ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
នគរបាលកម្ពុជាជម្រុញឱ្យនគរបាលថៃកុំធ្វើទារុណកម្មទៅលើពលករខ្មែរ ខណ:ពេលឃាត់ខ្លួនពួកគេ ស្នើឲ្យភាគីថៃអនុវត្តតាមច្បាប់អន្តោប្រវេស៏
Sun,09 February 2020 (Time 08:58 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 146នាក់)

បាត់ដំបង:ថ្លែងនៅក្នុងជំនួបពិភាក្សាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនគរបាលភូមិភាគ២នៃព្រះរាជាណាចក្រថៃ.ឯកឧត្តម អ៊ុច សុខុន.ស្នងការនគរបាលខេត្តបាត់ដំបងបានជំរុញឲ្យភាគីថៃកុំធ្វើទារុណកម្មទៅលើពលករខ្មែរ ខណៈពេលសមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរនៅលើទឹកដីថៃ.និងស្នើឲ្យតម្រួតថៃអនុវត្តទៅតាមច្បាប់អន្តោប្រវេស៏របស់ប្រទេសរៀងៗខ្លួន។ ​

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន បាន​លើក​ឡើង​ទៀតថា កន្លងមកមានពលករខ្មែរចូលទៅប្រទេសថៃតាមរយៈមេខ្យល់ដោយខុសច្បាប់ត្រូវបានសមត្ថកិច្ចតម្រួតថៃចាប់ធ្វើបាបនិងធ្វើទារុណកម្មជាដើម ដោយភាគីថៃមិនបានគោរពទៅតាមច្បាប់អន្តោប្រវេសន៏របស់ប្រទេសនិមួយៗឡើយ។

លោកឧត្តមសេនីយ៍ទោបានបន្តថា ការពង្រឹងកម្លាំងសហការរួមគ្នា ​កន្លងមកដោយ​អនុវត្តតាម​ខ្លឹម​សារ​ចំនួន​៧​ចំណុច​​ដែល​បាន​ព្រមព្រៀងឯកភាពគ្នា រវាង​នគរបាល​ខេត្តបាត់ដំបងនិង​នគរបាលខេត្តច័ន្ទបូរីប្រទេសថៃ១ឆ្នាំជួបគ្នាម្តងមានរយ:ពេល៣ឆ្នាំ​រួច​មក​នោះ ​សហការគ្នាទទួលបានជោគជ័យ.ភាគីទាំងពីរត្រូវតែយកមកអនុវត្តរួមគ្នាបន្ត​ទៀត។

លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា ឆ្នាំនេះជាជំនួបលើកទី៤និងជាលើកទី១រវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជា១នឹងនគរបាលភូមិភាគ២ ដែលគ្រប់គ្រងខេត្តចំនួន៨ នៃព្រះរាជាណាចក្រថៃ។

លោកឧត្តមសេនីយ៍ទោបន្តថា លោកស្នើឲ្យភាគីថៃបន្ថែមកិច្ចសហការជាមួយនគរបាលខេត្តចំនួន២ថែមទៀតដែលមានព្រំប្រទល់ជាប់និងខេត្តបាត់ដំបងមានខេត្តត្រាត និង ខេត្តស្រះកែវ ប្រទេសថៃ។និងជំរុញឲ្យមានជំនួបគ្នារវាងថ្នាក់អធិការស្រុក​និង​ថ្នាក់អធិការស្រុកឲ្យបានញឹកញាប់៣ខែម្តងនិងជំនាញតាមគោលដៅនៅទល់មុខគ្នា បន្ត​ពង្រឹង​បន្ថែម​តាម​ខ្លឹមសារ​ចាស់​ឲ្យ​បាន​ល្អ​បន្តទៀតដើម្បីឲ្យព្រំដែនកម្ពុជា/ថៃក្លាយជាព្រំដែនមានសុខសន្តិភាពនិងការអភិវឌ្ឍន៏។

លោកស្នងការបានបញ្ជាក់និងអរគុណចំពោះភាគីថៃគ្រប់ច្រកទ្វារព្រំដែនទាំងអស់ដែលតែងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរក្នុងការទៅព្យាបាលជំងឺនៅប្រទេសថៃទាំងរូបលោកក៏ដូចជាប្រជាពលរដ្ឋខ្មែរ.បានទៅទាន់ពេលវេលាទោះយប់ឬថ្ងៃក្តី។

