ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ប្រជាពលរដ្ឋចំនួន៨៥គ្រួសារដែលក្រីក្រខ្វះខាត ទទួលអំណោយពីសប្បុរសជន
Wed,06 May 2020 (Time 02:58 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 43នាក់)

បាត់ដំបងៈអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិការមួយចំនួនត្រូវបានក្រុមគ្រួសារសប្បុរសជនក្នុងខេត្តបាត់ដំបងយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៨៥គ្រួសារដែលកំពុងប្រឈមនិងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងគ្រាមានវិបត្តិជម្ងឺឆ្លងផ្លូវដង្ហើមថ្មីកូវីដ១៩ ដែលកំពុងរាតត្បាតពេញពិភពលោក។

លោកឧត្តមសេនីយ៏ទោ អេង ហុង,មេបញ្ជាការរង យោធភូមិភាគទី៥ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំឡូត ស្រុកសំឡូតបានឲ្យដឹងថាខណៈពេលរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺឆ្លងកូវីដ១៩ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រចំនួន៨៥គ្រួសារស់នៅភូមិសំឡូតឃុំសំឡូតស្រុកសំឡូត ជួបនិងបញ្ហាខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ ។

លោកឧត្តមសេនីយ៏ទោបន្តថា អំណោយទាំងអស់នេះជាថវិការផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារលោកនិងសប្បុរសជន១ចំនួនផង បានយកមកចែកជូនជាបន្តបន្ទាប់ទោះបីអំណោយទាំងនេះមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ នំបុ័ង និងថវិការ មានចំនួនតិចតួចក្តីក៏បានចូលរួមចែករំលែកដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ រួមនិងព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តបានខ្លះ ក្នុងគ្រានេះផងដែរ។

លោកឧត្តមសេនីយ៏ទោបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច,បើបងប្អូនមានការខ្វះខាតក្នុងជីវភាពត្រូវរាយការណ៏មកអាជ្ញាធរមូលដ្ឋានភូមិ ឃុំស្រុកខេត្ត ឲ្យបាន
ដឹង ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយនោះឡើយ ។

លោកឧត្តមសេនីយ៏បានជម្រុញឲ្យ បងប្អូនប្រជាពលរដ្ឋត្រូវបន្តថែរក្សាសុខភាពឲ្យបានជាប់លាប់ពាក់ម៉ាស់ លាងដៃនិងទឹកសាប៊ូឬអាល់កុលឲ្យបានញឹកញាប់កុំរស់នៅប្រមូលផ្តុំគ្នាបើមានរោគសញ្ញាគួរសង្ស័យត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1997 នាក់
ខែនេះ :
11320 នាក់
3 ខែនេះ :
36407 នាក់
សរុប :
338467 នាក់