ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់១រវាងរថយន្តកូរ៉ូឡានិងរថយន្តយីឌុបដឹកអេតចាយ បុកគ្នបណ្តលឲ្យស្លាប់មនុស្ស៣នាក់និង របួសធ្ងន់ជាច្រើននាក់
Tue,04 February 2020 (Time 07:39 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 107នាក់)

ព្រៃវែង ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់១បានកើតឡើងបង្កឲ្យមនុស្សប្រុស/ស្រីចំនួន៣នាក់ស្លាប់បាត់បង់ជីវិត និង៤នាក់ទៀតរងរបួសធ្ងន់ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ,រីឯរថយន្តខូចខាតទាំងស្រុងទាំងសងខាង។

ក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៤កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកស្វាយអន្ទរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយសារតែរថយន្តកូរ៉ូឡា១គ្រឿង ជិះគ្នា៧នាក់រួមទាំងនាក់បើកបរ បានបើកវ៉ាបំពានហួសគន្លងផ្លូវ ហើយបានជ្រុលទៅបុករថយន្តយីឌុប១គ្រឿងផ្សេងទៀត ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នាបុកចំពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E:6156 បើកបរដោយឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបម្រើការងារនៅពន្ធនាគារខេត្តព្រៃវែង មានទីលំនៅក្នុងភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ហើយក្នុងរថយន្តមានរួមដំណើរដោយមនុស្សក្មេងចាស់ប្រុសស្រីចំនួន០៦នាក់ទៀត។

ចំណែករថយន្ត១គ្រឿងទៀត ដែលបុកជាមួយគ្នានោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E:7722 ជារថយន្តដឹកអេតចាយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោលក្រោយពីកើតហេតុភ្លាម។

សាក្សីនៅកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៌ផ្ទាល់ បានអះអាងថា រថយន្តកូរ៉ូឡា បើកបរក្នុងល្បឿងយ៉ាងលឿន ធ្វើដំណើរមកក្នុងទិសដៅពីកើតទៅលិច ពេលមកដល់កន្លែងកើតហេតុ រថយន្តបានព្យាយាមវ៉ាជែងរថយន្ត១គ្រឿងផ្សេងទៀតដែលនៅខាងមុខ ដោយវ៉ាជែងចេញផុតគំនូសលឿងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃ ហើយគាប់ជួនពេលនោះមានរថយន្តយីឌុបដឹកដែកអេតចាយ ដែលបើកមកក្នុងទិសដៅផ្ទុយគ្នា បើកមកដល់ដែរ ទើបធ្វើឲ្យរថយន្តទាំង២ គ្រឿងបុកគ្នាពេញទំហឹងតែម្តង។

បច្ចុប្បន្នក្រោយកើតហេតុ អ្នកបើកបររថយន្តយីឌុបបានរត់គេចខ្លួនបាត់ ចំណែកភាគីខាងរថយន្តកូរ៉ូឡា ដែលជិះគ្នា៧នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងចំនួន៣នាក់ និង៤នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ,រីឯសពសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលព្រៃរុករកសំរ៉ង ត្រូវជាន់មីនផ្ទុះដាច់ជើង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឃបានធ្លាក់ភ្លៀង១មេយ៉ាងខ្លាំង ដែលច្រើនខែកន្លងមកមិនធ្លាប់ភ្លៀងសោះ នៅក្នុងស្រុកកំរៀង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោមស ខេង,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញឲ្យអាជ្ញាធរខេត្តចំនួន២ជាប់ព្រំដែនថៃទទួលស្វាគមន៏ពលករខ្មែរក្នុងភាពកក់ក្តៅបំផុត (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរស្រុករួមនិងក្រុមគ្រូពេទ្យជំនាញចុះត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃវិញ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ច្រកទ្វារអន្តរជាតិដូង(ឡែម)ស្រុកកំរៀង បិទការឆ្លងដែនចេញចូលទាំងស្រុង លើកលែងតែរថយន្តដឹកទំនិញអាចចេញចូលដោះដូរទំនិញទៅមកបាន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
226 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
4995 នាក់
ខែនេះ :
12628 នាក់
3 ខែនេះ :
34393 នាក់
សរុប :
313877 នាក់