ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
សិស្សប្រុស/ស្រីនិទ្ទេសAចំនួន០៤ នាក់ទទួលបានការលើកទឹកចិត្តពីនាយកគ្រប់គ្រងសាលាអន្តរជាតិUSA ម៉ូតូនិងកុំព្យូទ័រម្នាក់មួយគ្រឿង
Thu,19 September 2019 (Time 09:53 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 73នាក់)

បាត់ដំបង:សិស្សានុសិស្សប្រុស/ស្រីចំនួន ០៤ នាក់ថ្នាក់ទី១២ឆ្នាំសិក្សា២០១៨/២០១៩នៃវិទ្យាល័យយូអេសអេ ដែលទទួលនិទ្ទេសAក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី ១៩ កញ្ញាឆ្នាំ២០១៩ត្រូវបាននាយកគ្រប់គ្រងវិទ្យាល័យយូអេសអេផ្តល់រង្វាន់លើកទឹកចិត្តក្នុង១នាក់មានកុំព្យូទ័រ១គ្រឿងនិងម៉ូតូ១គ្រឿង។

លោកជា ហៀង.នាយកគ្រប់គ្រងវិទ្យាល័យយូអេសអេបានឲ្យដឹងថា ក្នុងនាមលោកជានាយកគ្រប់គ្រងសាលាទាំងមូលលោកតែងតែជម្រុញដល់លោកគ្រូអ្នកគ្រូឪពុកម្ដាយអាណាព្យាបាលសិស្សសហការគ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានប្រសិទ្ធភាពលើការផ្ដល់និងការទទួលយកចំណេះវិជ្ជាដើម្បីក្លាយខ្លួនជាធនធានមនុស្សពិតប្រាកដ។

លោកបានបន្តទៀតថា ការដែលទទួលបានចំណេះដឹងពិតប្រាកដក៏មិនមែនមានតែប្អូនៗជាសិស្សានុសិស្សម្នាក់ឯងខិតខំប្រឹងប្រែងរៀនសូត្រនោះទេលុះត្រាតែមានការចូលរួមពីលោកគ្រូអ្នកគ្រូក៏ដូចជាឪពុកម្ដាយនិងព្យាបាលផងដែរទើបពួកគេទទួលបានលទ្ធផលល្អបែបនេះ។

លោកនាយកគ្រប់គ្រងសាលាបានបញ្ជាក់ទៀតថា ការលើកទឹកចិត្តនៅពេលនេះដើម្បីជាគំរូដល់ប្អូនដែលទើបនឹងចូលទី១២ថ្មីត្រូវយកគំរូខំប្រឹងប្រែងរៀនសូត្រតាមទើបទទួលបានលទ្ធផលដូចប្អូនៗក្នុងថ្ងៃនេះដែរ។

យុវតី យ៉ាន់ សៀវយូ.នៃវិទ្យាល័យយូអេសអេដែលទទួលបាននិទ្ទេសA បានឲ្យដឹងថា ប្អូនស្រីដែលទទួលបាននិទ្ទេសAពេលនេះក៏ដោយសារមានការខិតខំប្រឹងប្រែងរៀនសូត្រអស់ពីសមត្ថភាពដោយមិនគេចវេសពីការសិក្សារៀនសូត្រឡើយតែងរំលឹកមេរៀនដែលគ្រូបានបង្រៀនហើយនឹងខិតខំស្រាវជ្រាវបន្ថែមលើមុខវិជ្ជាដែលខ្លួនរៀន ហើយក៏មានការជួយបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូនិងមានការលើកទឹកចិត្តពីឪពុកម្ដាយផងដែរ។

សូមបញ្ជាក់ផងដែរថា សិស្សវិទ្យាល័យយូអេសអេក្រុងបាត់ដំបងដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំសិក្សា 2018/ 2019 មានចំនួន៦០ នាក់ក្នុងចំណោម ៦០នាក់នេះទទួលបាននិទ្ទេសAចំនួន៤នាក់ប្រុស២នាក់ស្រី២នាក់និងនិទ្ទេស Bចំនួន០២ នាក់ស្រីទទួលបានរង្វាន់លើកទឹកចិត្តក្នុង០១នាក់កុំព្យូទ័រ១គ្រឿងនិងម៉ូតូ១គ្រឿងរួមនឹងថវិកា១ចំនួនទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

យុវសិស្សម្នាក់ទៅសាលារៀនត្រូវគេស្ទាក់វាយទ្រោមខ្លួន ឪពុកម្ដាយកើតទុក្ខមិនសុខចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កផ្តន្ទាទោសតាមច្បាប់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋជាជនរងគ្រោះចាញ់បោកមេតុងទីនអស់ម្នាក់រាប់សិបលានរៀលលើកគ្នាប្ដឹងមេតុងទីនឱ្យសងលុយពួកខ្លួនវិញខណៈសមត្ថកិច្ចចាប់ខ្លួនមេតុងទីនរូបនោះ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
1660 នាក់
ខែនេះ :
9420 នាក់
3 ខែនេះ :
29574 នាក់
សរុប :
272856 នាក់