ព័ត៌មានសន្តិសុខសង្គម

គោយន្តកន្ត្រៃ១គ្រឿង បើចុះពីលើភ្នំ ច្រកជប់គគីរ ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រីស្លាប់០៦នាក់និងរងរបួស

  ឧត្តរមានជ័យ: យ៉ាងហោចណាស់ក៏មានមនុស្ស ស្លាប់០៦នាក់ភ្លាមៗនៅកន្លែងនិងរបួសជាច្រើននាក់ខណៈដែលគោយន្តកន្ត្រៃមួយគ្រឿងបានបើកចុះពីលើភ្នំច្រកជប់គគីរ បណ្ដាលឲ្យក្រឡាប់បោកជាច្រើនត្រឡប់ ដែលហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើភ្នំជប់គគីរ ស្ថិតនៅក្នុង ភូមិជប់គគីរខាងកើត. ឃុំអំពិល .ស្រុកបន្ទាយអំពិល.ខេត្តឧត្តរមានជ័យ នៅវេលាម៉ោងប្រមាណជាដប់ជាង ថ្ងៃទី១២ខែមេសាឆ្នាំឆ្នាំ២០២៤នេះតែម្តង។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញគោយន្តកន្ត្រៃមួយគ្រឿង មានគ្នាជិះប្រមាណជាជិតម្ភៃនាក់លុះមកដល់ផ្លូវជម្រាលភ្នំ កោងខ្ពស់ខ្លាំងមិនដឹងជាយ៉ាងមិចក៏បានរេចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រី ស្លាប់០៦នាក់និង អ្នកផ្សេងឯទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។ សាក្សីដដែលបានបញ្ជាក់បន្ថែមថាក្រោយពេលកើតហេតុក៏ឃើញមានវត្តមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធទៅដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការជួយអន្តរាគមន៍ដឹកអ្នករបួស យកទៅកាន់មន្ទីរពេទ្យភ្លាមភ្លាមផងដែរ ដោយឡែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចខលហៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកន្ត្រៃស្ថិតនៅត្រង់ចំណុចខាងលើនេះដែរ ទើបតែទទួលបានព័ត៌មានជាបឋមនោះទេ ដែលប្រភពចេញពីកន្លែងកើតហេតុផ្ទាល់ដោយដឹងថាមានមនុស្សស្លាប់ចំនួន០៦នាក់ រងរបួសធ្ងន់០៣នាក់ ជាក់ស្តែងមនុស្សដែលបានស្លាប់ចំនួន ០៦ នាក់មានឈ្មោះ.ទី.១.ឈ្មោះ.រុន.សល.ភេទស្រីអាយុ ៦០ ឆ្នាំរស់នៅភូមិ.ខ្ទុមសង្កាត់.កូនក្រៀល.ក្រុងសំរោង.ខេត្តឧត្តមានជ័យ.ទី ២ ឈ្មោះ.វណ្ណៈពិសីអាយុ ១១.ឆ្នាំ.ភេទស្រី។ទី០៣ឈ្មោះ.សាឡាត់.គីមលី.ភេទ.ស្រីអាយុ ៣២ឆ្នាំ.ទី ០៤ ឈ្មោះ.ទាវ.ណូ.ភេទស្រីអាយុ ៤៦ឆ្នាំ.ទី ០៥ ឈ្មោះ.ភូន.គង់ភេទស្រីអាយុ ៤៤ឆ្នាំ.និងទី ០៦ ឈ្មោះ.ឆាន.ឡាម.ភេទប្រុសអាយុ ២៥ ឆ្នាំ.សូមបញ្ជាក់ផងដែរថាសាកសពប្រុសស្រីទាំងអស់រស់នៅក្នុងភូមិឃុំជាមួយគ្នារ។ សូមជម្រាបផងដែរថា ចំពោះផ្លូវឡើងភ្នំទៅច្រក ជប់គគីរ បើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋដែល រស់នៅនឹងក្បែរទីតាំងកន្លែងកើតហេតុបានបញ្ជាក់ថា កាលពីថ្ងៃស្រុកទី១២ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះខាងផ្សារថៃសាយតាគូ គេបើកផ្សារតាឡាត់ណាត់ ហើយក៏ឃើញមានបងប្អូនប្រជាពលរដ្ឋទៅទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារថៃជាច្រើនកុះករដោយឡែកគោយន្តកន្ត្រៃខាងលើនេះបានត្រឡប់មកវិញដឹក […]

