ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
អាជ្ញាធរខេត្តច្រកដីដាក់ការ៉ុងទប់ច្រាំងស្ទឹងសង្កែខណៈទឹកជំនន់ទឹកភ្លៀងបុកចូលមកក្នុងក្រុងបាត់ដំបងបង្កការលិចលង់និងបាក់ច្រាំងស្ទឹង
Thu,19 September 2019 (Time 09:46 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 79នាក់)

បាត់ដំបង:អាជ្ញាធរខេត្ត/ក្រុងបាត់ដំបងរួមនិងកងកម្លាំងសមត្ថកិច្ចចម្រុះនាំគ្នាច្រកដីដាក់ក្នុងការ៉ុងដើម្បីទប់ច្រាំង ស្កាត់ទឹកជំនន់ទឹកភ្លៀងដែលកំពុងបុកចូលមកយ៉ាងគំហុកក្នុងក្រុងបាត់ដំបងបង្កឲ្យបាក់ច្រាំងនិងលិចលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។

លោកផេងមសុទ្ធី.អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា ក្រុងបាត់ដំបងមានសង្កាត់ទាំងអស់ចំនួន១០ តែមានសង្កាត់ចំនួន ៥ ដែលមានបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់នឹងច្រាំងស្ទឹងសង្កែដោយសារខណៈពេលនេះទឹកភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់នៅប៉ែកខាងលើបានបង្កឲ្យទឹកហូរបុកចូលមកក្នុងស្ទឹងសង្កែធ្វើឲ្យប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពល
រដ្ឋជាច្រើនគ្រួសារ ប៉ុន្តែមិនបានលិចលង់ធន់ធ្ងរឬត្រូវជន្លៀសពួកគាត់ចេញពីលំនៅដ្ឋានឡើយ។

លោកបានបន្តទៀតថា សង្កាត់ទាំង ៥ នោះមានសង្កាត់វត្តគរ.សង្កាត់ព្រែកព្រះស្ដេច.សង្កាត់ស្វាយប៉ោ.សង្កាត់រតនៈនិងសង្កាត់ក្តុលដូនទាវថ្ងៃសង្កាត់ទាំង៥នេះមានផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារហូរហែតាមច្រាំងស្ទឹងសង្កែ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនិងបាក់រលំផ្ទះប្រជាពលរដ្ឋចូលស្ទឹងសង្កែនោះទេ។

លោកអភិបាលក្រុងបានបន្តទៀតថា ស្ថាននៅភាពទឹកស្ទឹងសង្កែនៅល្ងាចថ្ងៃទី១៧ រហូតមកដល់ព្រឹកថ្ងៃទី១៨កញ្ញាឆ្នាំ២០១៩នេះកម្ពស់ទឹកស្ទឹងឡើងដល់១៣ជិត១៤ម៉ែត្រមិនបង្កការលេចធ្លោធន់ធ្ងររហូតដល់ប្រកាសអាសន្ននោះទេតែទឹកវានឹងចាប់ផ្ដើមស្រកទៅវិញជាបន្តបន្ទាប់បើសិនមានភ្លៀងធ្លាក់នៅប៉ែកខាងលើជួរភ្នំក្នុងស្រុកសំឡូតខេត្តបាត់ដំបងនោះទេតែបើមានភ្លៀងធ្លាក់មកបន្តទៀតទឹកស្ទឹងក៏អាចនឹងឡើងជាបន្តទៀតដែរ។

លោកអភិបាលក្រុងបានបណ្ដាំផ្ញើដល់បងប្អូនប្រជាពរដ្ឋដែលរស់នៅជាប់នឹងមាត់ស្ទឹងសង្កែសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ននិងផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលានៅពេលមានអ្វីដែលកើតឡើងកម្លាំងសមត្ថកិច្ចនិងជួយសង្គ្រោះបងប្អូនឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងបានបង្កការលិចលង់នៅតាមបណ្ដាស្រុកមួយចំនួនដូចជាស្រុកសំឡូតស្រុកបាណន់និងស្រុកឯកភ្នំ,បានចាប់ផ្ដើមធ្លាក់ពីថ្ងៃទី១៥/១៦កញ្ញារហូតដល់ថ្ងៃទី១៧/១៨កញ្ញានេះស្ថានភាពទឹកបានបង្កឲ្យលិចលង់ផ្ទះសំបែងនិងផលដំណាំរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតា.ប៉ុន្តែមិនមានគ្រោះថ្នាក់នឹងបាត់បង់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ។រីឯករណីបាត់ខ្លួនប្រជាពលរដ្ឋចំនួនពីរនាក់រស់នៅក្នុងស្រុកសំឡូតជាប់ព្រំដែននៅក្នុងទឹកដីថៃ.ដោយសារមានទឹកជំនន់នៅក្នុងប្រទេសថៃដែរ,បានបង្កការលិចលង់ធ្វើឲ្យពួកគេជាជនរងគ្រោះចំនួន២នាក់(ប្រុស)អាយុជាង១០ឆ្នាំម្នាក់និងជាង២០ឆ្នាំម្នាក់មិនទាន់រកឃើញនៅឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

យុវសិស្សម្នាក់ទៅសាលារៀនត្រូវគេស្ទាក់វាយទ្រោមខ្លួន ឪពុកម្ដាយកើតទុក្ខមិនសុខចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កផ្តន្ទាទោសតាមច្បាប់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋជាជនរងគ្រោះចាញ់បោកមេតុងទីនអស់ម្នាក់រាប់សិបលានរៀលលើកគ្នាប្ដឹងមេតុងទីនឱ្យសងលុយពួកខ្លួនវិញខណៈសមត្ថកិច្ចចាប់ខ្លួនមេតុងទីនរូបនោះ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
1642 នាក់
ខែនេះ :
9402 នាក់
3 ខែនេះ :
29556 នាក់
សរុប :
272838 នាក់