ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
បុគ្គលិកធ្វើការចំនួន១៥០នាក់ ត្រូវបានក្រុមហ៊ុនឧបត្ថម្ភ ជាថវិការ និង គ្រឿងហូបចុក ខណៈពួកគេបានផ្អាកពីការងារមួយរយៈ
Wed,06 May 2020 (Time 05:58 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 42នាក់)

បាត់ដំបងៈក្រុមហ៊ុនហ្រ្វាណាសុី ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបងខណៈពេលផ្អាកបុគ្គលិករបស់ខ្លួនមិនឲ្យធ្វើការ១រយៈ ក្រោយពេលផ្ទុះជម្ងឺឆ្លងកូវីដ១៩ជាសកល, ពេលនេះក្រុមហ៊ុនបានជួយឧបត្ថម្ភជាថវិការនិងគ្រឿងឧបភោគដល់ពួកគេ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបន្ត។

សូមបញ្ជាក់ដែរថា ក្នុងពិធីប្រគល់ជូនជាគ្រឿងឧបភោគបរិភោគដល់បុគ្គលិកក្រុមហ៊ុនសរុបចំនួន១៥០នាក់នេះ ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាជ្ញាធរស្រុកកំរៀង ប្រធានក្រុមហ៊ុនហ្រ្វាណាសុី ក្នុងនោះមានមី០១កេស.អង្ករ២៥គីឡូ.ត្រីខ១០
កំប៉ុង,ពងមាន់២០គ្រាប់និងថវិការចំនួន១៥មឺុនរៀលក្នុង១នាក់,
ដែលពួកគេត្រូវបានផ្អាកពីការងារ១រយៈដើម្បីរួមគ្នាបង្ការទប់ស្កាត់
ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ក្នុងគ្រាដ៏លំបាកនេះបាន១គ្រាផងដែរ។

ឯកឧត្តមសុខ គង់,សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងមានប្រសាសន៍ថា ក្រុមហ៊ុនហ្រ្វាណាសុី តែងតែមានកាយវិការសប្បុរសធម៌យកចិត្តទុកដាក់ចែកជាអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងស្រុកកំរៀង ជារៀងរាល់ឆ្នាំ។

ដោយឡែកឆ្នាំនេះគឺសម្រាប់ចែកឲ្យតែបុគ្គលិកនៅក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ មូលហេតុដែលផ្ដល់ជាគ្រឿងឧបភោគបរិភោគនិងថវិកា១៥ម៉ឺនរៀលដល់បុគ្គលិកពេលនេះដោយសារស្ថានភាពក្នុងប្រទេសកម្ពុជាយើងក៏ដូចនៅលើពិភពលោកទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។

ឯកឧត្តមបន្តថា ដោយបញ្ហានេះហើយដែលយើងត្រូវចូលរួមគិតគូរ ដោះស្រាយទប់ស្កាត់បញ្ហានេះទាំងអស់គ្នា ដើម្បីកុំឲ្យឆ្លងតាមមូលដ្ឋាន និងសហគមន៏ដែល យើងរស់នៅ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចគ្រូពេទ្យជំនាញផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1990 នាក់
ខែនេះ :
11313 នាក់
3 ខែនេះ :
36400 នាក់
សរុប :
338460 នាក់