ព័ត៌មានសន្តិសុខសង្គម

សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះបង្រ្កាបបានររួចយកទៅដុតចោល

  បន្ទាយមានជ័យ៖ សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះបង្រ្កាបបានររួចយកទៅដុតចោលជាយក្រុងសិរីសោភ័ណនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យថឹងថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់៣,១០០គីឡូក្រាម មានសាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុងមាន់ជាប្រភេទសាច់ខូចគិណភាពនាំចូលដោយខុសច្បាប់។ លោកបានបញ្ជាក់ថា៖ ផលិតផលសាច់មាន់ទម្ងន់ជាង៣តោននេះត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តុបទុកដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់ និងទំនិញមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដើម្បីសាកសួររៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី។ រីឯសាច់មាន់ជាង៣តោនត្រូវបានដុតកម្ទេចចោលនៅក្រុងសិរីសោភ័ណ។ មជ្ឈដ្ឋានជាច្រើនបានលើកឡើងនិងកោតសរសើរចំពោះមន្ត្រីជំនាញដែលបង្ក្រាបបានរួចនាំយកទំនិញខូចគុណភាពមកដុតចោលយ៉ាងសន្ធឹកសន្ធាប់រហូតជាង៣តោនគឺមិនតិចទេដែលឈ្មួញលួចនាំចូលមកលក់ចែកចាយតាមបណ្តាស្រុក/ក្រុង ក្នុងខេត្តបន្ទាយមានជ័យសង្ឃឹមថាការអនុវត្តន៍ត្រូវធ្វើជាប្រចាំដូចភ្លៀងរលឹមមិនធ្វើតែពេលអត់ប្រយោជន៍ពេលបានប្រយោជន៍ស្ងាត់ឈឹង និងធ្វើយកតែស្នាដៃត្រូវធ្វើយកគុណភាពទើបមន្ត្រីបម្រើរាស្គ្រ៕

ព័ត៌មានសន្តិសុខសង្គម

រុឺម៉កម៉ូតូដឹកទឹកសុទ្ធពេញប្រៀបបើកលឿនរេចង្កូតក្រឡាប់ធ្លាក់ស្នាមភ្លោះបណ្ដាលឲ្យតៃកុង រងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើង២កំណាត់

  ឧត្តរមានជ័យ: បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ជើង២កំណាត់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលបើកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកទឹកសុទ្ធយ៉ាងពេញព្រៀបធ្លាក់ចូលស្រែ ដែលករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយខ្លួនឯងនេះដែរ បានកើតឡើងនៅលើ ផ្លូវជាតិ ស្ថិតនៅក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០២៤នេះ តែម្តង។ ប្រភពចេញពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់បានឃើញ បុរសម្នាក់បើករ៉ឺម៉កម៉ូតូមួយគ្រឿងបើកបរទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ ភ្លាមៗនោះពួកគាត់ក៏បានទៅមើលនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៍សង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកផងដែរ។ ប្រភពដដែលបានបន្តទៀតថា បើតាមគាត់សាកសួរទៅតៃកុងរ៉ឺម៉កនោះ បានប្រាប់ថា បានគេចគ្នាជាមួយនឹងម៉ូតូមួយគ្រឿងដែលបើកបរនៅខាងមុខក៏ ធ្លាក់ទៅស្រែបណ្ដាលឱ្យរងគ្រោះ តែម្ដង ក្រោយកើតហេតុក៏ឃើញមានប្រជាពលរដ្ឋក៏ដូចជាខាងក្រុមហ៊ុនទឹកសុទ្ធបានមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសាងទឹកសុទ្ធនិងបាននាំគ្នា រ៉ុញលើករ៉ឺម៉កឡើងទៅលើវិញ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយខ្លួនឯងស្ថិតនៅត្រង់ចំណុចខាងលើនេះ ជនរងគ្រោះត្រូវបាន គេស្គាល់ថា ឈ្មោះ នី ភេទ ប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកដឹកទឹកសុទ្ធ នៅក្រុងសំរោង ក្រោយពេលកើតហេតុ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាមរថយន្តសាម៉ុយ នៅរសៀលថ្ងៃដដែលនេះផងដែរ។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

