ព័ត៌មានជាតិ

រដ្ខមន្រ្តីក្រសួងកសិកម្ម ក្នុងដំណើរបេសកកម្មរយ:ពេល៥ថ្ងៃលើវិស័យវារីវប្បកម្ម

ភ្នំពេញៈ ក្នុងដំណើរបេសកកម្មតាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី រយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីអញ្ជើញទៅចូលរួមវេទិការជាតិអេកូទេសចរណ៍លើកទី២ វាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង) និងសាកវប្បកម្ម។ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ឯកឧត្តមរដ្ឋមន្រ្តី រួមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួងនិង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត […]

ព័ត៌មានជាតិ

អំណោយមួយចំនួនត្រូវបានចែកជូនដល់កងទ័ពជួរមុខ

ឧត្តរមានជ័យៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា ដោយបានចូលរួមជាគណៈអធិបតី ពីឯកឧត្តម ឃិន ញ្ញាណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រតិភូអមដំណើរនឹងនាយទាហាននឹងនាយទាហានរង|នៅព្រឹកនាថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ រួមនឹងអង្គភាពនគរបាលវរះព្រំដែនគោក៧០២ប្រចាំទិសប្រាសាទតាមាន់ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលដល់កងកម្លាំងទាំងពីរដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជាបានមានប្រសាសន៏ថា ទោះបីអំណោយទាំងនេះមានចំនួនតិចតួចក្តីក៏ជាការលើកទឹកចិត្តចំពោះកងកម្លាំងឈរជើងជួរមុខតាមបន្ទាត់ព្រំដែនក្នុងការជួយដោះស្រាយចែករំលែកដល់ការខ្វះខាត បានមួយគ្រាផងដែរ។ឯកឧត្តមបន្តថា អំណោយទាំងនេះមួយចំនួននៅក្នុងអង្គភាពនិងមួយចំនួនជាអំណោយផ្ទាល់ខ្លួនមកចែកផ្ទាល់ដៃដល់កងកម្លាំងទាំងពីរ។ អំណោយទាំងនោះរួមមាន កង់100គ្រឿង មានម៉ី ទឹកត្រី ត្រីខ ត្រីងៀត សាច់ក្រក ទឹកស៊ីអ៊ីវ នាឱកាសនេះផងដែរថវិកាសម្រាប់ជូនអង្គភាពកងពលតូចថ្មើរជើងលេខ 42 – 2500 ដុល្លារ សរុបរួម 24, 160 ដុល្លារ ថវិកាសម្រាប់ឧបត្ថម្ភជូនដល់នគរបាលវរៈព្រំដែនគោក 702 ចំនួន១,០០០ដុល្លារ សរុបរួមក្នុងអង្គភាព ៤,៤១០ដុល្លារ ថវិកាសរុបរួមទាំងពីអង្គភាព ២៨, ៥៧០ដុល្លារ ។ គួរបញ្ជាក់ថា: អំណោយទាំងនេះរួមមានថវិកា អគ្គិសនីកម្ពុជាចំនួន […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្តីការថ្មី ក្រសួងសាធារណការ នឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ យោងតាមរបាយការណ៏បានឲ្យដឹងថា អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ អគារថ្មីរបស់ក្រសួងសាធារណការ សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនឹងថ្នាំញៀន

បាត់ដំបង´ជនសង្ស័យមានឈ្មោះ ឈូត ចន្ធី ហៅហ៊ីន ភេទប្រុសអាយុ ២៦ ឆ្នាំមានទីលំនៅភូមិពេជ្រចង្វាឃុំរស្មីសង្ហារស្រុករតនមណ្ឌលខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវាលាម៉ោង ១៣:២០ ថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ នៅចំណុចភូមិពេជ្រចង្វាឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហារ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន ២៣ថង់ទម្ងន់ ៦៣,៧០ក្រាមទាំងសំបក,ទូរស័ព្ទដៃចំនួន ១ គ្រឿងថង់សម្រាប់ចែករំលែកច្រកថ្នាំញៀនលក់និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែនដោយថ្នាំញៀនទាំងអស់នេះខ្លួនទិញពីជនមិនស្គាល់មុខយកមកលក់ចែកចាយបន្តហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានសេដ្ឋកិច្ច

