ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ឧត្តមសេនីយ៏ទោ អេង ហុង,មេបញ្ជាការរង យោធភូមិភាគទី៥ ជម្រុញឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ ដើម្បីជៀសឲ្យផុតពីជម្ងឺឆ្លងកូវីដ១៩
Wed,29 April 2020 (Time 11:53 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 190នាក់)

បាត់ដំបងៈឯកឧត្តម ឧត្តមសេនីយ៏ទោ អេង ហុង,មេបញ្ជាការរង យោធភូមិភាគទី៥ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកំពង់ល្ពៅនិងឃុំតាតោកស្រុកសំឡូតបាន ជម្រុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យញឹកញាប់ជាប្រចាំ ដើម្បីជៀសឲ្យផុតពីជម្ងឺឆ្លងកូវីដ១៩ទាំងអស់គ្នា ក្នុងមូលដ្ឋាន និងតាមសហគមន៏។

លោកឧត្តមសេនីយ៏ទោបន្តថា ខណៈពេលជម្ងឺនេះកំពុងឆ្លងរាតត្បាតទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជាយើងផងនោះ រហូតដល់ជាង១២២នាក់និងបានព្យាបាលជាសះស្បើយ១១០នាក់នៅសល់តែ១២នាក់ប៉ុណ្ណោះកំពុងព្យាបាល។

ឯកឧត្តមបន្តថា អ្វីដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងនិងថែរក្សាសុខភាពឲ្យបានល្អ,និងត្រូវរួមគ្នាទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩នេះទាំងអស់គ្នា តាមការណែនាំរបស់គ្រូពេទ្យជំនាញ គឺតម្រូវឲ្យបងប្អូនយាយតាមាមីង កុំរស់នៅប្រមូលផ្តុំគ្នា ត្រូវពាក់ម៉ាស់ និងលាងដៃឲ្យបានញឹកញាប់និងសាប៊ូ ជែល ឬ អាល់កុល ។

ព្រោះដៃរបស់យើងទាំងពីរ កាន់របស់របរគ្រប់បែបយ៉ាងជាអ្នកចម្លងចូលទៅក្នុងខ្លួនយើងតាម(មាត់ តាមច្រមុះ និងតាមភ្នែក)ពេលយើងប៉ះឬកាន់វា។ហើយបើបងប្អូនយាយតាមីងមា មានរោគសញ្ញាគួរសង្ស័យត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។

ឯកឧត្តមបានថ្លែងជម្រុញបែបនេះ នៅក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគបរិភោគ មាន(អង្ករ, មី,ទឹកត្រី ទឹកស៊ីអ៊ីវ រួមនិងថវិការ)ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៥គ្រួសារ ដែលកំពុងប្រឈមការខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងគ្រាដ៏លំបាកនេះ នៅក្នុងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីអំណោយទាំងនេះមានចំនួនតិចតួចក្តីក៏បានជួយចែករំលែកដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបាន១គ្រាៗផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1987 នាក់
ខែនេះ :
11310 នាក់
3 ខែនេះ :
36397 នាក់
សរុប :
338457 នាក់