រថភ្លើងបុកជាមួយរថយន្តក្រុងបណ្តាលឱ្យមនុស្សជាង៤០នាក់រងរបួសធ្ងន់ស្រាល

  ពោធិ៍សាត់÷ វេលាម៉ោង ១១:២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង បុកគ្នាបណ្តាលឲ្យមនុស្សចំនួន ៤៥នាក់ រងរបួសធ្ងន់-ស្រាល (ស្រីចំនួន ២៥នាក់) មុនពេលកើតហេតុគេឃើញមានរថភ្លើងមួយខ្សែរធ្វើដំណើពីរលិចទៅកើតបានបុកជាមួយរថយន្តក្រុងនេះតែម្តង។ ករណីខាងលើនេះស្ថិតលើផ្លូវដែក  ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។បច្ចុបន្បអាជ្ញាធរមូលដ្ឋាននឹងមន្ត្រីជំនាញបានចុះទៅធ្វើការវាស់វែងនឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕

ព័ត៌មានសន្តិសុខសង្គម

ពលករខ្មែរជាច្រើននាក់ចាប់ផ្តើមនាំគ្នាសម្រុកមកលេងស្រុកកំណើតវិញជាបណ្តើរហើយតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ

    ឧត្តរមានជ័យ:ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចាប់ផ្តើមនាំគ្នាសម្រុកវិលត្រឡប់មកលេងនៅស្រុកកំណើរជាបណ្តើរ វិញហើយតាមច្រកអន្តរជាតិអូស្មាច់ដើម្បី ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនាពេលដ៏ខ្លីខាងមុខនេះ ដោយនៅសល់តែជាងដប់ថ្ងៃទៀតប៉ុណ្ណោះ ជាក់ស្តែងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែគៀកនៅសល់តែជាងដប់ថ្ងៃប៉ុណ្ណោះ ដោយពលករចេញត្រឡប់មកវិញម្នាក់ៗទិញរបស់របរដឹកតាមរថយន្តទៅកាន់ខេត្តផ្សេងៗយ៉ាងច្រើនកុះករតែម្តង។ លោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះថាចំពោះពលរដ្ធខ្មែរ ចូលមក ក្នុងប្រទេស មានការកើនឡើងរហូតដល់ទៅចំនួន៥៥២នាក់ ស្រី៣០១នាក់មកពីប្រទេសថៃ ដោយឡែកពលករ សរុប៤៥នាក់ ស្រី២៣នាក់មកពីប្រទេសថៃ ពលរដ្ធបរទេសចំនួន១៣៨នាក់ ស្រី៧១នាក់មសន១២សញ្ជាតិមកពីប្រទេសថៃ។ សម្រាប់ពលរដ្ធខ្មែរចាកចេញទៅក្រៅប្រទេស ចំនួន៤៦៤នាក់ ស្រី២៦០នាក់ ពលរដ្ធបរទេសចំនួន៧៩នាក់ ស្រី៣៥នាក់ មាន១៥សញ្ជាតិ។   ប្រភពពីពលករខ្មែរ២នាក់ប្តីប្រពន្ធ ដោយសុំមិនបញ្ចេញអត្តសញ្ញាណឈ្មោះ ដែលទើបនឹងចាកចេញពីប្រទេសថៃតាមច្រកអូរស្មាច់ររស់នៅក្នុងខេត្តបន្ទាយមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ថាចំពោះការវិលត្រឡប់មកពីស្រុកចូលដល់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ពុំមាន ការរឹតត្បិតពី សមត្ថកិច្ចពាក់ព័ន្ធនៅច្រកឡើយពីព្រោះថាពួកគាត់ទៅធ្វើការនៅស្រុកគេមានឯកសារ ប៉ាស្ព័រ (Passport)ត្រឹមត្រូវ ជាពិសេសគឺ ពេលមកដល់មាត់ច្រកសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានរៀបចំវាយឯកសារចេញចូលនិងជួយរៀបចំសណ្តាប់ធ្នាប់ឲ្យពួកគាត់ឈរយ៉ាងមានរបៀបរៀបរយបានល្អថែមទៀត។   លោកវរសេនីយ៏ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះថា សម្រាប់បងប្អូនពលករវិលត្រឡប់មកលេងស្រុកកំណើតតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យនៅថ្ងៃនេះរាងកើនឡើងបន្តិចវិញ ដោយឡែកពលករទើបតែចាប់ផ្តើមមកជាបណ្តើរនៅឡើយទេ ហើយក៏ពុំទាន់ច្រើនដែរ ពួកគាត់មកជាក្រុមតាំងព្រឹកដល់ល្ងាច អាចនៅគៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរអាចច្រើនជាងនេះ មួយវិញទៀតចំពោះតួលេខចំនួនពលករជាក់លាក់ទាល់តែពេលល្ងាចបានបូកសរុបរួមតែម្តង ហើយអ្វីដែលសំខាន់លោក […]

