ព័ត៌មានជាតិ

សេចក្តីសម្រេចរាជរដ្ឋាភិបាល៖ អនុញ្ញាតឲ្យចរាចរណ៍គ្រប់ប្រភេទនៅក្នុង «តំបន់លឿង»

(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្ទាន់ថ្មីមួយ ដោយបញ្ជាក់ថា ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង «តំបន់លឿង»ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា ហើយសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទក៏ត្រូវបានអនុញ្ញាត លើកលែងតែមុខរបរមួយចំនួន មិនអនុញ្ញាតឲ្យបើកឡើយ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានកំណត់ក្នុងប្រការ៥ថា៖ ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ សម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជា “តំបន់លឿង” ការធ្វើដំណើរ, សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្មភាពនៃការជួបជុំ ឬប្រមូលផ្តុំមនុស្ស ត្រូវបានអនុញ្ញាត ហាមឃាត់ ឬរឹតត្បិត ដូចខាងក្រោម៖ ១៖ ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ ការធ្វើដំណើរចេញ ពី “តំបន់លឿង” ឆ្លងកាត់ “តំបន់ក្រហម” និង “តំបន់លឿងទុំ” ឬទៅក្រៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣, ចំណុចទី១ នៃប្រការ ៤ និងប្រការ៦ នៃសេចក្តីសម្រេចនេះ។ ២៖ សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅ […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងលេងល្បែងស៊ីសងដុះស្លែរ១កន្លែងក្នុងស្រុកសំឡូតត្រូវបានបង្ក្រាបនិងឃាត់ខ្លួនមនុស្សបានជាច្រើននាក់

បាត់ដំបងៈ ដោយមានការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ណុប ដារ៉ា ប្រធានក្រុមការងារបង្រ្កាបល្បែងស៊ីសងនិងមានការឯកភាពពីឯកឧត្តមស្នងការបញ្ជាឲ្យអនុវត្ត នៅវេលាម៉ោង ១៥:៤២ នាទី ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ នៅ ចំណុច ភូមិ អូររំជៃក្រោម ឃុំ អូរ សំរិល ស្រុក សំឡូត ខេត្ត បាត់ដំបង កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លេង ល្បែង ស៊ីសង ( ភ្នាល់ អាប៉ោង ) ០១ ករណី និង បាន នាំ ខ្លួន មនុស្ស ចំនួន ០៨ នាក់ មក កាន់ ស្នងការដ្ឋាន ។ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងសេចក្តីសម្រេចបញ្ចប់ការហាមឃាត់

តាកែវៈថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្តម អ៊ូច ភា អភិបាលខេត្តនៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃ ច័ន្ទ ទី ២៦ ខែ មេសា ឆ្នាំ ២០២១បានមានប្រសាសន៏ថា ការអនុវត្តសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើ ដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបានរាជរដ្ឋាភិបាលសម្រេចបើកឲ្យដំណើរការវិញហើយកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២១នេះ។ ឯកឧត្តមបន្តថាក្នុងនោះក៏មានសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី/ខេត្តនិងដោយឡែកនៅក្នុងមូលដ្ឋាននឹងត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះអ្នកមកពីតំបន់មានហានិភ័យខ្ពស់ ឬអ្នកដំណើរដែលចេញចូលនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបញ្ជៀសនូវការយកមកមចម្លងក្នុងសហគមន៏ ។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រជុំនោះដែរក៏មានវត្តមានលោកកេត ម៉ៅ អភិបាលនៃគណៈ អភិបាលស្រុកសំរោង បានអញ្ជើញចូលរួមប្រជុំ នៅសាលាខេត្ត ក្រោមអធិបតីភាព និងដោយមានការ អញ្ជើញ ចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ អភិបាលក្រុងស្រុក នឹងមន្រ្តីជំនាញពាក់ ព័ន្ធយ៉ាងច្រើនកុះករ ។ (M28)

ព័ត៌មានជាតិ

យោងតាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១!

ភ្នំពេញៈរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន!

