ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
រឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកថ្មី គ្រោះថ្នាក់ចរាចរណ៏មានការថយចុះ
Wed,06 May 2020 (Time 06:03 PM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 54នាក់)

បាត់ដំបងៈនៅថ្ងៃទី១ឧសភាឆ្នាំ២០២០ជាថ្ងៃចាប់ផ្តើមដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្ត អនុក្រិតស្តីពីច្បាប់ចរាចរណ៏ផ្លូវគោកថ្មី យកមករឹតបន្តឹងទាំងមន្រ្តីអនុវត្តច្បាប់និងដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវសាធារណៈឲ្យគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស។

លោកវរៈសេនីយ៏ទោអ៊ឹម អង្សា,នាយរងការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកខេត្តបានឲ្យដឹងថា ច្បាប់ចរាចរណ៏ផ្លូវគោកថ្មីត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យមន្រ្តីនគរបាលចរាចរណ៏អនុវត្តចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ នេះតទៅហើយ។

លោកបានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះ ទៅលើអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ,គ្មានប័ណ្ណបើកបរ,មិនដាក់ខ្សែក្រវ៉ាត់,ការនិយាយទូរស័ព្ទនៅពេលបើកបរ,ផ្ទុកមនុស្សឬទំនិញលើសចំណុះ,ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព,
អត់កញ្ចក់។ល។ហើយការផាកពិន័យនិងទ្វេរគុណចាប់ពី៦ម៉ឺនរៀលឡើងទៅ។

លោកបន្តថា ការចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៏ថ្មីពីពេលនេះតទៅ ឃើញថា បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តធ្វើជាមធ្យោបាយគ្រប់ប្រភេទដែលខ្លះមិនមានលិខិតបទដ្ឋានគតិយុត្តិនិងគ្រឿងបំពាក់យានយន្តឲ្យបានត្រឹមត្រូវ នៅពេលមន្រ្តីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកថ្មី លែងមានការយោគយល់អនុគ្រោះឬអន្តរាគមន៏បានទៀតឡើយ ដើម្បីគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា។

ក្រោយការអនុវត្តច្បាប់ចរាចរណ៏ថ្មី គ្រោះថ្នាក់ចរាចរណ៏នៅតាមដងផ្លូវនានាក្នុងខេត្តមានការថយចុះដោយការបើកបរតាមដងផ្លូវមានការប្រុងប្រយ័ត្នទាំងការវ៉ាឬជែង,ល្បឿនលឿនលែងលើសកំនត់ក្នុងតំបន់ទីប្រជុំជនផងដែរ។នេះសបញ្ជាក់ថាពួកគាត់បានចូលរួមគោរពច្បាប់ទាំងអស់គ្នា ទើបកាត់បន្ថយគ្រោះថ្នាក់បាន។

លោកវរៈសេនីយ៏ទោបន្តថា នៅពេលនេះបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់រលឹកច្រើននិងបានសម្រុកយករថយន្តទៅធ្វើឆៀកនៅមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនិងសម្រុកធ្វើប័ណ្ណបើកបរគ្រប់ៗគ្នា ក្នុង១ថ្ងៃៗពី២០០ទៅ៣០០នាក់។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1998 នាក់
ខែនេះ :
11321 នាក់
3 ខែនេះ :
36408 នាក់
សរុប :
338468 នាក់