ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ
Tue,01 October 2019 (Time 07:04 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 87នាក់)

បាត់ដំបង:បងប្អូនប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានអាងកំពីងពួយបានរិះគន់ចោទប្រកាន់អាជ្ញាធរមូលដ្ឋានដែលបានដាក់កុងត្រូលជជុះយកលុយពីពួកគាត់ដោយគ្មានមូលហេតុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌធំ។

ប្រជាពលរដ្ឋម្នាក់ដែលមកលេងកំសាន្តនៅលើអាងទំនប់ទឹកកំពីងពួយបានរិះគន់ថា រូបលោកបានបើករថយន្ដដឹកក្រុមគ្រួសារចូលមកលេងនៅរមណីយដ្ឋានកំពីងពួយត្រូវបានគេយកលុយតម្លៃរថយន្តក្នុងមួយគ្រឿង៥,០០០ រៀលដោយមិនដឹងពីមូលហេតុអ្វីឡើយ ពេលចូលមកដល់ខាងលើទំនប់អាងកំពីងពួយមានរថយន្តកកស្ទះណែនណាន់តាន់តាប់រាប់ម៉ោង ដោយមិនមានកន្លែងចតរថយន្តឲ្យបានត្រឹមត្រូវឡើយ។

ពលរដ្ឋរូបនេះបានបន្តទៀតថា មិនដឹងថា អ្នកយកលុយ៥,០០០
រៀលយកដើម្បីរៀបចំបេនចំណតចតរថយន្តឲ្យបានត្រឹមត្រូវឬមួយគ្រាន់តែចូលមកអង្គុយលេងនៅរមណីយដ្ឋានអាងកំពីងពួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះទេ.ការទារលុយពីប្រជាពលរដ្ឋក្នុងរដូវបុណ្យទានបែបនេះដោយមិនសមហេតុផលសោះឡើយតែបើផ្ញើម៉ូតូឬផ្ញើឡានតម្លៃ២ពាន់ឬ៥ពាន់រៀលក៏មិនជាបញ្ហាអ្វីទេ.តែនេះមិនមានបេនចំណតរៀបចំឲ្យបានត្រឹមត្រូវ.មកយកលុយពីពលរដ្ឋស្រស់ៗតែម្តង។

លោកយួម ប៊ុនយូរ,មេឃុំតាគ្រាមបានឲ្យដឹងថា ការដាក់កុងត្រូលជជុះយកលុយនេះគឺខាងមន្ទីរទេសចរណ៍ខេត្តនិងប៉ូលីសទេសចរណ៍និងបេនចំណតជាអ្នកយកលុយពីប្រជាពលរដ្ឋប៉ុន្តែលោកមិនបានដឹងពីមូលហេតុយកដើម្បីអ្វីនោះទេ។លោកបានឲ្យសួរទៅខាងប៉ូលីសនិងមន្ទីរទេសចរណ៍ទៅ។

លោកវរសេនីយ៍ត្រីឆាយ ប៊ុនឈាង,មន្ត្រីនគរបាលដែលប្រចាំការនៅលើទំនប់អាងកំពីងពួយបានឲ្យដឹងថា មន្ត្រីរបស់លោកមានគ្នាចំនួន៧នាក់គឺបានដើរល្បាតមើលប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅទីនេះគឺមិនបានជាប់ពាក់ព័ន្ធនឹងករណីកុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋនោះទេ។
គឺខាងមន្ទីរទេសចរណ៍.ប៉ូលីសអធិការស្រុក.បេនចំណតរួមនឹងអាជ្ញាធរមូលដ្ឋានភូមិឃុំជាអ្នកបង្កើតឲ្យមានកុងត្រូលជជុះនេះឡើង។

លោកវរសេនីយ៍ឯកប៉ាន់ វណ្ណនី.អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា កម្លាំងប៉ូលិសរបស់លោកមិនបានដាក់កុងត្រូលជជុះយកលុយកាក់ពីប្រជាពលរដ្ឋនោះទេគឺជាកម្លាំងលោកដាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះមានតែខាងបេនចំណតដែលបានដាក់យកលុយពីប្រជាពលរដ្ឋពេលយកលុយពីប្រជាពលរដ្ឋហើយមិនបានរៀបចំបេងចំណងឲ្យបានត្រឹមត្រូវនោះទេ។

ទាក់ទងនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋបែបនិងសមត្ថកិច្ចជំនាញអាជ្ញាធរមូលដ្ឋានប៉ូលីសឆ្លើយដាក់គ្នាបែបនេះ,ឡានមួយគ្រឿងប្រាំពាន់រៀលម៉ូតូ២,០០០ រៀលដោយមិនបានរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយធ្វើឲ្យកកស្ទះនៅលើអាងទំនប់ទឹកកំពីងពួយរាប់ម៉ោង ពលរដ្ឋក្តៅក្រហាយជាខ្លាំងពួកគាត់បានសំណូមពរសូមឲ្យថ្នាក់ដឹកនាំខាងលើជួយមើលពីបញ្ហានេះផង។

ព័ត៌មានគួរចាប់អារម្មណ៍

យុវសិស្សម្នាក់ទៅសាលារៀនត្រូវគេស្ទាក់វាយទ្រោមខ្លួន ឪពុកម្ដាយកើតទុក្ខមិនសុខចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កផ្តន្ទាទោសតាមច្បាប់ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋជាជនរងគ្រោះចាញ់បោកមេតុងទីនអស់ម្នាក់រាប់សិបលានរៀលលើកគ្នាប្ដឹងមេតុងទីនឱ្យសងលុយពួកខ្លួនវិញខណៈសមត្ថកិច្ចចាប់ខ្លួនមេតុងទីនរូបនោះ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្ត/ក្រុងអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វកុកកំពុងប្រឈមការបាត់បង់ដាច់ពូជខណៈការដាក់អន្ទាក់សម្លាប់យកធ្វើម្ហូបជារៀងរាល់ថ្ងៃ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
193 នាក់
សប្តាហ៍នេះ :
1632 នាក់
ខែនេះ :
9392 នាក់
3 ខែនេះ :
29546 នាក់
សរុប :
272828 នាក់