ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ក្រុមការងារចុះពិនិត្យមើលស្តាររៀបចំប្រព័ន្ធលូរំដោះទឹកមានប្រវែង៤០០ម៉ែត្រ នៅភូមិគោរដ្ឋានដើម្បីបញ្ចៀសការស្ទះទឹកភ្លៀង
Mon,09 September 2019 (Time 03:36 PM)
ដោយ ៖ ចាន់ តារា (ចំនួនអ្នកអាន: 47នាក់)

បន្ទាយមានជ័យៈនាព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះលោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និង សមាជិក្រុមប្រឹក្សាក្រុង ក្រុមការងារមូលដ្ឋានបានចុះត្រួតពិនិត្យមើលក្រុមការងារស្តាររៀបចំប្រព័ន្ធលូរំដោះទឹកមានប្រវែង៤០០ម៉ែត្រ ដែលជាគំរោងរបស់សាលាក្រុងសិរីសោភ័ណ ចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ដល់ចំណតរ៉ារទេះភ្លើង ស្ថិតនៅក្នុងភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីរកដំដោះស្រាយបញ្ចៀសការស្ទះប្រព័ន្ធលូទឹកឲ្យបានទាន់ពេលវេលា ដោយរដូវនេះជារដូវវស្សាបានឈានចូលមកដល់​ ពិសេសទីតាំងខាងលេីតែងតែមានការលិចទឹក នៅពេលមានភ្លៀងធ្លាក់ធំម្តង​ៗជាប្រចាំ។

ជាមួយនឹងដំណោះស្រាយនៃការបញ្ចៀសការស្ទះប្រព័ន្ធលូនៅចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍នាឱកាសនោះ លោក ហុឹល រ៉ាយ៉ា បានមានប្រសាសន៍ថា ក្រោយពីលោកបានចុះពិនិត្យទីតាំងដែលលិចទឹករួចមកលោក បានចាត់ឲ្យក្រុមការងារធ្វេីការស្តារប្រព័ន្ធលូ នឹងបេីកមុខទឹកដាក់លូថ្មី នៅចំនុចចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ដល់ចំណតរ៉ារទេះភ្លើងដែលមាប្រវែង៤០០ម៉ែត្រហូរចាក់ចូលទៅក្នុងប្រព័ន្ធលូធំដែលត្រូវធ្វេីឲ្យបានឆាប់តាមដែលអាចធ្វេីទៅបាន​។

ពិសេសលោកបានធ្វើការ ជម្រុញឲ្យអាជ្ញាធរចៅសង្កាត់​ មេភូមិ ត្រូវធ្វេីការជូនដំណឹងដល់ម្ចាស់ផ្ទះដែលរងផលប៉ះពាល់​ ដេីម្បីធ្វេីការដោះស្រាយ​ និងសុំឲ្យពួកគាត់ចូលរួមសហការជាមួយនិងអាជ្ញាធរ​យេីង​ ដេីម្បីឲ្យដំណេីរការទាន់ពេលវេលា។លោកបានបញ្ជាក់ឲ្យដឹងទៀតថាការលិចទឹកភ្លៀងជាប្រចាំនៅកន្លែងនោះបណ្តាលមកពីកក្តា១ប្រជាពលរដ្ឋម្ចាស់ដីនៅមុខទឹកចាក់ដីលុបមុខផ្លូវទឹកភ្លៀងហូរ ហើយសាងសង់ផ្ទះពីលើ កក្តាទី២មកពីក្រុមហ៊ុនម៉ៅការដាក់ប្រព័ន្ធលូបង្ហូរទឹកគ្មានប្រភពលូហូរទឹកបន្ត។

ករណីនេះស្ទះលូនៅម្តុំផ្លូវចូលរ៉ានោះ លោកហឹុល រ៉ាយ៉ាបញ្ជាក់ឲ្យដឹងទៀតថាចំពោះមុខរអាជ្ញាធរក្រុងនឹងឲ្យក្រុមហ៊ុនម៉ៅការដាក់លូបង្ហូរទឹកត្រូវកែដាក់លូរំដោះទឹកភ្លៀងឲ្យធំជាងមុន ធានាទាំងគុណភាពបង្ហូរទឹក ទាំងរយ:ពេលប្រើប្រាស់ឲ្យបានយូរហើយចំពោះមុខក៏ត្រូវដោះស្រាយឲ្យប្រជាពលរដ្ឋដែលចាក់ដីលុបមុខទឹកកាយដីចេញ និងមួយទៀត អាជ្ញាធរនិងជំនាញនឹងកាយប្រឡាយដាក់លូរំដោះទឹកភ្លៀងឲ្យបានឆាប់ដែលអាចធ្វើទៅបានផងដែរ។

លោកហឹុលរ៉ាយ៉ាបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីក្រុមហ៊ុនដាក់លូរំដោះទឹករួចរាល់ហើយប្រជាពលរដ្ឋរស់នៅតាមផ្លូវចូលរ៉ានោះត្រូវចូលរួមសហការណ៍ថែទាំឲ្យយូរអង្វែងដូចជាបើកផ្លូវមុខទឹកកុំឲ្យកកស្ទះដោយសារសំរាមព្រោះការដាក់លូ១ខ្សែៗវាមានតំលៃថ្លៃណាស់ដូច្នេះប្រជាពលត្រូវចេះស្រឡាញ់ទ្រព្យសម្បត្តិរដ្ឋដូចទ្រព្យសម្បត្តិរបស់យើងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរនិងចែកចាយគ្រឿងញៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ចតរថយន្ដតាក់ស៊ីចាប់ម៉ូយពាសវាលពាសកាលបង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃនៅមុខច្រកអន្តរជាតិដូង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ទ្រព្យសម្បត្តិរបស់កូនឪពុកម្ដាយបានចែកទុកឲ្យនៅក្នុងសាលារៀន (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរណ៏សម្រុកចូលមកខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់កុងត្រូលជជុះទារលុយពីប្រជាពលរដ្ឋក្នុងថ្ងៃភ្ជុំបិណ្ឌធំ (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
219 នាក់
ម្សិលមិញ :
332 នាក់
សប្តាហ៍នេះ :
3743 នាក់
ខែនេះ :
11461 នាក់
3 ខែនេះ :
33162 នាក់
សរុប :
256507 នាក់