បុរសពោះម៉ាយម្នាក់ ដាំបន្លែល្ហុង៤ហិកតា ដើម្បីបេះលក់ផ្គត់ផ្គង់ជិវភាពប្រចាំថ្ងៃ

ខេត្តប៉ៃលិនៈប្រជាកសិករពោះម៉ាយម្នាក់ មានកូនស្រីតូចម្នាក់អាយុ៣ឆ្នាំនៅក្នុងបន្ទុក បានខិតខំប្រឹងប្រែងដាំដំណាំបន្លែល្ហុងចំនួន៤ហិកតា នៅជាប់នឹងជើងភ្នំខៀវ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន សម្រាប់បេះលក់បានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ គាត់ ក៏ដាំដំណាំផ្សេងៗ ជាច្រើននៅលើដី ចម្ការប្រមាណ១០ហិកតាផងដែរ ។ តែគាត់បារម្ភពីបញ្ហាសត្វស្វាទាំងហ្វូង ចូលស៊ីនិងបេះផ្លែល្ហុងចូលក្នុងព្រៃ ភ្នំនាំកូនចៅស៊ីរាល់ថ្ងៃ ពិបាកក្នុងការការពារ ។ បុរសខាងលើនេះមាន ឈ្មោះ មុត ស្មាអែល អាយុ៦៣ឆ្នាំ រស់នៅភូមិខាងលើ បានឱ្យដឹងថា រូបលោកបានដាំល្ហុងមួយប្រភេទឈ្មោះ ហូឡេន ចំនួនជាង៤,០០០ដើម ដែលជាតម្រូវការទីផ្សារ នៅលើផ្ទៃដីប្រមាណ១០ហិកតា ។ លោកបន្តទៀតថា ដំណាំល្ហុងប្រភេទនេះ កាលពីមុនទាន់មានករណីជម្ងឺកូវីដ១៩ នៅពេលទុំបេះលក់១គីឡូក្រាមតម្លៃ២,០០០រៀល ដោយមានម៉ូយធ្វើដំណើរមកពីក្រុងប៉ៃលិន ចូលទៅម៉ៅទិញពេលជិតទុំ បេះដឹកយកទៅលក់បន្តនៅតាម បណ្តាខេត្តនានា ។ លោកដាំដំណាំល្ហុងប្រភេទ ហូឡេននេះ អស់រយ:ពេលជាង៣ឆ្នាំមកហើយ គឺគេទិញយកទៅទទួលទាននៅពេលទុំ មិនមែនជាប្រភេទល្ហុងបន្លែនោះឡើយ ដោយមានរសជាតិផ្អែម ឆ្ងាញ់ ។ តែអ្វីដែលធ្វើឱ្យលោកមានការព្រួយបារម្ភនោះ ដោយសារតែនៅក្នុងចម្ការរបស់លោកជាប់នឹង ជើងភ្នំខៀវ សម្បូរទៅដោយសត្វស្វា ដែលចូលមកស៊ីល្ហុងរបស់លោកជារៀងរាល់ថ្ងៃ […]

ព័ត៌មានជាតិ

អតីតអ្នកបរបាញ់សត្វព្រៃលក់ក្លាយជាមន្ត្រីឧទ្យានុរក្សសត្វអំពាវនាវឲ្យឈប់បាញ់សត្វក្នុងដែនជម្រក

រាជធានីភ្នំពេញ ៖ អតីតជាអ្នកដើរបរបាញ់សត្វក្នុងដែនជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរីម្នាក់ដើម្បីយកទៅលក់ឲ្យឈ្នួញធំៗ បានក្លាយជាមន្ទ្រីឧទ្យានុរក្សបានអំពាវនាវដល់អ្នកដើរបាញ់សត្វ ទាំងអស់ ងាកមកចូលរួមអភិរក្សសត្វព្រៃវិញ ។នៅក្នុងដៃកំពុងកាន់វិញ្ញាបណ្ណបត្រសរសើចេញពីក្រសួងបរិស្ថាន និងអង្គការ WWF លោក មិន ធឿន ជាមន្ត្រីអភិរក្សសត្វព្រៃក្នុងដែនជម្រកស្រែពក និងភ្នំព្រេក ដែលទើបទទួលបាន លិខិតសរសើពីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានរៀបរាប់ថា កាលពីមុនលោកជា អតីតទាហានខ្មែរក្រហមបានប្រកបរបដើរបរបាញ់ និងទាក់សត្វព្រៃលក់ ដើម្បីចិញ្ចឹមក្រពះ ។ លោកបានអំពាវនាវដល់អ្នកប្រកបរបបបាញ់សត្វទាំងអស់បញ្ឈប់សកម្មភាព បាញ់ទៅ ដើម្បីរក្សាសត្វព្រៃឲ្យបានច្រើនទុកឲ្យកូនចៅជំនាន់ក្រោមបានស្គាល់ និងដើម្បីប្រទេសផងដែរ ។លោក មិន ធឿន បានលើកឡើងថា មូលហេតុដែលលោកដើរបាញ់សត្វដោយមិនដឹងធ្វើអ្វីនោះទេ ទើបលោកសម្រេចដើរបាញ់សត្វ ពេលនោះលោកបាញ់សត្វដែលមានទំហំធំៗ ដូចរមាំង ទម្រោង ដំរីជាដើម ដើម្បីយកស្នែងលក់ ។ លោកបញ្ជាក់ថា ៖«ខ្ញុំបរបាញ់បានអស់សត្វច្រើន គឺតាំងពីចេញពីសម័យខ្មែរក្រហម គឺប្រហែល១០ឆ្នាំ ខ្ញុំនឹកឃើញថា ការបរបាញ់សត្វនេះមិនក្លាយជាអ្នកមានទេទើបខ្ញុំឈប់ ។ ចង់និយាយ បើយើងបាញ់សត្វរយៈពេល២ឬ៣ខែអស់សត្វ អីចឹងបានអីធ្វើទៀត ដូច្នេះសម្រេចចិត្តឈប់តែម្តង» ។ សម្រាប់ការងារចូលបំរើការងារជាមន្ត្រីការពារសត្វព្រៃលោក មិន ធឿន […]

