ព័ត៌មានសន្តិសុខសង្គម

មន្ត្រីយោធាពាក់ស័ក្ត៣ម្នាក់ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃចាស់ម្នាក់.និងបក្សពួកជាពលរដ្ឋស៊ីវិលចំនួន៣នាក់ទៀត បានគំរាមកំហែងហាមឃាត់មិនឲ្យប្រជាកសិករធ្វើស្រែ

បន្ទាយមានជ័យៈប្រជាកសិករចំនួនជាង៣០គ្រួសារ រស់នៅក្នុងស្រុកមង្គលបូរីនិងស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យជាប់និង ព្រំប្រទល់ស្រុកឯកភ្នំខេត្តបាត់ដំបង បានលើកឡើងទាំងកំហឹងថា ដោយសារតែមួរម៉ៅក្តៅក្រហាយពីការគំរាមកំហែងពីមន្រ្តីប៉ូលីសនិងមន្រ្តីយោធាដែលប្រើប្រាស់តួនាទីខុសឆ្គងមកសំឡុតគំរាមកំហែងពួកគាត់ជារៀងរាល់ថ្ងៃ។ការសំឡុតនិងគំរាមកំហែងនេះ ទើបតែក្នុងរយៈពេលថ្មីៗប៉ុន្មានខែនេះ របស់មន្ត្រីយោធាពាក់ស័ក្ត៣ម្នាក់ នាយរងសេនាធិការម្នាក់និងនាយរងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃចាស់ម្នាក់.និងបក្សពួកជាពលរដ្ឋស៊ីវិលចំនួន៣នាក់ទៀត មកគំរាមកំហែងញ៉ុះញ៉ង់រាយការណ៏ទៅថ្នាក់លើមិនសមហេតុផល ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំខេត្តបាត់ដំបងដាក់កម្លាំងចុះមកត្រួតពិនិត្យនិងបានហាមឃាត់ពួកគាត់ជាប្រជាកសិករធ្លាប់កាន់កាប់អាស្រ័យផលធ្វើស្រែលើទីតាំងដីនោះជាច្រើនឆ្នាំមកហើយ ដែលមានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកខេត្តបន្ទាយមានជ័យ ដែលលិខិតនោះចេញឲ្យក្នុងកំឡុងឆ្នាំ២០០៦កន្លងមក ដោយហាមឃាត់មិនឲ្យពួកគាត់ធ្វើស្រែចិញ្ចឹមជីវិតជាបន្តទៀត ដោយពួកគេលើកឡើងថាដីតំបន់នេះជាដីតំបន់៣ត្រូវបានហាមឃាត់ ហើយជាដីឋិតក្នុងខេត្តបាត់ដំបង ព្រោះប្រជាកសិករទាំងអស់នេះរស់នៅក្នុងខេត្តបន្ទាយមានជ័យ មិនអាចមកធ្វើស្រែក្នុងទីកដីខេត្តបាត់ដំបងបានទេ ហើយលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ប្រជាកសិករទាំងអស់នោះត្រូវបាននិរាករណ៏ចោលអស់ហើយ និងបានរុះរើកាប់បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ(ពួកគាត់)ប្រជាកសិករដូចជា លើកម៉ាស៊ីនបូមទឹកទំលាក់ចូលទឹកស្ទឹង រុះរើខ្ទមធ្វើស្រែ ចាក់ស្រូវពូជចោល គំរាមចាប់ចងដាក់ខ្នោះជាដើម ដើម្បីពួកខ្លួនក្តោបយកដីពីពួកគាត់ធ្វើជាកម្មសិទ្ធិ។ ប្រជាពលរដ្ឋទាំងនោះបានបន្តថា