ព័ត៌មានសន្តិសុខសង្គម

ក្មេងប្រុសម្នាក់ដើរទៅលេងក្បែរទឹកស្រះក្រោយផ្ទះរអិលជើងធ្លាក់ចូលទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់

  ខេត្តប៉ៃលិន÷តាមប្រភពព័ត៍មានពីរកម្លាំ ងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅ  កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ មីនា  ឆ្នាំ២០២៤ មានករណី ក្មេងប្រុសម្នាក់បាន លង់ទឹកក្នុងស្រះស្លាប់) កើតហេតុនៅចំណុចស្រះទឹក១កន្លែងនៅខាង ក្រោយ ផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិ ទំនប់ ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។ ប្រភពបានបន្តថា÷ សពក្មេងរងគ្រោះឈ្មោះ ណាស់ សំណាង ភេទប្រុស អាយុ ២ ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ក្រោយពីសមត្តកិច្ចជំនាញបានទទួលព័ត៍មានរួចកម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាន នគរបាលស្រុកសា លាក្រៅ បានសហការជាមួយអ្នកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានចុះទៅកន្លែងកើតហេតុភ្លាមៗ ក្រោយ ពីពិនិត្យរួចផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា÷ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្រះពិត ប្រាកដមែន ។ បច្ចុប្បន្ន: សពក្មេងប្រុសខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយ÷នាក់ ង៉យ

ព័ត៌មានសន្តិសុខសង្គម

ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

  ឧត្តរមានជ័យ:បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៩និង៣៥នាទី​ស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។ សមត្ថកិច្ចមូលដ្ធានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្តធុនស្រាល​ និងម៉ូតូធំ បើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង  នៅ​ចំណុចលេីផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១០៧/១០៨ ស្ថិតនៅភូមិអូរពក​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បណ្តាលឲ្យស្លាប់ចំនួន​ ០១នាក់​ (ប្រុស)ភ្លាមៗនៅនឹងកន្លែងតែម្តង។   ១/អ្នកបើកបររថយន្ត​ឈ្មោះ​ កែវ​ សុផាន ភេទ​ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​ រត់តាក់សុី រស់នៅភូមិសុីលៀម​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ បើកបររថយន្តម៉ាក​ TOYOTA […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យព ០២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

  បាត់ដំបង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១ :១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដកហូតវត្ថុតាង – មួកកាសស្កេតពណ៌ត្រេអ៊ី […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនផ្កាយពីរម្នាក់រឿងឆបោកលុយជាង៥ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌនគរបាលជាតិ

  ភ្នំពេញ:សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) ករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ។ ការចាប់ខ្លួននេះ ដោយកម្លាំងនគរបាលព្រមទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ តាមដីកាឱ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនឈ្មោះ អេង សាវឿន អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាល ពាក់ព័ន្ធបទឆបោក។ សមត្ថកិច្ចបានអនុវត្តតាមដីការបស់តុលាការចៅក្រមស៊ើបសួរ គឺលោកហម ម៉េង សែ។ ហើយករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ព័ត៌មានសន្តិសុខសង្គម