ព័ត៌មានសន្តិសុខសង្គម

នៅឆ្នាំ២០២០ អន្ទាក់ជិត៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារសត្វព្រៃ របស់កម្ពុជា

មណ្ឌលគិរីៈតំបន់ការពារសត្វព្រៃ របស់កម្ពុជា នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ក្នុងនោះអន្ទាក់ជាង១២លានអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារនៅទូទាំងទ្វីបអាស៊ី។ ដោយឡែកសម្រាប់នៅកម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅនេះ អន្ទាក់ជិត៥ម៉ឺនអន្ទាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដោះចេញពីតំបន់ការពារនៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ២៦ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។ លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «កត្តាដែលគំរាមកំហែងខ្លាំង គឺពាក់ព័ន្ធនឹងអន្ទាក់ ដែលចំនួនអន្ទាក់នេះ គឺយើងឃើញហើយ មានការកើនឡើង ហើយនៅអាស៊ីបើតាមរបាយការណ៍របស់លោក សេង ទៀក បានបញ្ជាក់ គឺ១២លានជាងអន្ទាក់ ស្ថិតនៅក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា របស់យើងបានរកឃើញថាចំនួនអន្ទាក់ មានការកើនឡើងដែរ ពីព្រោះនៅក្នុងមួយឆ្នាំៗ មន្ត្រីរបស់យើងបានដោះអន្ទាក់មានការកើនឡើង ជាក់ស្តែងឆ្នាំ២០២០នេះ អន្ទាក់ជិត៥ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃ»។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងខេត្តមណ្ឌលគីរី អន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០២០។ លោកថា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធាន ធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ […]

ព័ត៌មានសន្តិសុខសង្គម

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី

ប៉ៃលិន៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ និងធ្វើតេស្តឃីត (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អំពីការទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ។ លោក ឈឹម វាសនា បានមានប្រសាសន៍ឱ្យដឹងថា ៖ ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់សារធាតុគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។ លោកបានមានប្រសាសន៍បន្តថា៖ ទំនិញដែលមន្រ្តីតែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅលើកាលបរិច្ឆេទ សំបកវេចខ្ចប់ រួមទាំងធ្វើតេស្តឃីត ពិនិត្យរកសារធាតុគីមីនៅលើគ្រឿងសមុទ្រ បន្លែ ត្រីសាច់ ជាដើម […]

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន បើនៅតែថតយកព័ត៌មានក្នុងដែនសមត្ថកិច្ច ហាមឃាត់ ប្រឈមការឃាត់ខ្លួន

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែលហាមឃាត់កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងទៀតថា «បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង ។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទី កន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច»។ប្រសាសន៍ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នាពេលនេះ គឺ ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ ៕

ព័ត៌មានជាតិ

បើកបររថយន្តដឹកព្រះសង្ឃក្នុងល្បឿនលឿនងងុយដេកជ្រុលទៅបុកដើមឈើរងរបួសច្រើនអង្គ

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដើមឈើកើតឡើង បណ្តាលឱ្យរងរបួសព្រះសង្ឃច្រើននាក់ និងខូចខាតរថយន្តយ៉ាងដំណំ ខណៈបើកបរល្បឿនលឿន ក្នុងសភាពងងុយដេក ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង០០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ លើកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៍មាន បានឱ្យដឹងថា ជនរងគ្រោះទី១. អ្នកបើកបរ ឈ្មោះ សែម បុរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-2434 (រងរបួសស្រាល) ។ ប្រភពព័ត៌មានបានបន្តថា អ្នករួមដំណើរជាព្រះសង្ឃចំនួន០៥អង្គ គង់នៅវត្តដងទង់ ភូមិស្រែខាងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ៖ ១. ព្រះនាម សែន ស៊ិនដារ៉ូ ព្រះជន្ម ៣៤ វស្សា […]