ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ រួចបញ្ជូនទៅតុលាការ
Mon,23 September 2019 (Time 07:16 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 36នាក់)

បាត់ដំបង:ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ករណីរក្សាទុកដឹកជញ្ជូនជួញដូរនិងចែកចាយសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង។

លោកវរសេនីយ៍ទោសុខ និមល.នាយការិយាល័យស្តីទីប្រឆាំងបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្តបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យម្នាក់នេះបាននិងកំពុងធ្វើសកម្មភាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន។

លោកបន្តថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងអធិការនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១៤,០៥នាទីថ្ងៃទី១៩កញ្ញាឆ្នាំ២០១៩
ត្រង់ចំណុចក្រុមទី១០ភូមិអូរចំណិត ឃុំតាស្ដាស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបន្តថា ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដាម ដាលីន.ហៅយួនអាយុ៤៣ឆ្នាំមានទីលំនៅបណ្ដោះអាសន្នភូមិ/ឃុំ/ស្រុកឃាត់ខ្លួនខាងលើវត្ថុតាងដកហូតបានរួមមានថ្នាំញៀនមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន១៧កញ្ចប់ទម្ងន់៤២,៣០ក្រាម,
ទូរស័ព្ទដៃមួយគ្រឿងជញ្ជីងថ្លឹងថ្នាំញៀន១រួមនិងសម្ភារៈវេចខ្ចប់ថ្នាំញៀន១ចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីរូបនេះបានសារភាពថា ខ្លួនបានធ្វើសកម្មភាពចែកចាយថ្នាំញៀននេះរយៈពេល៤ទៅ៥ ខែមកហើយ.ដើម្បីចង់បានលុយយកមកព្យាបាលជំងឺអេដស៏ក្នុងខ្លួននិងចាញ់បោកគេផងហើយក៏ដាច់ចិត្តលក់ថ្នាំញៀននេះតែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3711 នាក់
ខែនេះ :
11429 នាក់
3 ខែនេះ :
33130 នាក់
សរុប :
256475 នាក់