ឡានថៃដឹកអំបិលបើកចេញពីច្រកអន្តរជាតិជាំ ឈប់ចតដាច់ហ្វ្រាំងរអិលបុកចូលផ្ទះប្រជាពលរដ្ឋខូចខាតជាច្រើនខ្នង

  ឧត្តរមានជ័យ:ឡានធុនធ្ងន់ប្រភេទខ្នាតយក្សសណ្តោងរុឺម៉ករបស់ក្រុមហ៊ុនថៃដឹកអំបិលមួយគ្រឿងបើកបរចេញពីច្រកអន្តរជាតិជាំ ហើយតៃកុងឡានឈប់ចតនៅលើភ្នំដងរ៉ែក រត់ទៅវ៉ៃឯកសារចេញចូលខណ:នោះឡានក៏បានដាច់ហ្វ្រាំងរអិលទៅមុខយ៉ាងលឿនស្លេវរ៉េចង្កូតជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋ បាក់របង បង្គោលភ្លើងបង្កឱ្យមានការភ័យស្លន់ស្លោ ដល់អ្នកភូមិនិងសមត្ថកិច្ចចេញមកជួយអន្តរាគមន៍យ៉ាងព្រោងព្រាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើចំណោតភ្នំត្រង់ចំណុចច្រក ក្លោងទ្វារ ចូល កន្លែងរមណីយដ្ឋានទីកន្លែងបូជាសពប៉ុលពតស្ថិតនៅក្នុង ភូមិ ជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៤នេះ។ ប្រភពចេញពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឡើយគាត់បានឃើញរថយន្តថៃដឹកអំបិល ១គ្រឿងម៉ាក Hl NOក្បាលពណ៌ស ពាក់ស្លាកលេខថៃឡែន  69-5459ចេញពីច្រកអន្តរជាតិជាំហើយបានអាចឈប់នៅមុខប៉ុស្តិ៍ ត្រួតពិនិត្យដើម្បីយកលិខិតស្នាមវ៉ៃលើឯកសារចេញចូលលុះក្រោយមកគាត់ក៏បានឃើញឡានបើកចេញមកដល់ ផ្លូវច្រកចូល ផ្នូរប៉ុលពតក៏បានរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹងតែម្ដងតែសំណាងល្អពុំមាន បង្កការគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយមួយវិញទៀតគាត់ស្មានតែមានតៃកុងឡានបើកតាមពិតអត់សោះ។ សាក្សីដដែលបានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញឡានធុនធំដឹកទំនិញជាច្រើនគ្រឿងបើកបរចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិជាំបើកបរពុំដែលយឺតម្ដងណាឡើយគឺបើក លឿនៗតែរហូតហ្នឹង ហើយតៃកុងឡានថៃភាគច្រើនពួកគាត់ពុំដែល ខ្លាចរអាច្បាប់នៅស្រុកខ្មែរឬបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលនៅច្រកអន្តរជាតិជាំម្ដងណាឡើយ។   បើតាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចមូលដ្ធានដែលបានសាកសួរតៃកុងឡានថៃខាងលើមូលហេតុមកពីឈប់ចតឡានហើយរត់ទៅវ៉ៃឯកសារចេញចូលហើយពុំមានការដាក់កំណល់ កល់ហើយចៃដន្យឡានមានបញ្ហាដៃហ្វ្រាំងថែមទៀត ដោយឡែកការឈប់ចតនៅមាត់ច្រកជាតំបន់ភ្នំខ្ពស់វាងាយរអិលណាស់។ គួររំឭកថាក្រោយកើតហេតុ ក៏ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាប្រជាការពារចេញមុខជួយអន្តរាគមន៍ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និង បានឃាត់ទុកតៃកុងឡានជាជនជាតិថៃយកមកសួរនាំដើម្បី ហៅថៅកែក្រុមហ៊ុនចេញមុខមកដោះស្រាយចេញថ្លៃសំណងនៃការខូចខាតរបស់របរ របងផ្ទះប្រជាពលរដ្ឋនៅព្រឹកថ្ងៃដដែលនេះផងដែរ។(ដោយឈឿន ប៊ុនឈី)