ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
សិប្បកម្មកែច្នៃឈើចំនួន២ទីតាំង ត្រូវបានក្រុមសមត្ថកិច្ចចម្រុះបង្ក្រាបនិងរឹបអូសបានឈើជាច្រើនម៉ែត្រគូប
Tue,04 February 2020 (Time 07:06 PM)
ដោយ ៖ សួនសោភ័ណ (ចំនួនអ្នកអាន: 1110នាក់)

ពោធិសាត់:លោកវរសេនីយ៍ឯក ភៀក ភីរម្យ.មេបញ្ជាការកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើចំនួន២ ទីតាំងឋិតនៅភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការគ្នាបង្ក្រាបនិងរឹបអូសឈើបានជាច្រើន
ម៉ែត្រគូប។

លោកបានបន្តទៀតថា ទីតាំងទី១សិប្បកម្មអត់ច្បាប់ចំនួន៣,មានម៉ាស៊ីនជ្រៀកឈើ១.ម៉ាសុីនក្រឡឹងមួយ.ម៉ាស៊ីនកាត់ឈើមួយ.និងសម្ភារៈមួយចំនួនរួមនិងឈើមូល.ឈើអារមួយចំនួនទៀតមិនទាន់បានវាស់វែង.រីឯម្ចាស់សិប្បកម្មខាងលើបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ឯកបានបន្តទៀតថា ចំណែកទីតាំងស្តុកឈើទី២ .មានឈើសសរផ្ទះជាង ៤០០ដើមនិងគោយន្តកន្ត្រៃពីគ្រឿង.រួមនិងឧបករណ៍សម្ភារៈកែច្នៃឈើមួយចំនួនទៀតរីឯម្ចាស់បានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នឈើរួមនឹងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងប្រគល់ទៅឲ្យមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា នៅពេលដែលសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០នេះមានសិប្បកម្មអាឈើលួចលាក់អត់ច្បាប់ជាច្រើនទៀតបានចល័តឈើទៅកន្លែងផ្សេងៗដែលទីតាំងទាំងនោះមិនត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាបទាន់ពេលវេលា។

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលព្រៃរុករកសំរ៉ង ត្រូវជាន់មីនផ្ទុះដាច់ជើង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឃបានធ្លាក់ភ្លៀង១មេយ៉ាងខ្លាំង ដែលច្រើនខែកន្លងមកមិនធ្លាប់ភ្លៀងសោះ នៅក្នុងស្រុកកំរៀង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោមស ខេង,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញឲ្យអាជ្ញាធរខេត្តចំនួន២ជាប់ព្រំដែនថៃទទួលស្វាគមន៏ពលករខ្មែរក្នុងភាពកក់ក្តៅបំផុត (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរស្រុករួមនិងក្រុមគ្រូពេទ្យជំនាញចុះត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃវិញ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ច្រកទ្វារអន្តរជាតិដូង(ឡែម)ស្រុកកំរៀង បិទការឆ្លងដែនចេញចូលទាំងស្រុង លើកលែងតែរថយន្តដឹកទំនិញអាចចេញចូលដោះដូរទំនិញទៅមកបាន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
230 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
4999 នាក់
ខែនេះ :
12632 នាក់
3 ខែនេះ :
34397 នាក់
សរុប :
313881 នាក់