែច្រើនក្នុង១ដើមៗរាប់រយkgធ្វើពួកគាត់អាចរកចំណូលបានពីម្ចាស់ចំការមកចិញ្ចឹមជីវភាពបានប្រសើរឡើង។

អ្នកស្រីទឹម ស្រីពេជ្រ.អាយុ៣៩ ឆ្នាំកសិកររស់នៅភូមិទទឹមឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបងបានឲ្យដឹងថា រូបអ្នកស្រីរួមនឹងគ្រួសារបានចាប់យកមុខរបរបញ្ជាដើមស្វាយកែវរមៀតឲ្យផ្លែច្រើននេះ.អស់រយៈពេលជាង៩ឆ្នាំមកហើយគឺដើរម៉ៅចម្ការណាដែលគេដាំស្វាយហើយមានអាយុពេញផ្លែចាប់ពី៥ទៅ៦ឆ្នាំហើយ.បែរជាមិនសូវជាមានផ្លែល្អ.អ្មកស្រីបានបញ្ជាដោយប្រើអរម៉ូនដាក់(គល់.ដើមនិងស្លឹក.)ដើម្បីជាជំនួយធ្វើឲ្យដើមស្វាយនោះផ្លែច្រើនចាប់ពី៤០០ ទៅ ៥០០គីឡូក្រាមក្នុង១ដើមៗ។

អ្នកស្រីបានបន្តទៀតថា ក្រោយពីដាក់អរម៉ូនចូលទៅក្នុង(គល់.ដើម
.ស្លឹក)ថែទាំដាក់ទឹកជាប្រចាំហើយរយ:ពេលតែពីរខែដើមស្វាយកែវរមៀតនឹងចេញផ្លែល្អស្មើគ្នា ខុសពីស្វាយកែវរមៀតដែលមិនបានដាក់អរម៉ូនបញ្ជាវាឡើយ,បើវាចេញផ្លែល្អស្រុះស្មើគ្នា យើងនឹងទទួលបានផលចំណេញពីការម៉ៅចម្ការនោះហើយ។

កសិកររូបនេះបានបន្តទៀតថា ការបញ្ជាទៅលើដើមស្វាយកែវរមៀតបានប្រើថ្នាំច្រើនមុខនឹងមានដាក់គីមីខ្លះដែរ.តែដាក់ចំនួនតិចតួចដែលមិនបានធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ.រូបអ្នកស្រីរួមនឹងប្ដីចេះបញ្ជាតែស្វាយ
កែវរមៀតប៉ុណ្ណោះ.ចំណែកមៀនឬត្រងែននិងដំណាំអ្វីផ្សេងៗទៀតអ្នកស្រីមិនចេះបញ្ជាទេ។

អ្នកស្រីបានបញ្ជាក់ទៀតថា អ្នកស្រីមានផ្ទៃដីតិចតួចដាំដំណាំផ្សេងៗរួមផ្សំក្រៅពីមុខរបរដើរម៉ៅចំការស្វាយបញ្ជានៅតាមចម្ការធំឬតូចគ្រប់ទីកន្លែងបើចំការធំចំណាយលុយម៉ៅការធំដែរចំការតូចចំណាយលុយម៉ៅការតូចដែរហើយបានកម្រៃតិចតួចទៅតាមនោះដែរ។ជាក់ស្ដែងដូចជាចំការស្វាយដែលអ្នកស្រីកំពុងបញ្ជានេះមានចំនួន៤០០ ដើមអ្នកស្រីទទួលម៉ៅតម្លៃ២,៥០០ ដុល្លារអាមេរិកបញ្ជារួចអាចលក់បានលើសនេះពី ៤ទៅ៥ ពាន់ដុល្លារគឺអាចចំណេញស្មើនឹងពាក់កណ្ដាលនៃតម្លៃម៉ៅអាចបានកម្រៃនេះចិញ្ចឹមជីវភាពបានប្រសើរឡើង។

អ្នកស្រីបាននិយាយទៀតថា ការម៉ៅចម្ការយកមកបញ្ជាអាស្រ័យលើយើងចេះមើលពីការលូតលាស់របស់ដើមស្វាយផងដែរ.តើស្វាយនោះដុះបានល្អមានទឹកនិងជីថ្នាំ(ម្វាស់ចំការមុន)បានប្រើប្រាស់គ្រប់គ្រាន់ដែរឬទេ.ហើយការម៉ៅក៏មើលទៅតាមដើមស្វាយនោះដែរទើបអាចម៉ៅយកមកថែបំប៉បបានចំនេញ។រីឯតម្លៃស្វាយកែវរមៀតដែលឈ្មួញទិញបច្ចុប្បន្នគឺឈ្មួញទិញក្នុង១គីឡូក្រាម២,៧០០រៀលក្នុង១គីឡូក្រាមប្រហាក់ប្រហែលគ្នានិងតម្លៃទីផ្សារឆ្នាំមុនៗដែរហើយស្វាយកែវរមៀតមិនពិបាករកទីផ្សារឈ្មួញទិញឡើយគ្រាន់តែតម្លៃវាប្រែប្រួលបន្តិចបន្តួចតែប៉ុណ្ណោះមានគេមកម៉ៅដល់ចំការ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3729 នាក់
ខែនេះ :
11447 នាក់
3 ខែនេះ :
33148 នាក់
សរុប :
256493 នាក់