លោកឧត្តមសេនីយ៍ត្រី ថាណាស័ក្តិ រិ​ទ្ធី​ដេ​ត​ផៃ​ប៊ូ​ន មេបញ្ជាការ​រង​នគរបាល​ភូមិភាគ​២​ នៃព្រះរាជាណាចក្រថៃបានថ្លែងថា និងយល់ព្រមឯកភាពតាមសំណើររបស់ភាគីកម្ពុជានិងបន្តជម្រុញឲ្យខេត្តទាំង៣របស់ថៃមានខេត្តស្រះកែវ ខេត្តច័ន្ទបុរីនិងខេត្តត្រាត ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្តបាត់ដំបងសហការរួមគ្នាឲ្យបានល្អនិងមិនឲ្យរំលោភសិទ្ធពលករឡើយ។លោកបានស្នើឲ្យខាងនគរបាលកម្ពុជា
ជួយជំរុញការផ្សព្វផ្សាយដល់ពលករខ្មែរឲ្យយល់អំពីច្បាប់ចេញ-ចូលទៅ​ធ្វើការរស់នៅក្នុងប្រទេសថៃ ត្រូវគោរពតាមច្បាប់របស់ប្រទេស
ថៃ។

លោកឧត្តមសេនីយ៍ត្រីភាគីថៃបានបន្តឲ្យភាគីកម្ពុជាសហការផ្ដល់ព័ត៌មាននិងអនុវត្តរួមគ្នាឲ្យបានខ្លាំងក្លាបន្តទៀតតាមបន្ទាត់ព្រំដែនប្រឆាំងរាល់បទល្មើសផ្សេងៗ.ដូចជាការកាប់បំផ្លាញព្រៃឈើ.
ការជួញដូរមនុស្ស.អាវុធ លុយក្លែងក្លាយ គ្រឿងញៀននិងការទិញដូររថយន្តរួមនិងបទល្មើសឃាតកម្មឆ្លងដែនជាដើម។

លោកឧត្តមសេនីយ៍ត្រីភាគីថៃបានបញ្ជាក់ថា  បន្ទាប់ពីបានឯកភាពគ្នាសុំយោបល់ថ្នាក់លើរៀងៗខ្លួនរួចហើយ ភាគីទាំងពីរ ​និងចុះហត្ថលេខាលើកំណត់ហេតុសៀវភៅរួមគ្នា ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ។

សូមបញ្ជាក់ផងដែរថា នៅក្នុងជំនួបនោះដែរភាគីថៃចំនួន២៩នាក់ក្នុងចំណោមប្រតិភូចូលមកប្រទេសកម្ពុជាចំនួន៧០នាក់។​ចំណែក​ភាគីកម្ពុជា​ជាម្ចាស់ផ្ទះចំនួន​៣៨​នាក់មានស្នងការ.ស្នងការរង.
មេវរ:ការពារព្រំដែនគោក អធិការក្រុង/ស្រុកទាំង១៤នៃខេត្តបាត់ដំបង.នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តនិងបញ្ចប់ជំនួបនៅថ្ងៃដដែលប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយលោក
ហឿង សុគន្ធ.អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង,ពេលល្ងាចទាត់បាល់ជាមិត្តភាព,បាយសាមគ្គី,លុះព្រឹកថ្ងៃបន្ទាប់ទី៨
កុម្ភ:ឆ្នាំ២០២០ប្រតិភូទៅកំសាន្តប្រាសាទភ្នំបាណន់ជិះណូរី,រួច
វិលត្រឡប់ទៅប្រទេសថៃវិញប្រកបដោយសុវត្ថិភាព.កាលពីចុងសប្ដាហ៍កន្លងមកនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលព្រៃរុករកសំរ៉ង ត្រូវជាន់មីនផ្ទុះដាច់ជើង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

មេឃបានធ្លាក់ភ្លៀង១មេយ៉ាងខ្លាំង ដែលច្រើនខែកន្លងមកមិនធ្លាប់ភ្លៀងសោះ នៅក្នុងស្រុកកំរៀង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោមស ខេង,ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញឲ្យអាជ្ញាធរខេត្តចំនួន២ជាប់ព្រំដែនថៃទទួលស្វាគមន៏ពលករខ្មែរក្នុងភាពកក់ក្តៅបំផុត (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរស្រុករួមនិងក្រុមគ្រូពេទ្យជំនាញចុះត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃវិញ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ច្រកទ្វារអន្តរជាតិដូង(ឡែម)ស្រុកកំរៀង បិទការឆ្លងដែនចេញចូលទាំងស្រុង លើកលែងតែរថយន្តដឹកទំនិញអាចចេញចូលដោះដូរទំនិញទៅមកបាន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
4994 នាក់
ខែនេះ :
12627 នាក់
3 ខែនេះ :
34392 នាក់
សរុប :
313876 នាក់