ព័ត៌មានសន្តិសុខសង្គម

កុងសែ និង ប្រជាពលរដ្ឋ នៅតែអាចបន្តរុករករ៉ែត្បូងលក់ ដើម្បីផ្គត់ផ្គង់ជីវភាព

ប៉ៃលិន ៖ ប៉ៃលិន ជាខេត្ត នៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ស្ថិតនៅទិសពាយព្យ នៃប្រទេសកម្ពុជា ជាតំបន់ខ្ពង់រាប ត្រូវបានគេចាត់ទុកជាខេត្ត ដែលសំបូរទៅដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ ពិសេសខេត្តនេះ ត្រូវបានគេហៅឈ្មោះថា «ខេត្តត្បូងពេជ្រ» ។ ប្រជាពលរដ្ឋ ឈ្មោះ ប៊ុន ធឿន ភេទប្រុស និង ឈ្មោះ ម៉ៅ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹង ថា នៅរយៈពេលចុងក្រោយនេះ ការប្រកបមុខរបរអាជីវកម្មរ៉ែងត្បូងតាមដង អូរ សម្រាប់ប្រជាពលរដ្ឋ មានការថយចុះ ដោយសារតែរ៉ែត្បូងកាន់តែក្រខ្សត់ និងមិនសំបូរដូចពីមុន ហើយដីភាគច្រើនជាកម្មសិទ្ធិឯកជន មិនអាចអនុញ្ញាតឱ្យជីកកកាយបាន ។ ក្រោយពីពួកគាត់មួយចំនួន បានសម្រាកពីការងារស្រែចំការ និងអ្នកដែលគ្មានដីធ្លី នៅតែបន្តរុករកកំទេចរ៉ែត្បូងលក់ជារៀងរាល់ថ្ងៃ ដើម្បីលក់ដោះស្រាយជីវភាពឱ្យកុងសែ (ឈ្មួញ) ទិញយកទៅច្នៃ សម្រាប់ធ្វើជាគ្រឿងអលង្ការ លក់បន្តឱ្យភ្ញៀវទេសចរចេញចូលក្នុងខេត្តប៉ៃលិន ។ ពលរដ្ឋដដែលបន្តថា ការប្រកបរបររែងដីរករ៉ែត្បូងមួយចំនួនធំ ត្រូវបានបោះបង់ចោលដោយផ្លាស់ប្តូរទៅរកការប្រកបមុខរបរធ្វើស្រែចំការជំនួសវិញ ។ បច្ចុប្បន្ននេះ ពួកគាត់មានគ្នាតិចតូចបំផុត ដែលកំពុងធ្វើសកម្មភាពរែងត្បូងដោយដៃ នៅខេត្តប៉ៃលិន ដែលបញ្ហានោះហើយ នាំឱ្យតម្លៃទីផ្សារ […]

ព័ត៌មានសន្តិសុខសង្គម

យកគ្រាប់យុទ្ធភ័ណ្ឌ មកដំលេង បណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់ និងរបួស២នាក់

ខេត្តត្បូងឃ្មុំ៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះប្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈពួកគេយកគ្រាប់ទាំងនោះមកដំលេង។ របាយការណ៍អធិការនគរបាលស្រុកតំបែរ បានឲ្យដឹងថានៅថ្ងៃទី ២១ មេសា ២០២១ វេលាម៉ោង ១២និង១០ នាទី ស្ថិតនៅលើដីសហគមខាងកើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចម្ងាយ ២០០ ម៉ែត្រ ចំណុចលើដីឈ្មោះ បេ គួយ មានករណីគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកចំនួន ០១ គ្រាប់ បណ្ដាលឱ្យ រងរបួសមនុស្សចំនួន០៣នាក់៖ – ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ (របួសស្រាល) -ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ) -ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់ពេលមកដល់មន្ទីរពេទ្យស្រុកតំបែរ)ទាំង៣នាក់មានទីលំនៅភូមិឃុំខាងលើ។ មូលហេតុ: យកគ្រាប់មកដំលេង៕ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីនិងអ្នករងរបួសកំពុងសម្រាកព្យាបាល។

ព័ត៌មានសន្តិសុខសង្គម

ខ្មែរម្នាក់និង ជនជាតិវៀតណាម ៧នាក់ ដែលធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន

កែប ៖ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៧នាក់ (ស្រី៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរម្នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែបតាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត បញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរង់ចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។ លោកអភិបាលខេត្តកែបបាន ក្រើនរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងសមត្ថកិច្ច បន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេស កុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