ព័ត៌មានជាតិ

ពលរដ្ឋ ចំនួន៧០០គ្រួសារក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក ទទួលអំណោយពីអង្គការ ការីតាសកម្ពុជា

ប៉ៃលិន៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ចំនួន ៧០០គ្រួសារ មកពីឃុំចំនួន ០៤ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បានទទួលអំណោយស្បៀង និងសំភារៈអនាម័យ ពីអង្គការ ការីតាសកម្ពុជា ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះ ជួយមូល ដ្ឋានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាការ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំអំពាវនាវ ស្វែងរកដៃគូសហការ និងសប្បុរសជននានា ក្នុងការជួយដោះស្រាយ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយជាក់ស្តែងក្នុងនោះក៍មានការគាំទ្រ និងសហការពីអង្គការការីតាស ប្រចាំកម្ពុជាផងដែរ។ ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណចំពោះអង្គការីតាស កម្ពុជា ដែលជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋរងគ្រោះ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាកសិករចំនួន៣៥គ្រួសារថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្ត

បន្ទាយមានជ័យៈក្រោយពីមានការដេញឲ្យរុះរើខ្ទមស្រែនិងហាមឃាត់ប្រជាកសិករចំនួន៣៥គ្រួសារមិនឲ្យធ្វើស្រែត្រង់ចំណុចតំបន់៣ទីតាំងក្រពើស្គម បឹងធាក់និងអូរអណ្តូង ឋិតក្នុងភូមិព្រៃចាស់ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងរហូតដល់មានការប្រើអំពើហឹង្សាដាក់គ្នាទៅវិញទៅមកអាជ្ញាធរខេត្តបាត់ដំបងបានជម្រុញឲ្យមានក្រុមគណៈកម្មាធិការចម្រុះចុះត្រួតពិនិត្យរួចមកឃើញថា ដីទាំងនោះប្រជាកសិរបានកាន់កាប់អាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៨មកម្លេះ.បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ហើយ.លោកនាយសង្កាត់ជលផលស្រុកឯកភ្នំបានមានប្រសាសន៍ថា ពួកយើងខ្ញុំពិតជាមានឯកសារប្រើប្រាស់និងអាស្រ័យផលនៅលើដីនោះពិតប្រាកដមែន..ហើយ.ឯកសារ.របស់ពួកខ្ញុំនេះអាចយកទៅខ្ចីលុយមីក្រូហិរញ្ញវត្តបានថែមទៀតផង។ ចំណែកឯលោកនាយផ្នែកសង្កាត់ជលផលឃុំព្រៃចាស់បានមានប្រសាសន៍ថា ពួកយើងខ្ញុំទាំងអស់គ្នាពិតជាមានឯកសារត្រឹមត្រូវពិតប្រាកដមែនហើយលោកបញ្ជាក់ទៀតថាឯកសាររបស់ពួកខ្ញុំនេះស្របច្បាប់៨០% ហើយ។ហើយលោកនឹងរាយការណ៍ជូនជំនាញពាក់ព័ន្ធថ្នាក់ដឹកនាំស្រុកនិងថ្នាក់ដឹកនាំខេត្តបន្តទៀត។ ពួកយើងខ្ញុំជាប្រជាកសិករចំនួន ៣៥គ្រួសារសូមថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលកម្ពុជា អភិបាលខេត្តបាត់ដំបងលោកអភិបាលស្រុកឯកភ្នំដែលបានចាត់តាំងកម្លាំងជំនាញពាក់ព័ន្ធមានដូចជា លោកនាយផ្នែកជលផលស្រុកឯកភ្នំនាយសង្កាត់ជលផលឃុំព្រៃចាស់លោកអនុសេនីយ៍ឯកសួន សាលី មន្ត្រីយោភូមិភាគ ៥ ប្រចាំទិសទន្លេសាប លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃចាស់ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ.លោកក្រុមប្រឹក្សាឃុំព្រៃចាក់និងប្រជាការពារភូមិចុះមកត្រួតពិនិត្យការងារធ្វើកសិកម្មពាក់ព័ន្ធលើដីកម្មសិទ្ធិរបស់ពួកខ្ញុំទាំងអស់គ្នាបានកាន់កាប់អាស្រ័យផលធ្វើស្រែចិញ្ចឹមជីវិតតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ជាទីបញ្ចប់ពួកយើងខ្ញុំជាប្រជាពលរដ្ឋ ៣៥ គ្រួសារសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំស្រុកជាពិសេសសូមថ្លែងអំណរគុណទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី.នៃព្រះរាជាណាចក្រកម្ពុជាដែលលោកតែងបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ.និងត្រូវបានគេរំលោភបំពានពីសំណាក់មន្រ្តីខិលខូចមួយចំនួនតូចដែលតែងបង្កឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា៕ ពួកគាត់បានលើកឡើងទៀតថា ជាក់ស្តែងបច្ចុប្បន្ននេះមាន ឈ្មោះលោកអនុសេនីយ៍ឯកព្រហ្មណារ័ត្ន.ប្រចាំនៅតំបន់សឹករងបាត់ដំបង..និងអនុសេនីយ៍ឯកធឿន.ភក្តី.គាត់គឺជានាយរងប៉ុស្តិ៍នគរបាលឃុំព្រៃចាស់នៃអធិការរដ្ឋាននគរបាលស្រុកឯកភ្នំ..បាននាំគ្នាមកគំរាមកំហែងយកដីស្រែពីពួកយើងខ្ញុំធ្លាប់កាន់កាប់អាស្រ័យផលកន្លងមក ដុតបំផ្លាញខ្ទមស្រែ បំផ្លាញផលដំណាំស្រូវទ្រព្យសម្បត្តិរបស់ពួកយើងខ្ញុំដូចជាវាយបំបែកម៉ាស៊ីនបូមទឹកអូសទម្លាក់ដាក់ចូលក្នុងស្ទឹងជាដើម និងរើសអ៊ើងបែកចែកប្រជាពលរដ្ឋខេត្តនេះខេត្តនោះតាមអំពើចិត្តរបស់ខ្លួន ដើម្បីទន្ទ្រានយកធ្វើផលប្រយោជន៏បក្សពួកខ្លួន អាងស្បែកយកអាវុធមកប្រើប្រាស់គំរាមកំហែងប្រជាកសិករស្លូតត្រង់ ដោយគ្មានបទបញ្ជាពីថ្នាក់ដឹកនាំខាងលើដឹងលឺនោះឡើយ។ ពួកគាត់បន្តថា ពួកគាត់សំណូមពរសូមឲ្យថ្នាក់ដឹកនាំរួមនិងអាជ្ញាធរខេត្តមានវិធានការណ៏ចំពោះបុគ្គលទាំងពីរនាក់រួមនិងបក្សពួករបស់គេផងព្រោះអស់លោកទាំងនោះក៏មានផលប្រយោជន៏និងដីស្រែនៅទីនោះដែរតែដោយមានមហិច្ឆិតាលោភលន់ទើបបង្កការគំរាមកំហែងប្រជាពលរដ្ឋបែបនេះ។ ហើយបើពួកយើងខ្ញុំទៅរុករានទន្រ្ទានឈូសឆាយលើដីព្រៃលិចទឹកថ្មីដែលច្បាប់ហាមឃាត់ដែលមិនមែនជាដីធ្លាប់កាន់កាប់អាស្រ័យផលកន្លងមកសូមប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបាត់ដំបងរួមនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចាប់ខ្លួនពួកយើងខ្ញុំយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ចុះ។ព្រោះដីស្រែដែលពួកយើងខ្ញុំបានកាន់កាប់អាស្រ័ផលនាពេលបច្ចុប្បន្ននេះសុទ្ធតែមានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីចេញដោយអាជ្ញាធរភូមិឃុំស្រុកខេត្តបន្ទាយមានតាំងពីជំនាន់ឯកឧត្តមអន ស៊ុំ ជាអភិបាលខេត្តបន្ទាយមានជ័យមកម្លេះ។ដែលដីទីតាំងនោះឋិតក្នុងដែនដីជលផលខេត្តបន្ទាយមានជ័យទើបបច្ចុប្បន្នបែរជាដីតំបន់៣នេះទៅជាដីក្នុងខេត្តបាត់ដំបងវិញ។ពួកគាត់បន្តថា ទោះបីដីនោះឋិតក្នុងទីតាំងខេត្តណាក៏ដោយចុះព្រោះពួកយើងខ្ញុំធ្លាប់ធ្វើស្រែចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយ ទោះនៅក្នុងខេត្តណាក៏ជាប្រជាពលរដ្ឋខ្មែរតែមួយ តែកុំឲ្យតែពួកយើងខ្ញុំធ្វើអ្វីខុសនិងផ្លូវច្បាប់ហាមឃាត់ បើពួកយើងខ្ញុំរានទន្ទា្រនយកដីព្រៃលិចថ្មីខុសច្បាប់ចាប់ពួកយើងខ្ញុំដាក់ទោសចុះ។

ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង២គីឡូក្រាម ឆ្លងដែនចូលពីឡាវមកកម្ពុជា ត្រូវសមត្ថកិច្ចក្របួចបាន

ខេត្តស្ទឹងត្រែងៈសមត្ថកិច្ចខេត្តស្ទឹងត្រែងបានឲ្យដឹងថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាមានសញ្ញាសម្គាល់WYជាង២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឺបអូសបានរួមនិងជនសង្ស័យម្នាក់ដែលគេបាននាំឆ្លងដែនពីប្រទេសឡាវ ចូលក្នុងប្រទេសកម្ពុជា ដើម្បីចរាចរចែកចាយត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា។ សមត្ថកិច្ចបន្តថា ហេតុការណ៏បង្រ្កាបក្នុងបទល្មើសជាក់ស្តែងនេះនៅវេលាម៉ោង១៦និង០០ នាទី ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន នៅចំណុច ភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចខាងលើបន្តថា ជនសង្ស័យម្នាក់ដែលកម្លាំងឃាត់ខ្លួនបានមានឈ្មោះធីង សីហា ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យនិងចាប់យកវត្ថុតាង ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ស្មើ២០,០០០គ្រាប់ មានទម្ងន់ ២០៣២,២ក្រាប។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបាននាំគ្រឿងញៀននេះឆ្លងដែនមកពីប្រទេសឡាវពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី។ មជ្ឃដ្ឋានទូទៅបានលើកឡើងថា ចាប់មិនចេះអស់មែនដូចភ្លៀងរលឹមបញ្ហាគ្រឿង ញៀននាពេលបច្ចុប្បន្ននេះបើទប់ស្កាត់មិនបាននិងមានហានីភ័យខ្លាំងណាស់ចំពោះមនុស្សជាតិក្នុងសង្គម។

ព័ត៌មានសន្តិសុខសង្គម

ពុលស្រា ស និង ស្រាថ្នាំ ៣៣នាក់ ត្រូវបានដឹកទៅ សង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្ត កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស-ប្រុស ស្រី ចំនួន ៣៣ នាក់ កំពុងដឹកទៅ សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ជា បន្តបន្ទាប់ ដោយសា រពួកគាត់ មានអាការ: ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់ នាំគ្នាផឹក ស្រា ស និង ស្រាថ្នាំ កំដរ បុណ្យសព ដែលស្លាប់ ដោយសារ ពុលទឹក នៅស្រុកទឹក ផុស ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ បើតាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទី សុខាភិបាល ខេត្តកំពង់ឆ្នាំង […]

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់

បាត់ដំបងៈសមត្ថកិច្ចមូលដ្ឋានស្រុកបវេលបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងនៅថ្ងៃទី27.11.2020. វេលាម៉ោង 18និង30 នាទី លើផ្លូវ57 បេ១ ក្រុមទី7 ភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវលរវាងរថយន្ដ ម៉ាកហាយឡិនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AH4553(អ្នកបើកបររត់គេចខ្លួន)និង រថយន្ត ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ6370 បើកបរដោយឈ្មោះសុខ. ង៉ែត ភេទប្រុស អាយុ 48 ឆ្នាំមានទីលំនៅភូមិសាយសិន ឃុំ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ(របួសធ្ងន់) និងអ្នករួមដំណើរ4នាក់រងរបួសធ្ងន់2នាក់និងរបួសស្រាល 2នាក់ ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមាន 1. ឈ្មោះអ៊ុ ផល្លី ភេទស្រី អាយុ 22 ឆ្នាំ ភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ ខេត្តប៉ៃលិន( របួសធ្ងន់បាក់ភ្លៅខាងឆ្វេង) 2.ឈ្មោះ ឆោម គន្ធា ភេទ ស្រី អាយុ28 […]

ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូពេលយប់ក្នុងល្បឿនលឿនបុកសត្វគោងាប់១ក្បាលរបួសធ្ងន់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តប៉ៃលិន ៖ សត្វគោ១ក្បាលបានងាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈយុវសិស្សម្នាក់បើកម៉ូតូបុកពេញទំហឹងបណ្តាលរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសាររបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយបានក៍ស្លាប់តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុគេឃើញសត្វគោ១ក្បាល ត្រូវម្ចាស់ព្រលែងចេញពីក្រោលឱ្យដើរចេញពាសវាលពាសកាល លុះសត្វគោខាងលើរត់ឆ្លងផ្លូវយ៉ាងលឿន ស្របពេលដែលម៉ូតូយុវជនខាងលើបើកបរក្នុងល្បឿនលឿនលើដងផ្លូវត្រង់កន្លែងកើតហេតុក៍បុកពេញទំហឹងបណ្តាលឱ្យងាប់សត្វគោនៅលើដងផ្លូវ។ ក្រោយពេលកើតហេតុជនរងគ្រោះ ដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈគ្រូពេទ្យខិតខំប្រឹងប្រែងជួយសង្រ្គោះ តែហួសពេលទៅហើយព្រោះប៉ះពាល់ក្បាលខ្លាំង ។ ចំណែកឯសត្វគោ ត្រូវនគរបាលសួររកម្ចាស់ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានសន្តិសុខសង្គម

ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច ត្រូវបានចាប់ខ្លួន

ខេត្តកំពង់ចាម៖បុរសម្នាក់ បានចូលលួចលុយ នៅក្នុងផ្ទះបុណ្យសព មួយកន្លែង មិនបានសម្រេច ត្រូវបានម្ចាស់លុយជាជនរងគ្រោះវាយប្រតាតប្រតប់គ្នាប៉ោងមុខស្ពុលទើបរាយការណ៏ប្រាប់សមត្ថកិច្ច។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០២និង៤០នាទីយប់ ក្នុងពិធីបុណ្យ៧ថ្ងៃ នៅចំណុចភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនសង្ស័យ មានឈ្មោះសុខ កំសត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានដឹងថា បុរសរូបនេះបានធ្វើសកម្មភាព លបឡើងទៅលើផ្ទះ របស់សព ឈ្មោះ ម៉េងយ៉ន ភេទស្រី នៅភូមិឃុំកើតហេតុខាងលើ លួចយក៖ -ទូរស័ព្ទ២គ្រឿង (ម៉ាកអាយហ្វូនស៊ិចផ្លឹសពណ៌ខ្មៅ១គ្រឿង និងម៉ាកវីវ៉ូ ពណ៌ខៀវខ្មៅ១គ្រឿង) និង លុយចំនួន១៣៧,២០០រៀល ជារបស់ ឈ្មោះ នួន រតនា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះ កំពុងដេកលើផ្ទះ នាពេល មកធ្វើបុណ្យគម្រប់ខួប៧ថ្ងៃសពជីដូន។ […]

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន លើកឡើងថា «ខ្មែរត្រូវរួបរួមគ្នា»ប្រឆាំងកូវីដ-១៩

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងក្រុមតេលេក្រាមជាមួយអ្នកសារព័ត៌មានថា ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ លោកជំទាវ បានលើកឡើង បន្ទាប់ពីក្រុមការងារព័ត៌មានចោទសួរដេញដោលពាក់ព័ន្ធព័ត៌មានភរិយារបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានរកឃើញ សង្ស័យថា ផ្ទុកខូវីដ ១៩ គាត់មកពីក្រៅប្រទេស ហើយមិនគោរពតាមចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។ លោកជំទាវ ឱ វណ្ណឌីន នៅក្នុងក្រុមតេលេក្រាមជាមួយអ្នកសារព័ត៌មាន៖ «ខ្ញុំសូមឆ្លើយនូវសំណួរទាំងប៉ុន្មានខាងលើដោយទាំងមិនទាន់បានធ្មេចសោះឡើយតាំងពីថ្ងៃម្សិលមិញមកទល់ពេលនេះថា៖ ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៌វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៍»។ លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា នៅប្រទេសគេដែលមានធនធានច្រើនជាងកម្ពុជា នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែបនាក់ដែរ។ […]

ព័ត៌មានជាតិ

នគរបាលចរាចរនៅតែបន្តរិតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅ ខណៈគ្រោះថ្នាក់ចរាចរមានការថមថយក្តី

ខេត្តប៉ៃលិនៈសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិននៅតែបន្តរិតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅយ៉ាងសកម្មដដែល ពិសេសនៅតាមផ្លូវជាតិលេខ៥៧B ដើម្បីត្រួតពិនិត្យមើលរថយន្តល្មើសច្បាប់ ដែលងាយបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាដើម ។ លោក ប្រាក់ វិគុណ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ នេះថា នៅទូទាំងខេត្តប៉ៃលិនសមត្ថកិច្ចនគរបាលចរាចរណ៍បានរិតបន្តឹង និងដាក់គោលដៅចំនួន៤គឺៈ ទី១. គោលដៅនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី២. នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី៣. កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិន ដាក់ចល័តក្នុងក្រុងនិងទី៤. កម្លាំងនគរបាលនៃអធិការនគរបាលស្រុកសាលាក្រៅចល័តក្នុងស្រុក ។ លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថា ការផាកពិន័យនេះ ធ្វើឡើងតាមគោលការណ៏រច្បាប់និងបទបញ្ជារបស់ក្រសួងរួមមានម៉ូតូមាន៩ចំណុច និងរថយន្តមាន៧ចំណុច ហើយបទល្មើសដែលប្រជាពលរដ្ឋតែងតែធ្វេសប្រហែសជាងគេនោះគឺបើកបរលើសល្បឿនកំណត់ និងដឹកលើសទម្ងន់ជាដើម ។ល។ លោកបញ្ជាក់ទៀតថា ចំណែកប៉ុន្មានខែកន្លងមកនេះ បទល្មើសមានការថយចុះច្រើនគឺ ប្រជាពលរដ្ឋបានគោរពច្បាប់យ៉ាងល្អ ពោលមានតែមួយចំនួនតូចប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ លោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងកុំធ្វេសប្រហែសឡើយ ព្រោះគ្រោះថ្នាក់វាបណ្តាលឲ្យយើងខាតបង់ទ្រព្យសមត្តិ អាយុជីវិតខ្លួន និងអ្នកដទៃផងដែរ ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានសន្តិសុខសង្គម

កម្លាំងប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមច្បាប់

ខេត្តស្វាយរៀង៖ ជនសង្សយ័ចំនួន០៦នាក់(ស្រី០១នាក់)រួមជាមួយវត្ថុតាង ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២ នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះគឺធ្វើឡើងកាលពីថ្ងៃទី២៤.២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត និងស្ថិតក្រោមការសម្របសម្រូលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងកម្លាំងការិយាលយ័ជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់និងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៧កញ្ចប់(ធំ០២កញ្ចប់)- ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង -ទូរសព្ទ័ដៃ០៦គ្រឿង-ម៉ូតូ០២គ្រឿង ព្រមទាំងឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។