ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Tue,01 October 2019 (Time 07:07 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 41នាក់)

បាត់ដំបង:ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចំនួនភ្ញៀវទេសចរណ៏បានសម្រុកចូលក្នុងខេត្តបាត់ដំបងយ៉ាងពពាក់ពពូនក្នុងមួយថ្ងៃៗមានរថយន្តរាប់រយគ្រឿង ដើម្បីជួបជុំសាច់ញាតិបងប្អូនកាន់វេនធ្វើចង្ហាន់ទៅវត្តប្រគេនដល់ព្រះសង្ឃឧទ្ទិសកុសលផលបុណ្យតាមទំនៀមទម្លាប់ដល់ឧបការីជនដែលបានចែកឋានទៅ។

លោកអ៊ុចអ៊ុំ ភីនីស្សារ៉ា.ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩ចាប់ពីបិណ្ឌ១រហូតមកដល់ថ្ងៃគៀកបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះចំនួនភ្ញៀវទេសចរដែលបានចូលមកក្នុងខេត្តបាត់បងមានការកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ឆ្នាំនេះមានសភាពអ៊ូរអរយ៉ាងក្រៃលែង។

លោកបានបន្តទៀតថា តួលេខដែលអាចបញ្ជាក់ចំនួនភ្ញៀវកើនឡើងដឹងនោះដោយសារនៅតាមផ្ទះសំណាក់ សណ្ឋាគារ ភ្ញៀវទេសចរបានចូលមកស្នាក់នៅយ៉ាងច្រើនកុះករ ពេញៗផ្ទះសំណាក់តែម្ដងភាគច្រើនជាភ្ញៀវជាតិដែលមកពីតាមបណ្ដាខេត្តរាជធានីដែលពួកគាត់មានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបងចូលមកធ្វើបុណ្យធ្វើកាន់វេនជួបជុំសាច់ញាតិ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌផងដែរ។

លោកបានបញ្ជាក់ទៀតថា ក្នុងតារាងនៃចំនួនភ្ញៀវទេសចរក្នុងឱកាសបុណ្យ
ភ្ជុំបិណ្ឌនេះមិនទាន់សរុបបានទិន្នន័យជាក់លាក់នោះទេលុះត្រាតែចប់ពិធី
បុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃទើបអាចសរុបរបាយការណ៍ចំនួនភ្ញៀវទេសចរបានជាក់លាក់ នៅតាមផ្ទះសំណាក់ សណ្ឋាគារ ទីវត្តអារាម និងតាមតំបន់រម្យណីយដ្ឋាន។

លោកបានបន្តទៀតថា ក្នុងឱកាសនេះប្រជាពលរដ្ឋខ្មែរបានពពាក់ពពូនសម្រុកចូលមកក្នុងខេត្តបាត់ដំបងក្នុង១ថ្ងៃៗមានរថយន្តរាប់រយគ្រឿងកកស្ទះនៅតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង។លោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍បើយើងមានបញ្ហាដោយគ្រោះថ្នាក់ចរាចរណ៍មិនមានអារម្មណ៍ល្អក្នុងការធ្វើបុណ្យទានឡើយ និងសូមឲ្យចូលរួមសំអាតបរិស្ថានបរិស្ថានល្អសម្រាប់មនុស្សសត្វទូទៅផងដែរ។

សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្មហើយជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍រមណីយដ្ឋានផ្ទះបុរាណ ប្រាងប្រសាទ ជាច្រើនកន្លែង បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
181 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3705 នាក់
ខែនេះ :
11423 នាក់
3 ខែនេះ :
33124 នាក់
សរុប :
256469 នាក់