ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
កសិករស្រុកភ្នំព្រឹក បន្តសម្រុកដាំដំឡូងមី ក្រោយពីប្រមូលផលរួច
Thu,23 April 2020 (Time 11:59 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 70នាក់)

បាត់ដំបងៈបន្ទាប់ពីប្រមូលផលដំឡូងមីរួចមក កសិករក្នុងស្រុកភ្នំព្រឹកបាននាំគ្នាសម្រុកដាំដុះដំឡូងមីបន្តទៀត ដើម្បីបង្កើនជីវភាពឲ្យប្រសើរឡើង, ទោះបីតម្លៃទីផ្សាចុះថោកឬឡើងថ្លៃកម្រិតណាក៏ដោយ ជាជាងទុកដីនៅទំនេរចោល ។

លោកចាន់ ភារម្យ,កសិកររស់នៅឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកបានឲ្យដឹងថា លោកមានផ្ទៃជាង៦០រ៉ៃបានដាំដំឡូងមីទាំងអស់ ក្រោយពីលោកប្រមូលផលលក់រួចរាល់ដែលបានដាំដុះកាលពីឆ្នាំមុន។ពេលនេះលោកចាប់ផ្តើមសម្រុកដាំដំឡូងមីបន្តទៀត មិនបានដាំពោត ឬ ដំណាំអ្វីក្រៅពីដំឡូងមីទេ។

កសិកររូបនេះបន្តថា ដំឡូងមីងាយដាំដុះចំណាយទុនតិច ក្រោយពីសំអាតដីធ្វើរងរួចដាំដោតចូលក្នុងដីរយៈពេលតែជាង១សប្តាហ៏ដុះស្លឹកចេញមកមានទឹកភ្លៀងសើមដីវានិងដុះលូតលាស់ល្អ មិនភ័យរឿងខូចខាតឡើយរយៈពេលតែ១១ខែបានផលហើយ។រីឯទីផ្សាទៅប្រទេសថៃថោកឬថ្លៃក៏ងាយស្រួលលក់ដែរ។

លោកបន្តថា តម្លៃទីផ្សាដំឡូងមីស្រស់លក់ទៅប្រទេសថៃឆ្នាំ២០២០នេះប្រហាក់ប្រហែលនិងឆ្នាំចាស់២០១៩ដែរ,ក្នុង១គកតម្លៃរជាង២០០រៀល,រីឯដំឡូងមីស្ងួតតម្លៃរ៤ទៅ៥០០រៀលក្នុង១គក,អាចទទួលបានកម្រៃខ្លះហើយកុំឲ្យតែធ្លាក់តម្លៃទាបជាងនេះទៀតទប់ការចំណាយមិនរួចខ្លួនទេ។

លោកឈឹម វិជិរ៉ា,ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានឲ្យដឹងថា ឆ្នាំនេះមិនខុសពីឆ្នាំមុនៗទេ,កសិករសម្រុកដាំដុះដំឡូងមីតាំងតែពីដើមខែកុម្ភៈឆ្នាំ២០២០រហូតមក ក្រោយពីពួកគាត់ប្រមូលផលរួច ដើម្បីបង្កើនជីវភាពឲ្យប្រសើរឡើង។

លោកបន្តថា យោងតាមរបាយការណ៏មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្តសរុបតាមផែនការ១០៨,៦០០ហិកតា,តែកសិករដាំដុះលើសពីនេះ,មិនដឹងក្នុងឆ្នាំ២០២០,២០២១នេះកសិករដាំដុះលើសផែន
ការដូចឆ្នាំ២០១៩ឬយ៉ាងណានោះទេ។ ព្រោះរបាយការណ៏មិនទាន់ឡើងមកពីគ្រប់ស្រុកអស់ទេ លុះត្រាតែដល់ដើមខែឧសភាខាងមុខទើបកសិករដាំដុះចប់។

លោកបន្តថា បើប្រៀបធៀបនិងឆ្នាំ២០១៩ផ្ទៃដីដាំដុះដំឡូងមីតាមផែនការត្រឺមតែ១០៨,៥៥១ហិកតា,កសិករដាំដុះលើសផែនការរហូតដល់១១២,៥៤៣ហត,ផ្ទៃដីខូចខាត៣,៩៩២ហិកតា,សរុបទិន្នផលរួមទទួលបានក្នុងឆ្នាំ២០១៩ចំនួន២,៦២០,៦៣៨តោន។

សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងមានក្រុង១និងស្រុកចំនួន១៣ ក្នុងនោះស្រុកចំនួន៤មិនមានផ្ទៃដីធ្វើស្រែទេ មានស្រុកកំរៀង,ស្រុកភ្នំព្រឹក,ស្រុកសំពៅលូននិងស្រុកសំឡូត ដែលអំណោយផលលើការដាំដុះដំណាំកសិឧស្សាហកម្មដូចជា ពោត សណ្តែក ដំឡូងមី អំពៅ៕ល៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1976 នាក់
ខែនេះ :
11299 នាក់
3 ខែនេះ :
36386 នាក់
សរុប :
338446 នាក់