ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
Thu,14 May 2020 (Time 06:04 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 77នាក់)

បាត់ដំបង:លោកវរៈសេនីយ៍ទោសុខ និមល.នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបានឲ្យដឹងថា មនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចជំនាញសហការជា១កម្លាំងមូលដ្ឋានចាប់ខ្លួនករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង។

ហេតុការណ៏ឃាត់ខ្លួនពួកគេទាំង០៣នាក់រួមនិងវត្ថុតាងថ្នាំញៀននៅវេលាម៉ោង១៦,២០នាទីថ្ងៃទី០៩ឧសភាឆ្នាំ២០២០ ត្រង់ចំណុច ក្រុមទី៥ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈពេលពួកគេកំពុងធ្វើសកម្មភាព។

លោកបន្តថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យម្នាក់មុនគេមានឈ្មោះសន សឿន,ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិអូរថ្មីឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។វត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក iceចំនួន០១ថង់ទម្ងន់១០០,៩៦ក្រាម,ទូរស័ព្ទ០១គ្រឿង។

លោកបន្តថា យោងតាមចម្លើយសារភាពរបស់ឈ្មោះសន សឿន,និងដោយមានការអនុញ្ញាតិពីលោកនួន សាន,ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកម្លាំងរបស់លោកឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតនៅថ្ងៃដដែលត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

ពួកគេទាំង០២នាក់ទី១.ឈ្មោះគាន ស្រីល័ក្ខ.ភេទស្រីអាយុ៣៣ឆ្នាំទី២.គង់ ហ៊ុយឡេង.ភេទប្រុស អាយុ៣៦ឆ្នាំទាំង២នាក់មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក,ក្រោយការឃាត់ខ្លួនពួកគេទាំង២នាក់ វត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក iceចំនួន១៤ថង់ទម្ងន់២៤៧,៩៤ក្រាម
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន០៧គ្រាប់
,ទម្ងន់០,៦៤ក្រាម៍,រួមនិងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។

វត្ថុតាងដែលសមត្ថកិច្ចចាប់រឹបអូសបានទាំងពីលើកសរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកiceចំនួន១៥ថង់ទម្ងន់៣៤៨,៩០
ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា
WYចំនួន០៧គ្រាប់,ទម្ងន់០,៦៤ក្រាមទូរស័ព្ទ២គ្រឿង។

លោកបន្តថា ចំណែកជនសង្ស័យទី០៤មានឈ្មោះលី អ៊ីសា,ហៅពាងភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមាន
ជ័យមកធ្វើសកម្មភាពចែកចាយគ្រឿងញៀនជួលបន្ទប់ស្នាក់នៅបណ្តោះភូមិវត្តគរសង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបងត្រូវបានចាប់ខ្លួននៅវេលាម៉ោង១៥,៤៥នាទីថ្ងៃទី១០ឧសភាឆ្នាំ២០២០។វត្ថុតាងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកiceចំនួន១៥ថង់ទម្ងន់១០៣៤,២០ក្រាម,ថ្នាំញៀនកេតាមីនម្សៅ១ថង់ទម្ងន់១,១៧ក្រាម,ថ្នាំញៀនកេតាមីនទឹកចំនួន៣ដប,ម៉ូតូ១គ្រឿងលុយខ្មែរ៣០ម៉ឺនរៀល,ជញ្ជីងថ្លឹងថ្នាំ១,រួមនិងសម្ភារៈវេចខ្ចប់មួយចំនួនធំទៀត។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ពួកខ្លួនបានទិញថ្នាំញៀននេះមកលក់ចែកចាយយ៉ាងសកម្មភាពក្នុងមូលដ្ឋានហើយជួញដូរនេះពួកខ្លួនទើបនិងប្រព្រឹត្តបានរយៈពេលជាង២ខែកន្លងមកនេះ ក៏ត្រូវសមត្ថកិច្ចចាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ដែរថា តាមការឲ្យដឹងពីលោកឧត្តមសេនីយ៏ទោ អ៊ុច សុខុន,ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ក្នុងឆមាសដើមឆ្នាំ២០២០ចាប់ពីថ្ងៃទី១ខែមករា មកដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២០នេះនគរបាលខេត្តបាត់ដំបងអនុវត្តគោលនយោបាយយុទ្ធសាស្រ្តលើកទី៥របស់រាជរដ្ឋាភិបាល,ពិសេសកម្លាំងប្រឆាំងគ្រឿងញៀនបង្រ្កាបបាន៤០២ករណី,ក្នុងនោះមានករណីជួញដូរគ្រឿង១០៤ករណី,ចាប់តាមដីកា២៦ករណី,ប្រប្រាស់២៧០ករណី,
ដាំដុះ២។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1995 នាក់
ខែនេះ :
11318 នាក់
3 ខែនេះ :
36405 នាក់
សរុប :
338465 នាក់