ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
វានាទេសចរណ៍ MS Westerdam ផ្ទុកមនុស្សជាង២,០០០នាក់បានសុំការអនុញ្ញាតចូលចតនៅកំពង់ផែខេត្ដព្រះសីហនុប្រទេសកម្ពុជា ដែលប្រទេស១ចំនួនមិនអនុញ្ញាតិឲ្យចូលចត
Fri,14 February 2020 (Time 03:23 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 111នាក់)

ព្រះសីហនុ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាណាចក្រកម្ពុជា បន្ទាប់ពីអនុញ្ញាតឲ្យចូលចតនៅកំពង់ផែរបស់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ —បានបង្ហាញក្តីស្រឡាញ់ចំពោះអ្នកនៅលើនាវាទេសចរណ៏ MS Westerdam ដែលបានចូល​ចតនៅកំពង់ផែខេត្ដព្រះសីហនុ ដោយផ្ដល់ជូនបាច់ផ្កាចំថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីពិធីស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ MS Westerdam នៅ​ឯ​កំ​ពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនរកឃើញអ្នកជំងឺ វីរុស COVID-19 ឬកូរ៉ូណាថ្មី នៅលើនាវាទេសចរណ៍ MS Westerdam នេះ ក៏កម្ពុជាទទួលយកដែរ ដើម្បី ព្យាបាលពួកគាត់ ដោយគ្មានការរើសអើងឡើយ។

សម្តេចតេជោបានគូសបញ្ជាក់ថា “បញ្ហា​ដែលត្រូវចោទសួរ ដូចអ្វីដែលខ្ញុំ និយាយនាពេលកន្លងមកថា បញ្ហាពិតប្រាកដរបស់កម្ពុជា មិនមែនជាជំងឺកូរ៉ូណាប្រភេទថ្មីទេ គឺជំងឺការភ័យខ្លាច។ រហូតមកដល់ពេលនេះ ជំងឺកូរ៉ូណា មិនឆ្លងដល់ពលរដ្ឋកម្ពុជាទេ គ្រាន់តែឆ្លងជនជាតិចិនម្នាក់ ដែលមកស្នាក់នៅកម្ពុជា ហើយក៏បានព្យាបាលជាហើយដែរ។”សម្ដេចតេជោបានលើកឡើងថា គ្រាន់តែលើកហេតុផលមួយ ដើម្បីជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាប់ថា ប្រសិនបើកម្ពុជាមិនទទួលទេ សួរថា អ្នកទាំងនេះដែលរស់នៅលើនាវា​ជាង២,០០០នាក់ តើពួកគេទៅទីណា ដែលនេះនិយាយអំពីការភ័យខ្លាច កូរ៉ូណា។​

សម្ដេចតេជោបានថ្លែងបន្ដថា “ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងពីអ្នកដទៃ ឬប្រទេសដទៃ អាចយល់ ដាក់​ចេញ ឬចោទជាសំណួរថា ចុះបើមានជំងឺកូរ៉ូណានេះ នៅលើនាវា តើកម្ពុជាអនុញ្ញាត​ឱ្យ​ចូលទេ។ ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឱ្យចូល​យ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន។” សម្ដេចតេជោបានបញ្ជាក់បន្ថែមថា មូល​ហេតុ​នៅត្រង់ថា ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឱ្យអ្នកជំងឺទាំងនោះ ស្លាប់​នៅ​លើនាវានេះ បន្ទាប់ទៅសាកសព តើត្រូវទំលាក់ចោលក្នុងទឹកសមុទ្រ ឬក៏ទុកនៅ លើនាវា​នេះ។ នេះជាបញ្ហា ដែលត្រូវឃើញអំពីទំនួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើង ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិ ដែលទទួលខុសត្រូវ។

សម្ដេចតេជោក៏បានធ្វើការបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូច សហគមន៍អន្ដរជាតិ ពេលនេះមិនមែនជាពេលភ័យខ្លាច មិនមែនជាពេលត្រូវការរើសអើងទេ ដែលជាពេលត្រូវរូបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមនុស្សនៅលើនាវា ខណៈប្រទេស​ជា​ច្រើន បានជួបប្រទះបញ្ហាទាំងនេះ។

សម្ដេចតេជោបានបន្ថែមថា កម្ពុជាបន្ដចូលរួម​ជាមួយ​សហគមអន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកម្ពុជាអាចធ្វើទៅបាន ដូចករណី មនុស្សនៅលើនាវាទេសចរណ៍ MS Westerdam នាពេលនេះ។

គួរបញ្ជាក់ផងដែរថា នាវាទេសចរណ៍ដ៏ធំ១គ្រឿង ឈ្មោះថា MS Westerdam របស់​សហរដ្ឋអាមេរិកដែលផ្ទុកភ្ញៀវទេសចរប្រមាណ២,២៥៧នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វានានេះ បានសុំការអនុញ្ញាតិចូលមកចតកំពង់ផែក្រុងព្រះសីហនុ។ ​នាវាទេសចរណ៍ដ៏ធំនេះ បាន​ស្នើ​សុំចូលចតនៅតាមប្រទេស និងកោះចំនួន៦មកហើយ តែត្រូវបដិសេធមិនឱ្យចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID19 ៕

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលព្រៃរុករកសំរ៉ង ត្រូវជាន់មីនផ្ទុះដាច់ជើង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឃបានធ្លាក់ភ្លៀង១មេយ៉ាងខ្លាំង ដែលច្រើនខែកន្លងមកមិនធ្លាប់ភ្លៀងសោះ នៅក្នុងស្រុកកំរៀង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោមស ខេង,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញឲ្យអាជ្ញាធរខេត្តចំនួន២ជាប់ព្រំដែនថៃទទួលស្វាគមន៏ពលករខ្មែរក្នុងភាពកក់ក្តៅបំផុត (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរស្រុករួមនិងក្រុមគ្រូពេទ្យជំនាញចុះត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃវិញ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ច្រកទ្វារអន្តរជាតិដូង(ឡែម)ស្រុកកំរៀង បិទការឆ្លងដែនចេញចូលទាំងស្រុង លើកលែងតែរថយន្តដឹកទំនិញអាចចេញចូលដោះដូរទំនិញទៅមកបាន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
5005 នាក់
ខែនេះ :
12638 នាក់
3 ខែនេះ :
34403 នាក់
សរុប :
313887 នាក់