ជាក់ស្តែងកាលពីថ្ងៃសុក្រទី២៥ ខែធ្នូឆ្នាំ ២០២០ថ្មីៗ កន្លងមកនេះមានកងកម្លាំងចម្រុះចំនួន២៦នាក់ជាមន្ត្រីប៉ូលិសនិងមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះមកត្រួតពិនិត្យមើលប្រជាពលរដ្ឋអាស្រ័យផលដីនៅចំណុចគៀនស្បូវនិងចំណុចអាងតាម៉ាក់បន្ទាប់មកកម្លាំងទាំងនោះបានសាកសួរពួកគាត់(ជាប្រជាកសិករ)ដែលកំពុងបូមទឹកដាក់ស្រែនិងព្រួសស្រូវ ហើយពួកគាត់បាននិយាយថាមិនឱ្យបូមទឹកដាក់ស្រូវធ្វើស្រែនៅតំបន់នេះទៀតទេ។ព្រោះថាមានគេរាយការណ៍ថាមានប្រជាពលរដ្ឋយកគ្រឿងចក្រត្រាក់ទ័រឈូសឆាយព្រៃថ្មី បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យនិងសាកសួរ រួចហើយទើបដឹងថាប្រជាកសិករពួកយើងខ្ញុំមិនបានឈូសឆាយព្រៃដូចពួកគេរាយការណ៍នោះទេ។ ពួកគាត់ជាប្រជាកសិករដដែលខាងលើបានបន្តថា តាមពិតពួកអ្នករាយការណ៍នោះឯងជាអ្នកឈូសឆាយដីព្រៃ គឺមានឈ្មោះលោកជា ជេម មានតួនាទីជានាយរងសេនាធិការនិងបក្ខពួកជាមន្រ្តីយោធា.សិករងខេត្តបាត់ដំបង…២..ឈ្មោះអនុសេនីយ៍ឯកព្រំ ណារ័ត្ន ជាមន្រ្តីយោធាប្រចាំបឹងទន្លេសាបពាក់ស័ក្ត៣និងទី៣.ឈ្មោះធឿន ភក្តី.ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់..បាននាំបក្សពួកគាត់មានដូចជាឈ្មោះ.១..ថឹក..ឌឿក..២..ឈ្មោះយ៉ង់ យិន..៣..ឈ្មោះសុខ ចន្ទ ដែលពួកគេទាំង៣ជាប្រជាពលរដ្ឋស៊ីវិលនិងជាមេឈ្មួញប្រមូលទិញដី ដែលមានមន្រ្តីយោធានិងមន្រ្តីនគរបាលនាយរងប៉ុស្ត៏ទាំងនោះនៅពីក្រោយខ្នង។ ពួកគាត់ជាប្រជាពលរដ្ឋដដែលបន្តថា ពួកមន្រ្តីយោធានិងមន្រ្តីនគរបាលនាយរងប៉ុស្ត៏និងបក្ខពួកជាពលរដ្ឋស៊ីវិលនោះរាយការណ៏ទៅថ្នាក់លើខេត្តបាត់ដំបងមិនពិតឡើយ បើពិតដូចការរាយករណ៏ថាបានរុករានទន្ទ្រានឈូសឆាយព្រៃលិចទឹកថ្មីមែននោះសូមឲ្យចាប់ខ្លួនពួកគាត់ចុះ។ តែខណៈពេលនេះកម្លាំងចម្រុះបានចុះមកពិនិត្យជាក់ស្តែងគឺមិនមានទន្រ្ទានយកដីព្រៃថ្មីដូចការចោទប្រកាន់នោះឡើយ។ គឺពួកគាត់ធ្វើតែនៅលើដីស្រែដែលពួកគាត់ធ្លាប់បានធ្វើនិងកាន់កាប់អាស្រ័យផលជាយូរឆ្នាំកន្លងមកមិនមានព្រៃឈើនោះឡើយ។ពួកគាត់បន្តថា ដោយកម្លាំងចម្រុះនោះពិនិត្យឃើញជាក់ស្តែងហើយរួចប្រាប់កុំឲ្យធ្វើស្រែនៅកន្លែងនេះបន្តទៀត ទៅវិញ តើឲ្យពួកគាត់ទៅធ្វើស្រែនៅឯណាវិញ ដើម្បីចិញ្ចឹមជីវិត។ […]

