ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ប្រកាសប្រធានបក្សថ្មី ខណៈប្រធានបក្សចាស់ ត្រូវបានបញ្ឈប់ នៅឃុំកំពង់ល្ពៅ
Wed,29 April 2020 (Time 11:57 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 58នាក់)

បាត់ដំបងៈបន្ទាប់ពីប្រធានគណៈបក្សប្រជាជនកម្ពុជាចាស់ ប្រចាំឃុំកំពង់ល្ពៅត្រូវបានបញ្ឈប់។ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិការប្រមាណជិត១០០នាក់និងបានប្រកាសប្រធានបក្សនិងសមាជិកថ្មីជំនួសវិញនៅក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត។

ថ្លែងនៅក្នុងពិធីប្រកាសសមាសភាពប្រធាន អនុប្រធាននិងសមាជិកគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ឃុំកំពង់ល្ពៅថ្មី ឯកឧត្តម ព្រហ្ម មរណៈ,អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូតបានជម្រុញឲ្យប្រធានបក្សថ្មីប្រចាំឃុំកំពង់ល្ពៅត្រូវបន្តរួមគ្នាបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានខ្លាំងក្លា និងត្រូវតាមដានពីទុក្ខលំបាករបស់ពួកគាត់ តើត្រូវជួយពួកគាត់ដោយរបៀបណា។

ឯកឧត្តមបន្តថា ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានពីថ្នាក់ក្រោមគឺបានចូលរួមចំណែកយ៉ាងធំធេង។នៅពេលនេះប្រជាពលរដ្ឋបានវិលត្រឡប់មកពីប្រទេសថៃវិញ អាជ្ញាធរត្រូវដឹងពីចំនួនពួកគាត់ ចាក់មេក្រូផ្សព្វផ្សាយពន្យល់ណែនាំដល់ពួកគាត់ តាមភូមិឃុំឲ្យបានយល់ ដើម្បីការពារជម្ងឺឆ្លងកូវីដ១៩ ត្រូវដាក់ពួកគាត់ឲ្យនៅដាច់ពីក្រុមគ្រួសាររយៈពេល១៤ កុំឲ្យមានឆ្លងតាមសហគមន៏។

ឯកឧត្តម អ៊ុក គង់,ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូតបានថ្លែងថា ប្រធាន អនុប្រធាននិងសមាជិកបក្សថ្មី ត្រូវបានថ្នាក់ដឹកនាំតែងតាំង មានលោកមេឃុំជាប្រធានបក្សឃុំ,លោកមេភូមិជាអនុប្រធាន,និងសមាជិក ត្រូវគោរពតួនាទីរៀងៗខ្លួន,សាមគ្គីផ្ទៃក្នុង និងត្រូវក្តាប់ឲ្យបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់
គ្រងសមាជិកចាស់ ពង្រីកសមាជិកថ្មី តាមគោលនយោបាយរបស់គណៈបក្ស។

ឯកឧត្តមបញ្ជាក់ថា គណៈបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍបានរីកចម្រើនជាបន្តបន្ទាប់ពិសេសគោលនយោបាយជាអាទិភាពមានច្រើនចំណុច ក្នុងនោះក៏មានទឹកស្អាត ផ្លូវ ភ្លើង ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
2017 នាក់
ខែនេះ :
11340 នាក់
3 ខែនេះ :
36427 នាក់
សរុប :
338487 នាក់