ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានកម្ពុជារាល់ថ្ងៃ - ផ្សាយពាណិជ្ជកម្មលើគេហទំព័រកម្ពុជារាល់ថ្ងៃ សមិទ្ធិផលរបស់លោកអ្នកនឹងបានទៅដល់គោលដៅពិតប្រាកដ។
ថ្នាំញៀនជាច្រើនកញ្ចប់ កាំភ្លើងខ្លី រួមនិងជនសង្ស័យចំនួន០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
Fri,08 May 2020 (Time 08:47 AM)
ដោយ ៖ ណារីន (ចំនួនអ្នកអាន: 57នាក់)

បាត់ដំបង:លោកវរៈសេនីយ៍ទោសុខ និមល.នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់(ជាមុខសញ្ញាចាស់ម្នាក់)ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
នៅគោលដៅ២ផ្សេងគ្នា ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង។

ហេតុការណ៏ឃាត់ខ្លួនជនសង្ស័យទី១ឈ្មោះប៊ុន សារិនកក្កដា,អាយុ៤៣ឆ្នាំភូមិវត្តលៀបសង្កាត់ចំការរោង,ត្រង់ចំណុចកន្លែងគេរស់នៅតែម្តងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក iceចំនួន១ថង់ទម្ងន់១២២,៧៨ក្រាម,ទូរស័ព្ទដៃ១គ្រឿង,
កាំភ្លើងខ្លីប្រើហ្គាសបាញ់គ្រាប់កង់១ដើម,រួមនិងសម្ភារៈពាក់ព័ន្ធ១ចំនួនទៀត ខណៈពេលកំពុងធ្វើសកម្មភាព។

រីឯជនសង្ស័យទី២.ហ៊ាន រតនា, អាយុ២៤ឆ្នាំមានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។ចាប់ខ្លួននៅវេលាម៉ោង២រសៀលថ្ងៃទី០៧ឧសភានៅចំណុចភូមិកាប់គោថ្មីសង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

វត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកiceចំនួន០៣ថង់ទម្ងន់២០,០៨ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនWY.ចំនួន១០គ្រាប់ទម្ងន់១,០៤ក្រាម,និងជញ្ជីងថ្លឹងថ្នាំចំនួន១ រួមនិងសម្ភារៈវេចខ្ចប់១ចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ពួកគេបានទិញថ្នាំញៀននេះមកពីប្រទេសថៃនិងទិញក្នុងស្រុកផងហើយសកម្មភាពជួញដូរនេះពួកខ្លួនទើបនិងប្រព្រឹត្តបាន១លើកនេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង (ឈឿន ប៊ុនឈី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលខេត្តចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ១ខ្នង ឆ្លងចរន្តអគ្គិសនីតែ១ភ្លែត ឆេះខ្ទេចទើបរាយការណ៏មកសមត្ថកិច្ចជួយ (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ត្រូវជាន់មីនផ្ទុះរងរបួសជើងម្ខាង (ណារីន)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាំញៀនជាង១គីឡូក្រាម រួមនិងមនុស្សប្រុស/ស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ណារីន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
361 នាក់
សប្តាហ៍នេះ :
2008 នាក់
ខែនេះ :
11331 នាក់
3 ខែនេះ :
36418 នាក់
សរុប :
338478 នាក់