ព័ត៌មានសន្តិសុខសង្គម

មន្រ្តីជំនាញរកឃើញសារធាតុគីមីក្នុងពពុះសណ្តែក និងសរសៃគុយទាវ នៅផ្សារក្រោលគោ

ខេត្តស្វាយរៀង៖ លោកផឹង និលប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោក ផឹង និល បានឲ្យដឹងថានៅព្រឹកនេះក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រី កបប យើងក៏បានផ្សព្វផ្សាយនឹងចែកស្ទិកគ័រដល់អាជីវករដើម្បីបានយល់អំពីផលិតផលដែលសំបកវេចខ្ចប់មានស្លាកសញ្ញាត្រឹមត្រូវផងដែរ។ លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាពពុះសណ្តែក ចំនួន ៧Kg មាន (គីមី Borax )និងសរសៃគុយទាវ៩kgមានសារធាតុគីមី ព្រមទាំំងទឹកដោះគោកូនក្មេងម៉ាក់ADដែលហួសកាលបរិច្ឆេតប្រើប្រាស់ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ លោក ផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕  

ព័ត៌មានសន្តិសុខសង្គម

ជម្លោះពាក្យសំដី ក្លាយជាហឹង្សា ប្រពន្ធទាញកាំបិតចិតបន្លែចាក់ប្តីចំដើមទ្រូងប្ដី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ខេត្តមណ្ឌលគិរីៈ គ្រាន់តែជម្លោះពាក្យសំដីបន្តិចបន្ទួចសោះក្លាយជាហឹង្សា ប្រពន្ធទាញកាំបិតចិតបន្លែចាក់ប្តីចំដើមទ្រូងប្ដី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២.២០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នៅផ្ទះស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្រ្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ញិះ យ៉េន ហៅដា អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។ ចំណែកបុរសជាប្តីរងគ្រោះឈ្មោះ ជឿន បុផាន់ អាយុ៣០ឆ្នាំ ជនជាតិព្នង មុខរបរកសិករបានរងរបួសមុតលើដោះខាងស្ដាំ ប្រវែង២សង់ទីម៉ែត្រយ៉ាងធ្ងន់ធ្ងរ។ សមត្ថកិច្ចបន្តថាករណីដែលឈានដល់បង្កហិង្សានេះគឺផ្តើមចេញពីជម្លោះពាក្យសម្តីខ្លាំងឡើងៗទប់កំហឹងលែងបានប្រពន្ធក៏ស្ទុះទៅយកកូនកាំបិតមកចាក់ប្តីតែម្តង ហើយក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ធី សុផល

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន ០៣ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនចណីជួញដូរគ្រឿងញៀន

បាត់ដំបងសមត្ថកិច្ចជំនាញបានឲ្យដឹងថាជនសង្ស័យចំនួន ០៣ នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ករណីដឹកជញ្ជូនរក្សាទុកចាត់ចែងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ហេតុការណ៍គាត់ខ្លួនពួកគេនៅវេលាម៉ោង១០,៣០ ថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២០ នៅចំណុចក្រុមទី ១០ ភូមិអូសាឡៅឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបងដោយសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះប្រតិបត្តិការបង្ក្រាបបានមួយករណីរក្សាទុកចាក់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្ដែង។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០១ នាក់មានឈ្មោះរឿនសុជាហៅហ៊ីមភេទប្រុសអាយុ៣១ ឆ្នាំមានទីលំនៅភូមិអូសាឡៅឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបងជំនាញបន្តថាវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន០៤ ថង់ទម្ងន់ ៩,៧ ក្រាមទាំងសំបកទូរស័ព្ទដៃចំនួន១ គ្រឿងកាបូបដាក់លុយចំនួន២ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះរឿនសុខជាហៅហ៊ីមនិងដោយមានការអនុញ្ញាតពីឯកឧត្តមគឺប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសម្តេចជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ទៀតនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ វេលាម៉ោង ១០,០0 នាទីនៅចំណុចក្រុមទី៦ ភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងជនសង្ស័យទាំង២ នាក់មានឈ្មោះដូចខាងក្រោមមួយឈ្មោះសូត្រវិជ្ជនីហៅម៉ាប់ភេទប្រុសអាយុ៣៤ ឆ្នាំមានទីលំនៅភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងពីឈ្មោះធួងឈិនហ្វុងហៅឡុងភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិ១៣មករាសង្កាត់ព្រែកព្រះស្ដេចក្រុង/ខេត្តបាត់ដំបង។   សមត្ថកិច្ចជំនាញបានបន្តថាត្រូវការខ្លួនដោយធ្វើតាមគ្រប់អូបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន០១ថង់ទម្ងន់០,៨៥ ទូរស័ព្ទដៃចំនួន ២ គ្រឿងកាបូបដាក់លុយចំនួន ២ ថង់សម្រាប់ចែករំលែកថ្នាំញៀនលក់និងសម្ភារៈប្រើប្រាស់មួយចំនួនសរុបថ្នាំញៀនទាំងពីរលើកមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន៥ ថង់ទម្ងន់១០,៨៥ក្រាមទាំងសំបក។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានធ្លាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិនចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កច្រកទ្វារអន្តរជាតិព្រំ

