ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ទិញកាំភ្លើងទុកការពារខ្លួន ដើម្បីប្រព្រឹត្តបទល្មើសចែកចាយគ្រឿងញៀន
Wed,29 April 2020 (Time 12:01 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 76នាក់)

បាត់ដំបងៈលោកវរៈសេនីយ៏ទោ សុខ និមល,នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ មាន វុទ្ធី,ហៅធី,ត្រូវបានតុលាការបង្គាប់ឲ្យនាំខ្លួនលេខ១២៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់លោកអ៊ី សុវណ្ណ,ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី២ ភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២០។

លោកបន្តថា តែជនសង្ស័យរូបនេះបានគេចខ្លួន១រយៈហើយបានធ្វើសកម្មភាពនៅចំណុចក្រុមទី១៤ភូមិកៀនកែសឃុំគោកឃ្មុំស្រុកថ្មគោលករណីរក្សាទុក ដឹកជញ្ជូនឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

ក៏ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាបចាប់ខ្លួនបាននៅវេលាម៉ោង១០,៣០នាទីថ្ងៃទី២៦មេសាឆ្នាំ២០២០នេះតែម្តង។ជនសង្ស័យមានឈ្មោះមាន វុទ្ធី,ហៅធី ភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅក្រុមទី៣ភូមិកៀនកែសឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់
ទម្ងន់១,២៣ក្រាម,ទូរស័ព្ឌ០១គ្រឿង,អាវុធខ្លី១ដើម,ម៉ាករ៉ូឡូ,
គ្រាប់ចំនួន០២គ្រាប់,សំបកគ្រាប់០២,ម៉ូតូម៉ាកMSXគ្មានស្លាកលេខចំនួន០១គ្រឿង។

នៅចំពោះសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា ខ្លួនមិនបានដឹងពីដីការនាំខ្លួនរបស់តុលាការ តាមចាប់ខ្លួនទេ,ហើយកាំភ្លើងខ្លីនេះខ្លួនបានទិញយកមកប្រើប្រាស់ ដើម្បីការពារខ្លួនមិនបានយកទៅធ្វើសកម្មភាពអ្វីខុសច្បាប់ទេ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី នៅព្រឹកថ្ងៃទី២៧មេសាឆ្នាំ២០២០នេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
2012 នាក់
ខែនេះ :
11335 នាក់
3 ខែនេះ :
36422 នាក់
សរុប :
338482 នាក់