ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
Wed,06 May 2020 (Time 06:13 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 47នាក់)

បាត់ដំបងៈប្រភេទថ្នាំសម្លាប់មេរោគជាច្រើនធុង ដែលបានផ្តល់ជំនួយមកពីប្រទេសចិន ត្រូវបានមន្ត្រីនគរបាលសុខាភិបាលខេត្តបាត់ដំបង យកមកបាញ់សម្លាប់មេរោគនិងវីរ៉ុសផ្សេងៗ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកវរៈសេនីយ៏ទោសេង សួរ,នាយការិយាល័យសុខាភិបាលស្នងការខេត្តបានឲ្យដឹងថា ប្រភេទថ្នាំសូល្យូមអ៊ីប៉ូក្ល័ររីដ ចំនួន២៥ធុងសម្រាប់ខេត្តបាត់ដំបង ជាជំនួយរបស់ប្រទេសចិនតាមរយៈអគ្គស្នងការនគរបាលជាតិ មកឲ្យស្នងការខេត្តនគរបាលបាត់ដំបង ដើម្បីបាញ់សម្លាប់ពពួកមេរោគវីរ៉ុសនិងបាត់តេរីផ្សេងៗ។

លោកបន្តថា ពិសេសថ្នាំនេះអាចបាញ់សម្លាប់មេរោគកូរ៉ូណាឬកូវីដ១៩បានយ៉ាងមានប្រសិទ្ធិភាព ដែលមេរោគនេះវាទុំលើសម្ភារៈប្រើប្រាស់និងទុំលើតុកៅអីជាដើម ខណៈពេលវីរ៉ុសកូរ៉ូណានេះកំពុងរាតត្បាតនៅទូទាំងពិភពលោក។

លោកវរៈសេនីយ៏ទោបានបញ្ជាក់ទៀតថា យុទ្ធនាការបាញ់សម្លាប់មេរោគនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថ្ងៃនេះចំនួន៣២ការិយាល័យដែលចំណុះឲ្យស្នងការខេត្ត បន្ទាប់ពីមន្រ្តីសុខាភិបាលរបស់លោកបានចុះបាញ់នៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១៤របស់ខេត្តបាត់ដំបងរួចមក។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1999 នាក់
ខែនេះ :
11322 នាក់
3 ខែនេះ :
36409 នាក់
សរុប :
338469 នាក់