ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
មនុស្សចំនួន០២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន
Wed,12 February 2020 (Time 04:27 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 104នាក់)

បាត់ដំបង:ជនសង្ស័យចំនួន០២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង។

លោកវរសេនីយ៍ទោទួច ង៉ែត.នាយការិយាល័យស្តីទីប្រឆាំងបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវបានចាប់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀននៅថ្ងៃទី១០កុម្ភ:ឆ្នាំ២០២០ វេលាម៉ោង១៥.១០នាទីនៅចំណុចក្រុមទី១៣ ភូមិអូរកណ្តាលឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបានបន្តទៀតថា ក្រោយការឃាត់ខ្លួនពួកគេទាំង២នាក់រួមនិងវត្ថុតាងថ្នាំញៀនប្រភេទមេតាំហ្វេតាមីនម៉ាទឹកកកICEចំនួន៤ថង់
ទម្ងន់៧,៨៩ក្រាម,ទូរស័ព្ទដៃ០៣គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀន០១
គ្រឿង.ប្រាក់ខ្មែរចំនួន១,២២៥,០០០រៀលលុយដុល្លារ៩៥ដុល្លារ
.លុយបាតថៃចំនួន៩,២៣០បាត.រួមនិងសម្ភារៈវេចខ្ចប់ថ្នាំញៀន
១ចំនួនធំទៀត។

លោកវរសេនីយ៍ទោបានបន្តទៀតថា ពួកគេទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនទី១.មានឈ្មោះខាន់ ខេង,ភេទប្រុសអាយុ៥៣ឆ្នាំទី២,ឈ្មោះឃុន សុខឃាង.ភេទប្រុសអាយុ៣០ឆ្នាំទាំងពីរនាក់មានទីលំនៅភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថាពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលព្រៃរុករកសំរ៉ង ត្រូវជាន់មីនផ្ទុះដាច់ជើង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឃបានធ្លាក់ភ្លៀង១មេយ៉ាងខ្លាំង ដែលច្រើនខែកន្លងមកមិនធ្លាប់ភ្លៀងសោះ នៅក្នុងស្រុកកំរៀង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោមស ខេង,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញឲ្យអាជ្ញាធរខេត្តចំនួន២ជាប់ព្រំដែនថៃទទួលស្វាគមន៏ពលករខ្មែរក្នុងភាពកក់ក្តៅបំផុត (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរស្រុករួមនិងក្រុមគ្រូពេទ្យជំនាញចុះត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃវិញ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ច្រកទ្វារអន្តរជាតិដូង(ឡែម)ស្រុកកំរៀង បិទការឆ្លងដែនចេញចូលទាំងស្រុង លើកលែងតែរថយន្តដឹកទំនិញអាចចេញចូលដោះដូរទំនិញទៅមកបាន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
4974 នាក់
ខែនេះ :
12607 នាក់
3 ខែនេះ :
34372 នាក់
សរុប :
313856 នាក់