ប៉ៃលិនៈក្រោយប្រកាសតែងតាំងលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្មី បានចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កច្រកទ្វារអន្តរជាតិព្រំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ក៍បានផ្តាំផ្ញេីដល់មន្ត្រីទៅច្រកទ្វារអន្តរជាតិព្រំ ឱ្យខិតខំយកចិត្ត្តទុកដាក់់ធ្វើការងារចត្តាឡីស័ក ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងវិធានការ ការពាររបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ។ តាមរយៈប្រជាពលករដែលឆ្លងដែនតាមច្រករបៀងមួយ ខណៈខាងភាគីថៃមិនអនុញ្ញាតិឱ្យឆ្លងតាមច្រកទ្វារអន្តរជាតិ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំចាត់មន្រ្តីនៃមន្ទីរ អង្គភាពជំនាញ ចុះអនុវត្តន៍ការធ្វើចត្តាឡីស័កចំពោះពលករ ដែលបានចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងមាតុប្រទេសវិញ ក្នុងភូមិសាស្ត្រទឹកដីខេត្តប៉ៃលិន ។ ក្នុងនោះក្រុមការងារបានត្រួតពិនិត្យបន្ទប់សម្រាក បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងសម្រាប់របស់ក្រុមគ្រូពេទ្យ និងកម្លាំងការពារ នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តច្រកទ្វារអន្តរជាតិព្រំស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ឯកឧត្តម ហែម រិទ្ធី មានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៣.១២.២០២០ […]

ព័ត៌មានសេដ្ឋកិច្ច

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលប្រកបមុខរបរដាំ ដំណាំទំពាំងបារាំងកំពុងបារម្ភអំពីជីវភាព

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានមុខរបរដាំ ដំណាំទំពាំងបារាំង កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាជីវភាពប្រចាំថ្ងៃ នៅពេលដែលសង្កេតឃើញដំណាំរបស់ពួកខ្លួនខណៈដំណាំរបស់ខ្លួនប្រឈមនឹងការកើតជំងឺ មេរោគ គឺជំងឺងាប់ដើម ដែលបណ្ដាលឲ្យខូចខាតអស់ជាច្រើនដើម ។ បើតាមការរៀបរាប់របស់លោក ជួន ទី អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា រូបលោកបានចាប់យកមុខរបរដាំ ដំណាំទំពាំងបារាំងនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ តាំងពីដើមរៀងមកដល់ពេលនេះ គឺដំណាំទំពាំងគ្មានបញ្ហាអ្វីកើតឡើងឡើយ ទើបតែនៅឆ្នាំចុង២០២០នេះ ស្រាប់តែដំណាំទំពាំងបារាំងរបស់លោក មានការងាប់ដើម ចាប់តាំងពីស្លឹករហូតទៅដល់ឫស ខូចខាតជាបន្តបន្ទាប់ពីមួយដើមទៅមួយដើមឆ្លងគ្នា ទោះបីជាលោកខិតខំប្រឹងប្រែង រកវិធីដើម្បីព្យាបាលដូចជារកថ្នាំបាញ់ ដាក់ជី នៅតែមិនទទួលបានផលល្អនោះឡើយហើយឆ្នាំនេះក៏ដោយសារតែអាកាសធាតុមានការប្រែប្រួល ភ្លៀងធ្លាក់ច្រើនផង។ កសិកររូបនេះបន្តទៀតថា លោកបានដាំទំពាំង បារាំងនេះ ចំនួនជាង១ម៉ឺនដើមនៅលើផ្ទៃដីជិត២ហិកតា ដោយប្រមូលផលក្នុងមួយថ្ងៃ លក់បាន១០ ទៅ ២០ គីឡូក្រាម ដោយក្នុងមួយគីឡូ លក់ដុំឲ្យម៉ូយតម្លៃ១៤,០០០រៀល ដោយមានម៉ូយមកពីខេត្តផ្សេងៗ ដូចជា សៀមរាបបាត់ដំបង រហូតដល់រាជធានីភ្នំពេញ។ លោកបន្តថា ដំណាំទំពាំងបារាំងងាយដាំដុះ អំពីវិធីដាំ […]

