ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនឹងថ្នាំញៀនជាច្រើនក្រាម

បាត់ដំបងៈជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីរក្សាទុកជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកវរសេនីយ៍ឯកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឆន សាវៀត ភេទប្រុសអាយុ ៣៦ ឆ្នាំមានទីលំនៅក្រុមទី ៤ ភូមិនិគមក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង ១៣ ,១០ នាទីថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចក្រុមទី៧ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្ដៅនៃអធិការរដ្ឋាននគរបាលស្រុកថ្មគោលបានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្ដែង។ លោកបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកក ice ចំនួន ២ថង់ទម្ងន់ ២,២៦ក្រាម.ទូរសព្ទដៃមួយគ្រឿងនិងដែកកេះចំនួនមួយ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន ២ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន

បាត់ដំបងលោកវរសេនីយ៍ឯកសុខនិមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យមានឈ្មោះយឿន វាស្នា ភេទប្រុសអាយុ ២០ ឆ្នាំមានទីលំនៅភូមិអម្ពាន់ ឃុំស្ដុកប្រវឹកស្រុករុក្ខគិរីខេត្តបាត់ដំបងត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១៦,៣០ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២១ នៅត្រង់ចំណុចភ្នំកាច់ផ្កាភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដុកប្រវឹក នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្ដែង។ លោកបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ វត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនICeចំនួន ២ កូនថង់ទម្ងន់០,៦០ ក្រាម.កញ្ចប់បារីចំនួន១។ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះយឿន វាសនា និងដោយមានការអនុញ្ញាតពីឯកឧត្តមគឺប៊ុណ្ណារ៉ា.ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ១ នាក់ទៀតនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២១ដដែលនៅចំណុចក្រុមទី ៧ ភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ជនសង្ស័យមានឈ្មោះប៊ុន រឿន ភេទប្រុសអាយុ ៣៦ ឆ្នាំមានទីលំនៅភូមិកោះធំ ឃុំស្រុកប្រវឹកស្រុករុក្ខគិរី ខេត្តបាត់ដំបង។ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនICeចំនួន១៣ ថង់ទម្ងន់ ៤,០៥ ក្រាម.ដែកកេះចំនួនមួយនិងបំពង់ជក់ថ្នាំញៀនចំនួន ១។ សរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន ១៥ ថង់ទម្ងន់ ៤,៦៥ ក្រាមទាំងសំបក។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ […]

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅ ស្រុកសំបូរ ខេត្តក្រចេះ បោះបង់មុខរបរបាញ់សត្វព្រៃ និងកាប់ឈើ

ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ពោលគឺនៅជិតទីតាំងក្រុមហ៊ុនដាំឈើ ស៊ីង បាយអូថេក ដែលជាតំបន់ដាច់ស្រយាលមួយ បានរស់ពឹងលើរបរកាប់ឈើ បាញ់សត្វ រកត្រី និងធ្វើស្រែជាដើម ដើម្បីទ្រទ្រង់ជីវភាព។របរទាំងនេះ មិនអាចឱ្យពួកគេរកចំណូលបានទៀងទាត់នោះឡើយ។ នៅពេលក្រុមហ៊ុន ស៊ីង បាយអូថេក ចូលទៅដាំដុះឈើ បានផ្តល់ការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឱ្យជីវភាពរបស់ពួកគេ បានប្រសើរផងដែរ។ អ្នកស្រី ហួន ធីតា រស់នៅក្នុងភូមិបឹងចារ ឃុំអាចើន ស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក បានបញ្ជាក់ថា អ្នកស្រីបានធ្វើការនៅក្នុងក្រុមហ៊ុននេះជាយូរឆ្នាំមកហើយពោល គឺចាប់ពីម្ចាស់ក្រុមហ៊ុនពីមុនមក ហើយបច្ចុប្បន្ននេះ គាត់ធ្វើការនៅក្នុងផ្នែកច្រកកូនឈើចូលថង់ ដោយក្នុង១ថ្ងៃ អាចរកចំណូលបានចន្លោះពី៤ទៅ ៥ម៉ឺនរៀល។គួរបញ្ជាក់ថា ការវិនិយោគដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែការវិនិយោគនេះ បានជួយឱ្យប្រជាពលរដ្ឋទាំងនៅតំបន់វិនិយោគដាំដុះឈើ ក្នុងខេត្តក្រចេះ និងប្រជាពលរដ្ឋនៅទីតាំងរោងចក្រកែច្នៃក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល ទទួលបានការងារ និងរកបានកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថា ការវិនិយោគលើចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ មេរោគកូវីដដែលចម្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ជាកូវីដបំប្លែងខ្លួនថ្មី មានភាពកាចសាហាវ និងឆ្លងលឿនជាងធម្មតា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសមួយទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។ នេះបើតាមសេចក្តីប្រកាស នៅព្រឹកថ្ងៃនេះ។ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» សំខាន់នោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។ ការរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ក្នុងសហគមន៍កម្ពុជានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ-១៩៕ ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល៖

ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារមន្ទីរទេសចរណ៍ខេត្តចុះត្រួតពិនិត្យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទូទាំងក្រុងបាត់ដំបង

បាត់ដំបងៈលោកអ៊ិច អ៊ំភីនីស្ស៊ារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីម៉ោង២២:១០ នាទី ដល់ ម៉ោង ២៣:១៥ នាទីយប់ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយនគរបាលទេសចរណ៍ រដ្ឋបាលសង្កាត់ និងមន្រ្តីបុស្តិ៍ បានចុះត្រួតពិនិត្យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទូទាំងក្រុងបាត់ដំបង សង្កេតឃើញថាយប់នេះ មានសភាពស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋ និងភ្ញៀវទេសចរមិនសូវចេញទៅក្រៅ ដោយនៅមានការព្រួយបារម្មណ៍ពីជំងឺឆ្លងកូវីដឹ ១៩ដល់សហគមន៍។ លោកបន្តថា ជាលទ្ធផល អាជីវកម្មមួយចំនួនបានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ ក្រុមការងារក៏បានផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ ០០៣ សជណ.មទខបប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងខេត្តបាត់ដំបង និងបានរំលឹកបន្ថែមឲ្យម្ចាស់អាជីវកម្មទាំងអស់ពង្រឹងនូវការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួនរហូតដល់មានការជូនដំណឹងសារជាថ្មី។ លោកប្រធានមន្ទីបានបន្តសង្កត់ធ្ងន់ថា ក្នុងការអង្កេតនោះសង្កេតឃើញថាមានខារ៉ាអូខេចំនួន០១ទីតាំង ឈ្មោះ ហ្គោលឌិន មានអាសយដ្ឋានស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលគ្មានអាជ្ញាបណ្ណទេសចរ និងលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀង បំពាននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលបើសិនមានករណីផ្ទុះឡើងជាយថាហេតុណាមួយគឺម្ចាស់ក្លឹបនោះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។  

ព័ត៌មានជាតិ

អគ្គិភ័យកើតឡើង ០១ លើក បណ្តាលឱ្យរងរបួសមនុស្សប្រុុសចំនួន០១ នាក់

បាត់ដំបងៈ លោក វ.ទោ អ៉ឹង សុវណ្ណ អធិការរងនគរបាលស្រុកថ្មគោលបានឲ្យដឹងថាមានករណី អគ្គិភ័យកើតឡើង ០១ លើក បណ្តាលឱ្យរងរបួសមនុស្ស ប្រុស ចំនួន០១ នាក់ កាលពីថ្ងៃអង្គារ១២កើត ខែផល្គុនឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២១ វេលាម៉ោង១៤:៥២នាទី ត្រង់ក្រុមទី១៦ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ លោកបន្តថា ម្ចាស់ផ្ទះឈ្មោះ យ៉ាត សាម ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ការខូចខាត-ផ្ទះតម្កល់ទំហំ ៧មx៩ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលបាតក្តារ (ខូចខាតទាំងស្រុង ) -លុយខ្មែរ ៣,០០០,០០០៛(ខូចខាតទាំងស្រុង ) -ធុងបាស់ ០២ គ្រឿង(ខូចខាតទាំងស្រុង ) -ទូរទស្សន៍ ០២ គ្រឿង(ខូចខាតទាំងស្រុង ) -កង់ ០១គ្រឿង (ខូចខាតទាំងស្រុង)-ឯកសារ ក២ […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលក្រុងប៉ោយប៉ែត ចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មឲ្យបន្តផ្អាកអាជីវកម្មKTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ការពារជំងឺឆ្លងកូរ៉ូណា

ខេត្តបន្ទាយមានជ័យ៖ ដើម្បីអនុវត្តវិធានការពារជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរភូមិសង្កាត់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចុះណែនាំឲ្យម្ចាស់អាជីវកម្ម KTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ត្រូវផ្អាកធ្វើអាជីវកម្មបន្តទៀត រងចាំរហូតដល់ថ្ងៃប្រកាសឲ្យដំណើរការវិញ ចាំធ្វើអាជីវកម្មបន្ត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ដោយមានការផ្ទុះឡើងពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ក៏ដូចជាការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត និងជាស្មារតីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានចុះអនុវត្តត្រួតពិនិត្យនៅតាមទីតាំង KTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ណែនាំឲ្យម្ចាស់អាជីវកម្ម ត្រូវបន្តផ្អាកអាជីវកម្មរបស់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មី ស្តីពីការបន្ធូបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ។ គួរបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត តែងតែមានការលួចបើកKTV ក្លឹបកំសាន្ត និងបៀរហ្គាឌិន ដែលប្រជាពលរដ្ឋសង្ឃឹមថា រដ្ឋបាលក្រុងប៉ោយប៉ែត និងមានវិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលួចបើក ដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាច […]

ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន L.S.C ដាច់ហ្វ្រាំងផ្លូវចុះទួលជ្រុលចូលផ្ទះប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍១គ្រឿង បានជ្រុលក្បាលចូលផ្ទះប្រជាពលរដ្ឋ ហើយក្រឡាប់ចាក់ស៊ីម៉ង់តិ៍នៅលើដងផ្លូវ ខណ:ម្ចាស់បើកបររថយន្តមានស៊ីម៉ង់តិ៍ពេញ បម្រុងចាក់ធ្វើផ្ទះប្រជា ពលរដ្ឋនៅក្បែរផ្សារប៉ាហ៊ី ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី បណ្តាលឱ្យរថយន្តថយក្រោយរហូតដល់ក្រឡាប់ ក្បាលចូលផ្ទះប្រជាពលរដ្ឋតែម្តង។ តែសំណាងល្អពេលប្រជាពលរដ្ឋក្រឡេកឃើញបែបនេះក៏នាំគ្នារត់គេចទាំងព្រលឹងចុងសក់។ ហេតុការណ៍រថយន្តក្រឡូកស៊ីម៉ង់ដាច់ហ្វ្រាំង ក្រឡាប់នៅមុខផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្សារ សាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ដោយ បើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍ ម៉ាកហ៊ីយិនដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-0346 រងការខូចខាតយ៉ាងដំណំ និងបែកបាក់ទ្វារផ្ទះប្រជាពលរដ្ឋផងដែរ ។ របស់ក្រុមហ៊ុន L.S.C របស់លោក ឧកញ៉ា ឡោ ស៊ុនជាង រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ […]

ព័ត៌មានជាតិ

អាជ្ញាធរដាក់គ្រឿងចក្រកាយបង្ហូរទឹកជួយសង្គ្រោះស្រូវប្រាំង

តាកែវៈលោកកេត ម៉ៅអភិបាលនៃគណៈអភិបាលស្រុកសំរោង រួមជាមួយលោក ស្វាយ ឧត្ថោ អភិបាលរងស្រុក លោកនាយក រងរដ្ឋបាលស្រុក លោកស្រីប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ទ្រា សិង្ហ លំចង់ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១បាននាំគ្រឿងចក្រ ចំនួន២ គ្រឿង កាយបើកផ្លូវទឹក តាមបណ្តោយស្ទឹងក្នុងទំនប់ត្នោតទេ ដើម្បីនាំយកទឹកទៅជួយសង្រ្គោះស្រូវបងប្អូនប្រជាពលរដ្ឋនៅក្រោមទំនប់ត្នោតទេ ដែលកំពុងខ្វះខាតទឹក ចំនួន ២១៨ គ្រួសារ លើផ្ទៃដីចំនួន ៣៩៥ ហិកតា ដែលមានភូមិឬស្សីជុំ ភូមិសំរោង និងភូមិសែនភាស នៃឃុំទ្រា។(សាម៉ុនM28)

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនព្រះសង្ឃ១អង្គពាក់ព័ន្ធករណីរំលោភសេពសន្ទវៈទៅលើអនីតិជនអាយុក្រោម ១៥ ឆ្នាំ

ខេត្តបន្ទាយមានជ័យៈសង្ឃកំហូច១អង្គបានស្គាល់គ្នាជាមួយនារីម្នាក់ឆាតលេងតាមហ្វេសប៊ុកទៅវិញទៅមកស្រាប់តែបង្កាត់ភ្លើងស្នេហានាំនាងមករួមរ័ក ត្រូវបានសមត្ថកិច្ចចាប់ផ្សឹកនៅថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២១ក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃរួមភេទជាមួយក្មេងស្រីត្រូវជាកូនរបស់ខ្លួន កើតឡើងនៅចំណុចក្នុងកុដ្ឋវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយអាវុធហត្ថ១ក្រុម សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនសង្ឃកំហូចមានឈ្មោះ ម៉ាន់ មុំ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃអង្គនោះតែម្តងធ្វើតាមនិតិវិធី នៅព្រឹក ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១។ វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីបានប្រាប់ឲ្យដឹងថា សង្ឃជាជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថាខ្លួនគេពិតជាបានស្គាល់នារីម្នាក់ឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក និងបានស្រលាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់នៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង រហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញស្រាប់តែថ្ងៃទី៧ មានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ធ្វើពិធីផ្សឹកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដង។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត […]