ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
គ្រប់សាសនានិងសាសនិកត្រូវចូលរួមចំណែកការអភិវឌ្ឍន៍និងសុខុមនីយកម្មសង្គមកម្ពុជា
Mon,09 September 2019 (Time 02:54 PM)
ដោយ ៖ ចាន់ តារា (ចំនួនអ្នកអាន: 90នាក់)

បន្ទាយមានជ័យៈថ្លែងនៅក្នុង កម្មវិធី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិ
យុត្តិនានា ពិគ្រោះយោបល់និងធ្វើបច្ចុប្បន្នភាពគ្រីស្ទសាសនាឆ្នាំ
២០១៩ឯកឧត្តម សៀ សុភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និង កិច្ចការសាសនានៅ ព្រឹក ថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តបានថ្លងថា គោលបំណងនៃកម្មវិធីខាងលើ ក៏ដូចជាការធ្វើបច្ចប្បន្នភាពជំរឿនប្រចាំឆ្នាំ ស្តីពីការបន្តវិញ្ញាបនប័ត្រចុះបញ្ជីសាសនា នៅកម្ពុជាពោលគឺព្រះពុទ្ធសាសនា ហិនយានឬថេរវាទជាសាសនារដ្ឋ ក្រៅពីនោះជាពាហិរសាសនា រួមមាន វិហារ សូរ៉ាវ ស្នាក់ការថ្វាយបង្គំសាលាបង្រៀនសាសនា អង្គការ សមាគមន៍នៃសាសនាអ៊ីស្លាម គ្រីស្ទ មហាយាន បាហៃ កៅដាយ និងសាសនាផ្សេងៗទៀត ក្រៅពីពុទ្ធសាសនាថេរវាទត្រូវតែចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។

នៅក្នុងកម្មវិធីនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ រំលឹកថារដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា កម្ពុជា បើកសិទ្ធិសេរីភាពខាងជំនឿនិងសាសនាក្នុងនោះបានកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ឯសាសនាផ្សេងទៀតជាពាហិរសាសនា ទោះជាយ៉ាងណាក្នុងបរិយាកាសនេះ ក្នុងនាមអាជ្ញាធរ ឯកឧត្តម អំពាវនាវឲ្យគ្រប់សាសនា និងអ្នកកាន់ជំនឿផ្សេងៗទៀតចូលរួមសកម្មជាមួយអាជ្ញាធររដ្ឋា
ភិបាលក្នុងការបន្តអភិវឌ្ឍន៍ជីវភាពនិងសេដ្ឋកិច្ច សង្គម ក៏ដូចជាសុខុមដុមនីយ៍កម្មជំនឿសាសនានៅក្នុងខេត្តនិងក្នុងប្រទេសបន្តទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តលោក យិន យឿន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត និង មានសមាជិកគ្រីស្ទសាសនា មានចំនួន២៥០នាក់ផងដែរ។

នៅក្នុងកម្មវិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា នាពេលនេះ លោកយិន យឿន បានមានប្រសាសន៍ថា គ្រប់សាសនា និង សាសនិកត្រូវរួមចំណែកការអភិវឌ្ឍន៍ និង សុខុមនីយកម្មសង្គមកម្ពុជាបន្តទៀត ហើយសូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសនិងពលរដ្ឋកម្ពុជា ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា នៅខេត្តបន្ទាយមានជ័យ មានវិហារ ស្នាក់ការគ្រីស្ទាន១៧៧កន្លែង ក្នុងនោះវិហារ២៨កន្លែង មានច្បាប់៧៩កន្លែង គ្មានច្បាប់៥៣កន្លែងនិងកំពុងរត់ការសុំច្បាប់៤៥កន្លែង មានគ្រីស្ទបរិស័ទជិត៥.០០០នាក់។

លោកបន្តថា លោក លោកស្រីប្រធាន ឬតំណាងនៃទីកន្លែងនៃសាសនាទាំងអស់ ត្រូវចូលរួមចំណែកក្នុងការគោរពច្បាប់ ការពង្រឹងនិតិរដ្ឋ និង ធានានូវរបៀបរៀបរយសន្តិសុខ និង សណ្តាប់
ធ្នាប់សាធារណ: តាមរយ:ការអនុវត្តលិខិតបទដ្ឋានគតិយុត្តិលើកការគ្រប់គ្រងពាហិរសាសនា និងស្នើសុំបន្តវិញ្ញាបនបត្រចុះបញ្ជីសាសនាប្រចាំឆ្នាំ ។

សូមបញ្ជាក់ផងដែរថា ពិធីនេះមានការចូលរួម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តលោក លោកស្រីប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត និង មានសមាជិកគ្រីស្ទសាសនា នានាជុំវិញខេត្តប្រមាណជាង២៥០នាក់។

ព័ត៌មានគួរចាប់អារម្មណ៍

វានាទេសចរណ៍ MS Westerdam ផ្ទុកមនុស្សជាង២,០០០នាក់បានសុំការអនុញ្ញាតចូលចតនៅកំពង់ផែខេត្ដព្រះសីហនុប្រទេសកម្ពុជា ដែលប្រទេស១ចំនួនមិនអនុញ្ញាតិឲ្យចូលចត (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន០២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលកម្ពុជាជម្រុញឱ្យនគរបាលថៃកុំធ្វើទារុណកម្មទៅលើពលករខ្មែរ ខណ:ពេលឃាត់ខ្លួនពួកគេ ស្នើឲ្យភាគីថៃអនុវត្តតាមច្បាប់អន្តោប្រវេស៏ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់១រវាងរថយន្តកូរ៉ូឡានិងរថយន្តយីឌុបដឹកអេតចាយ បុកគ្នបណ្តលឲ្យស្លាប់មនុស្ស៣នាក់និង របួសធ្ងន់ជាច្រើននាក់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

សិប្បកម្មកែច្នៃឈើចំនួន២ទីតាំង ត្រូវបានក្រុមសមត្ថកិច្ចចម្រុះបង្ក្រាបនិងរឹបអូសបានឈើជាច្រើនម៉ែត្រគូប (សួនសោភ័ណ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
355 នាក់
ម្សិលមិញ :
316 នាក់
សប្តាហ៍នេះ :
2998 នាក់
ខែនេះ :
10592 នាក់
3 ខែនេះ :
32438 នាក់
សរុប :
297378 នាក់