ព័ត៌មានជាតិ

ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់ថែមទៀតបានជាសះស្បើយ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកជាសះស្បើយទាំង២នាក់នោះរួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារមួយ ក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ២៖ បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់។ សម្រាប់ឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» រកឃើញសរុបចំនួន ៤១នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន៣២នាក់និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន៩នាក់៕

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅតាមដងស្ទឹងសៀមរាប ជាង៤០០គ្រួសារ ស្ម័គ្រចិត្តចេញទៅនៅកន្លែងថ្មី

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លី សម្រាប់ ប្រជាពលរដ្ឋ រស់នៅលើដីចំណីស្ទឹង តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្ត រុះរើសំណង់ នៅតាមបណ្តោយស្ទឹងសៀមរាប។ លោកទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយ ដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។ក្នុងឱកាស ចុះពិនិត្យទីតាំងនេះ អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំ ឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យសមស្រប ទៅតាមតម្រូវ របស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងការទទួលគោលនយោបាយនេះ បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ […]

ព័ត៌មានជាតិ

នាយទាហានម្នាក់ឈឺធ្ងន់សម្រាកនៅលើគ្រែ លើកម្រាមសំពះ រកជំនួយពីសប្បុរសជនក្នុងនិងក្រៅប្រទេស

ខេត្តប៉ៃលិន ៖ បើតាមសម្តីលោក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ព្រំដែនកម្ពុជា-ថៃ បានរៀបរាប់ទាំងសម្លេងខ្សាវៗ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងផ្ទះរបស់ខ្លួន នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:កំពុងឈឺធ្ងន់ នៅលើគ្រែឱ្យដឹងថា ៖ គាត់ជាអតីតមន្រ្តីយោធាប្រចាំការនៅរាជធានីភ្នំពេញ ជាអង្គរក្សរបស់ឯកឧត្តម មាស សុភា លុះរហូតមកដល់ឆ្នាំ២០០៥ គាត់ក៏បានផ្លាស់ប្តូរការងារមកប្រចាំការនៅបន្ទាត់ព្រំដែន ហើយបានឡើងកាន់តំណែងជាមេបញ្ជាការកងល្បាតទី១ កងការពារព្រំដែននៅឆ្នាំ២០១៣ ។ លោកបានបន្តទៀតទាំងទឹកភ្នែកហូរ និងអួលដើមក.ឱ្យដឹងថា គាត់ មានប្រពន្ធ ឈ្មោះ ខៀវ ណាវី អាយុ៤៨ឆ្នាំ មានកូនប្រុសនៅក្នុងបន្ទុកចំនួន៣នាក់ ហើយកាលពីលោកនៅមានកម្លាំងរឹងមាំ គឺបានខិតខំបំពេញភារកិច្ច ជូនជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន មិនរាថយនោះឡើយ។ លុះមកដល់ឆ្នាំ២០១៨ ស្រាប់តែគាត់មានជម្ងឺរលាកសួត ហើយក៏ឈឺធ្ងន់ធ្ងរឡើងៗ ដោយព្យាបាលបណ្តើរ នៅបម្រើការងារបណ្តើរ ហើយក៏យកលុយកាក់ ដែលខ្លួនបានខិតខំសន្សំទុក ទៅព្យាបាល រហូតដល់រាជធានីភ្នំពេញ និងមន្ទីរពេទ្យនានាជាច្រើន តែមិនអាចធ្វើឱ្យជម្ងឺនេះ ធូរស្បើយឡើងវិញដូចដើមនោះឡើយ […]

