ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ក្រោយចប់ភ្ជុំបិណ្ឌប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាននិងកន្លែងធ្វើការរកទទួលទានវិញ
Tue,01 October 2019 (Time 07:00 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 37នាក់)

បាត់ដំបង:MC.បន្ទាប់ពីបញ្ចប់ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេល១៥ថ្ងៃ បងប្អូនប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់ទៅកាន់លំនៅឋាននិងកន្លែងធ្វើការងាររកទទួលទានវិញរាងរៀងៗខ្លួនក្រោយពីបានចូលមកក្នុងខេត្តបាត់ដំបង។

លោកអ៊ិច អ៊ំភីនីស្សារ៉ា.ប្រធានមន្ទីរទេសចរណ៍ខេត្ដបាត់ដំបងបានឲ្យដឹងថា ស្តីអំពីភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តបាត់ដំបង សរុប ៣ ថ្ងៃ នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ  ត្រូវនឹងថ្ងៃទី២៧-២៨-២៩  ខែកញ្ញា ឆ្នាំ២០១៩នេះចំនួនភ្ញៀវទេសចរ សរុបចំនួន ១២៩,៣៨០ នាក់ កើន ៤២,០០ % បើធៀបជាមួយនឹងឆ្នាំ២០១៨ មានចំនួន ៩១,១២៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១២៩,២៤៧ នាក់ កើន ៤២,០២ % បើធៀបជាមួយនឹងឆ្នាំ២០១៨ មានចំនួន ៩០,៩២១ នាក់ និងអន្តរជាតិចំនួន ១៣៣ នាក់ មានការថយចុះ ៣៥,០៧ % បើធៀបជាមួយនឹងឆ្នាំ២០១៨ មានចំនួន ២០៧ នាក់។

លោកបានបន្តទៀតថា គោលដៅរបស់ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តក្នុងនោះមានដូចខាងក្រោម៖
១. រមណីយដ្ឋានប្រាសាទភ្នំបាណន់ ភ្ញៀវជាតិ៣៦,៥៨៩ នាក់ ភ្ញៀវអន្តរជាតិ៤៧ នាក់។
២.រមណីយដ្ឋាន អាងកំពីងពួយ ភ្ញៀវជាតិ ១៣,១៤៣ នាក់។
៣. រមណីយដ្ឋាន ភ្នំសំពៅ ភ្ញៀវជាតិ ៣,៤៣០ នាក់ ភ្ញៀវអន្តរជាតិ ៣៤ នាក់។
៤. រមណីយដ្ឋាន ប្រាសាទឯកភ្នំ ភ្ញៀវជាតិ ១,៨១០ នាក់ ភ្ញៀវអន្តរជាតិ ៣១ នាក់។
៥. ឡូរីជើងភ្នំបាណន់ ភ្ញៀវជាតិ ៣៤,០៦៩ នាក់ ភ្ញៀវអន្តរជាតិ ២១ នាក់។
៦. រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយភ្ញៀវជាតិ ២២,៩១០នាក់។
៧. មណ្ឌលកម្សាន្តសួនទឹកសុភមង្គល ភ្ញៀវជាតិ  ៧,៣០០ នាក់។
៨. មណ្ឌលកម្សាន្ត សួនទឹកហ្គោលដិនហៀល ភ្ញៀវជាតិ៤,៧៥០ នាក់។
៩.សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ភ្ញៀវជាតិចំនួន ២,២៤០ នាក់។
១០.វត្តគោលដៅទេសចរណ៍គំរូក្នុងខេត្តបាត់
ដំបង សរុបភ្ញៀវចំនួន ៣,០០១ នាក់។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រោយពីបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌពួកគាត់បានវិលត្រឡប់ចេញពីទឹកដីនៃខេត្តបាត់ដំបងទៅវិញប្រកបដោយសុវត្ថិភាពជាបណ្ដើរៗហើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
195 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3719 នាក់
ខែនេះ :
11437 នាក់
3 ខែនេះ :
33138 នាក់
សរុប :
256483 នាក់