ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ការធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យបានច្រើនទើបទទួលបានជោគជ័យ
Fri,08 May 2020 (Time 08:37 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 47នាក់)

បាត់ដំបង:លោកឧត្តមសេនីយ៏ទោ អ៊ុច សុខុន,ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានជម្រុញឲ្យមន្រ្តីនគរបាលទាំងអស់ត្រូវធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យបានច្រើនទើបទទួលបានការងារជោគជ័យ។

បើចង់បានភាពជោគជ័យក្នុងការងារត្រូវធ្វើអំពើល្អនិងសហការជាមួយប្រជាពលរដ្ឋជួយគាត់,ពេលគាត់មានទុក្ខលំបាកខំរត់មកពឹងពាក់ឲ្យសមត្ថកិច្ចជួយសមត្ថកិច្ចបែរជាធ្វើព្រងើយប្រាប់ថារវល់ពន្យាពេលយកឡេះអញ្ចេះឡេះអញ្ចុះ

ដោយមិនបានធ្វើអំពើល្អដាក់ពួកគាត់បម្រើពួកគាត់ដោយស្មោះត្រង់ទេ មិនទទួលបានការងារជោគជ័យឡើយ ពិសេសប៉ូលីសប៉ុស្ត៏ថ្នាក់ក្រោមនេះតែម្តង។

លោកបន្តថាការធ្វើអំពើអាក្រក់មិនចាំជាតិក្រោយឡើយហើយក៏មិនត្រូវប្រើពាក្យថា"ធ្វើល្អបានបុណ្យ ធ្វើអាក្រក់បានលុយ"នោះដែរ។ព្រោះកន្លងមកនេះមានមន្ត្រីខិលខូចមួយចំនួនតូចប្រព្រឹត្តអំពើផ្តេសផ្តាសធ្វើឲ្យប៉ះពាល់ដល់អង្គភាព។

ហើយលុយដែលបានពីអំពើទាំងនោះជាទ្រព្យក្តៅក្រហាយនៅពេលគេសួរនាំឆ្កឹះតែបន្តិចភ័យ រត់យកលុយទៅសូកប៉ាន់គេ មន្រ្តីទាំងនេះមិនគួរឲ្យមានឡើយ។

លោកស្នងការខេត្តបានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលប៉ុស្ត៏សំខាន់ជាងគេបំផុតព្រោះនៅគៀកនិងប្រជាពលរដ្ឋជាសេនាធិការឲ្យឃុំ,គោលនយោបាយ០៩ចំនុចត្រូវអនុវត្តការពារសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួនជូនប្រជាពលរដ្ឋឲ្យបានល្អពិសេស៣ចំណុច
(បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៏ និង គ្រោះអគ្គីភ័យ) បើកើតមានឡើងត្រូវជួយសង្រ្គោះពួកគាត់ឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៏ទោស្នងការខេត្តបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិនៃវរ:សេនាតូចនគរបាលការពារព្រំដែនគោក៨១៧ អធិការនគរបាលស្រុកសំពៅលូន ភ្នំព្រឹក និង កំរៀង(ពីថ្នាក់ពលបាលឯក ដល់ ថ្នាក់អធិការង)ចំនូន១៧០នាក់។

កាលពីព្រឹកថ្ងៃទី០៧ឧសភាឆ្នាំ២០២០នៅបរិវេណបន្ទាយវរៈសេនាតូច៨១៧ស្រុកសំពៅលូនខេត្តបាត់ដំបង។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
1983 នាក់
ខែនេះ :
11306 នាក់
3 ខែនេះ :
36393 នាក់
សរុប :
338453 នាក់