ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ជនសង្ស័យចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន
Wed,06 May 2020 (Time 06:17 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 50នាក់)

បាត់ដំបង:លោកវរសេនីយ៍ទោសុខ និមល.នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ត្រូវបានចាប់ខ្លួនរួមនិងវត្ថុតាងថ្នាំញៀននៅត្រង់ចំណុចក្រុមទី២ភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ស្រុកបវេលខេត្តបាត់ដំបង,ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង។

លោកបន្តថា ពួកគេទាំង០៤នាក់ទី១.ឈ្មោះជុំ សិត,ហៅប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិថ្មី ឃុំក្តុលតាហែន ស្រុកបវេល(ជាអ្នករក្សាទុកគ្រឿងញៀន),ទី២.រិន អឿន.ភេទស្រីអាយុ៧០ឆ្នាំ(ជាអ្នករក្សាទុកគ្រឿងញៀន ជាម្ចាស់ផ្ទះ),ទី៣,ទូច សាន់,អាយុ២៣ឆ្នាំ(ជាអ្នកប្រើប្រាស់)ទី៤,ធា ចាន់ថា,អាយុ២៩ឆ្នាំ(ជាអ្នកប្រើប្រាស់) ទាំង៣នាក់នេះមានទីលំនៅភូមិ ព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល។

លោកបន្តថា ក្រោយការឃាត់ខ្លួនពួកគេទាំង០៤នាក់នេះវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកiceចំនួន២៩ថង់ទម្ងន់៤,៩៤ក្រាមឧបករណ៏សម្រាប់ជក់ថ្នាំញៀននិងថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំទៀត។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1985 នាក់
ខែនេះ :
11308 នាក់
3 ខែនេះ :
36395 នាក់
សរុប :
338455 នាក់