ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ស្នងការខេត្តជម្រុញឲ្យមន្រ្តីនគរបាល១៤ក្រុង/ស្រុក បន្តអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឲ្យបានខ្លាំងក្លាដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ
Thu,14 May 2020 (Time 05:59 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 45នាក់)

បាត់ដំបង:ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារៈកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង(ពីថ្នាក់ស្នងការរង ដល់ថ្នាក់ព្រិន្ទបាលទោចំនូន
១៤៤នាក់ស្រី២៦នាក់នៅព្រឹកថ្ងៃទី១៣ឧសភាឆ្នាំ២០២០) លោកឧត្តមសេនីយ៏ទោ អ៊ុច សុខុន,ស្នងការនគរបាលខេត្តបានជម្រុញឲ្យមន្រ្តីនគរបាលទាំងអស់ទាំង១៤ក្រុង/ស្រុក បន្តអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្តិភាពឲ្យបានខ្លាំងក្លាដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានភាពកកក្តៅបំផុត។

លោកស្នងការខេត្តបានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលប៉ុស្ត៏សំខាន់ជាងគេបំផុតព្រោះនៅកៀកនិងប្រជាពលរដ្ឋជាសេនាធិការឲ្យឃុំ,ប្រជាពលរដ្ឋមានបញ្ហាអ្វីកើតឡើងគឹប៉ូលីសប៉ុស្ត៏នេះហើយ ជាអ្នកដឹងនិងធ្វើរបាយការណ៏មកថ្នាក់លើ។

លោកបន្តថា ហើយគោលនយោបាយ០៩ចំនុចត្រូវអនុវត្តដែលទាក់ទងនិងជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃមាន៣ចំណុច(បញ្ហា គ្រោះថ្នាក់ចរាចរណ៏ គ្រឿងញៀននិងគ្រោះអគ្គីភ័យ)បើកើតមានឡើងត្រូវជួយសង្រ្គោះពួកគាត់ឲ្យបានទាន់ពេលវេលា មិនត្រូវបង្អែរបង្អង់រង់ចាំម៉ោងនេះម៉ោងនោះពន្យាពេលទេ,ដើម្បីការពារសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួនជូនប្រជាពលរដ្ឋឲ្យបានល្អ។

លោកឧត្តមសេនីយ៏ទោបានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៏ថ្មីឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់និងមិនមានការយោគយល់និងអនុគ្រោះឡើយទាំងអ្នកធំអ្នកតូចឲ្យតែខុសនិងផ្លូវច្បាប់,ត្រូវតែគោរពច្បាប់ទាំងអស់គ្នាស្មើភាពគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏,បញ្ហាជម្ងឺកូវីដ១៩មិនមានអ្នកស្លាប់ទេ តែបញ្ហាគ្រោះថ្នាក់ចរាចរណ៏ស្លាប់រាល់ថ្ងៃ ទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ពីបញ្ហានេះខ្លាំង។

លោកបន្តថា ទោះបីការអនុវត្តមាត្រាថ្មីនៃច្បាប់ចរាចរណ៏ផ្លូវគោកប្រឈមនិងការរិះគន់យ៉ាងណាក្តីតែសមត្ថកិច្ចត្រូវតែបន្តការងារនេះឲ្យបានម៉ឺងម៉ាត់,និងមិនត្រូវអនុវត្តការងារទាំងនេះផ្ទុយពីច្បាប់បានកំណត់ទេ។

បញ្ហាគ្រឿងញៀនត្រូវកំនត់មុខសញ្ញាជួញដូរនិងចែកចាយប្រើប្រាស់ត្រូវបង្រ្កាបឲ្យបានក្នុងមូលដ្ឋាន,ពេលប្រជាពលរដ្ឋគាត់មានទុក្ខលំបាកខំរត់មកពឹងពាក់ឲ្យសមត្ថកិច្ចជួយសមត្ថកិច្ចបែរជាធ្វើព្រងើយប្រាប់ថា រវល់យកឡេះអញ្ចេះឡេះអញ្ចុះចាំម៉ោងនេះម៉ោងនោះពន្យាពេល នេះមិនមែនជាសមត្ថកិច្ចបំរើប្រជាពលរដ្ឋនោះទេ មន្រ្តីអសកម្មបែបនេះលោកធ្វើពាក្យស្នើទៅថ្នាក់លើដកចេញ។

លោកស្នងការបន្តថា បញ្ហាអគ្គីភ័យត្រូវពន្យល់ណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្នភ្លើងធូបទៀនជៀសវាងនូវយថាហេតុផ្សេងៗកើតឡើងមើលមិនឃើញ។បើចង់បានភាពជោគជ័យក្នុងការងារត្រូវធ្វើអំពើល្អនិងសហការជាមួយប្រជាពលរដ្ឋ,បម្រើជួយពួកគាត់ឲ្យបានច្រើនទើបទទួលបានការងារជោគជ័យ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
2011 នាក់
ខែនេះ :
11334 នាក់
3 ខែនេះ :
36421 នាក់
សរុប :
338481 នាក់