ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
យាយចាស់វ័យ៧៤ឆ្នាំ០១នាក់ ជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានត្រូវសមត្ថកិច្ចក្របួចបាន
Wed,29 April 2020 (Time 12:07 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 79នាក់)

បាត់ដំបងៈជនសង្ស័យជាយាយចាស់០១នាក់ ជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចឆ្មក់ក្របួចជាប់ ករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

លោកវរៈសេនីយ៏ទោ សុខ និមល,នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបានឲ្យដឹងថា ហេតុការណ៏លួចឆ្មក់ក្របួចចាប់ខ្លួនស្រ្តីវ័យចំណាស់រូបនេះនៅវេលាម៉ោង១៥,៣០នាទីរសៀលថ្ងៃទី២៧មេសាឆ្នាំ២០២០ត្រង់ចំណុចក្រុមទី៣០ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់មានឈ្មោះ វិន តឿ,(ហៅយាយតឿ ឬ យាយសក់ស)អាយុ៧៤ឆ្នាំមានទីលំនៅបច្ចុប្បន្នក្រុមទី៣០ ភូមិ/សង្កាត់/ក្រុង/ខេត្ត ចាប់ខ្លួនខាងលើ។

ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៤ថង់ទម្ងន់១៦,៥៨ក្រាម,
ប្រអប់ជ័រពណ៌សសម្រាប់ដាក់ថ្នាំញៀនចំនួន០១,រួមនិងថង់រំលែកថ្នាំញៀនលក់មួយចំនួនទៀត។

នៅចំពោះសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន យ៉ាងសកម្មពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី នៅព្រឹកថ្ងៃទី២៨មេសាឆ្នាំ២០២០នេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1974 នាក់
ខែនេះ :
11297 នាក់
3 ខែនេះ :
36384 នាក់
សរុប :
338444 នាក់