ព័ត៌មានជាតិ

ការប្រមូលត្រីប្រហុកឆ្នាំនេះធ្លាក់ចុះពី ១៣ ទៅ៣០ភាគរយ តែមិនប៉ះពាល់ការធ្វើប្រហុកទេ

ភ្នំពេញៈរដូវប្រមូលផលនេសាទ នៅតាមដាយ ក៏ដូចជាការនេសាទត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរដូវត្រីចុះពីបឹងទន្លេសាបនៅឆ្នាំ២០២០នេះ មានការថយចុះចន្លោះពី១៣ភាគរយ ទៅ៣០ភាគរយ។ បើទោះបីផលត្រីនៅឆ្នាំនេះមានការថយចុះយ៉ាងណាក្តី តែការធ្វើត្រីប្រហុករំពឹងថា មិនប៉ះពាល់ទេ គ្រាន់តែតម្លៃត្រីថ្លៃជាងឆ្នាំកន្លងទៅ ដោយមួយគីឡូទាបបំផុតតម្លៃប្រមាណ ៥,០០០រៀល។ ក្នុងកំលុងខែធ្នូ ជារៀងរាល់ឆ្នាំជាពេលវេលាមួយ ដែលត្រីចាប់ផ្តើមចេញពីបឹងទន្លេសាប ចុះមកតាមដងទន្លេសាប និងទៅតាមតំបន់ដទៃទៀត។ ក្នុងកំលុងពេលនេះ ក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរចាប់ផ្តើមនាំគ្នាគិតគូរ ពីការប្រមូលទិញត្រីធ្វើប្រហុកផ្អកទុកគ្រាន់បរិភោគផងដែរ។ សម្រាប់ឆ្នាំ២០២០នេះ រដ្ឋបាលជលផលបានជូនដំណឹងថា ការត្រីចាប់ផ្តើមចុះខ្លាំងពីបឹងទន្លេសាបនៅក្នុងចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលនិយមធ្វើប្រហុកផ្អក ត្រៀមលក្ខណៈសម្បត្តិក្នុងការទិញត្រី ដើម្បីធ្វើប្រហុកផ្អកផងដែរ។ នៅប្របច្រាំងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកពញាឭ ខេត្តកណ្តាល ជាទីតាំងមួយដែលប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា មានខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំងជាដើម តែងនាំគ្នាទៅប្រមូលផ្តុំទិញត្រីសម្រាប់ធ្វើប្រហុកផ្អកទុកបរិភោគ។ នៅឆ្នាំនេះក៏ដូចគ្នាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា បានទៅប្រមូលផ្តុំគ្នាក្នុងការទិញត្រីធ្វើប្រហុកផ្អក។ ទិដ្ឋភាពនៅកន្លែងប្រមូលផ្តុំធ្វើប្រហុកផ្អកនេះ ប្រជាពលរដ្ឋមួយចំនួនមិនអាចទិញត្រីធ្វើប្រហុកផ្អក តាមការគ្រោងទុករបស់គាត់នោះឡើយ។ មិនបានដូចការគ្រោងទុកដោយសារត្រីមិនសូវសម្បូរដូចរាល់ឆ្នាំ ហើយមានតម្លៃផងដែរ។ ក្នុងដំណើរចុះពិនិត្យការធ្វើប្រហុកផ្អក និងការចាប់ត្រីធ្វើប្រហុកផ្អកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អកនៅឆ្នាំនេះ […]